Connect with us

ព័ត៌មានជាតិ

ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨

បានផុស

នៅ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុទៅកាន់ខេត្តកោះកុងមានប្រវែង ១៤៨ គីឡូម៉ែត្រគ្រោងប្រើប្រាស់ថវិកាសរុបប្រមាណ៦៥.១៤លានដុល្លារអាមេរិក ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់ការងារដោះស្រាយផលប៉ះពាល់និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងថា គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨មានប្រវែងសរុប ១៤៨គីឡូម៉ែត្រ ចាប់ផ្តើមពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ត្រង់គីឡូម៉ែត្រលេខ១៤១+៧៥០ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិលរហូតដល់ក្រុងខេមរ ភូមិន្ទខេត្តកោះកុង។គម្រោងនេះរួមមាន៖ផ្លូវ២គន្លងមានប្រវែង១២២.៩គីឡូម៉ែត្រ,ទទឹងផ្លូវ១១ម៉ែត្រនិងផ្លូវ៤គន្លងមានប្រវែង២៥.១គីឡូម៉ែត្រទទឹងចាប់ពី១៨.៥ម៉ែត្រដល់ ២១.៥ម៉ែត្រ។ ផ្លូវនេះមានចំណុចប្រសព្វចំនួន៥កន្លែងដែលនឹងត្រូវធ្វើការកែសម្រួលរួមមាន៖ ចំណុចប្រសព្វចំការហ្លួង,ចំណុចប្រសព្វស្រែអំបិល,ចំណុចប្រស ព្វផ្លូវបំបែកចូលទៅគិរីសាគរ,ចំណុចប្រសព្វផ្លូវបំបែកចូលទៅទំនប់វារីអគ្គិសនីនិងចំណុចប្រសព្វផ្លូវបំបែកចូលទៅព្រលានយន្តហោះខេត្តកោះកុង។

គម្រោងនេះនឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន៣២ខែហើយគ្រោងនឹងបញ្ចប់នៅអំឡុងខែ មិថុនា ឆ្នាំ ២០២៤ សាងសង់ដោយសម្ព័ន្ធក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture ប្រើប្រាស់ថវិកាសរុបប្រមាណ៦៥.១៤ លានដុល្លារអាមេរិកក្រោមឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់ការងារដោះស្រាយផលប៉ះពាល់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះផងដែរ។

គួររំលឹកថា ផ្លូវជាតិលេខ៤៨ ធ្លាប់បានសម្ពោធដាក់ឱ្យប្រើប្រាស់រួចម្តងមកហើយកាលពីថ្ងៃទី ១៤ ខែឧសភាឆ្នាំ២០០៨ ។ កាលនោះផ្លូវនេះ ត្រូវបានស្ថាបនាដោយក្រាលកៅស៊ូពីរស្រទាប់ (DBST)មាន២គន្លងប្រវែងសរុប១៥០គីឡូម៉ែត្រសាងសង់ដោយក្រុមហ៊ុនថៃក្រោមប្រាក់កម្ចីពីរដ្ឋាភិបាលថៃ។ក្នុងនោះរាជរដ្ឋាភិបាលថៃក៏បានផ្តល់ ជំនួយឥតសំណងសាងសង់ស្ពានចំនួន៤កន្លែងផងដែរ។ បើតាមមន្រ្តីជំនាញប្រភេទផ្លូវកៅស៊ូពីរស្រទាប់ (DBST)នេះមានអាយុកាលជាមធ្យមពី៥ឆ្នាំទៅ៨ឆ្នាំ ប្រសិន បើមានការថែទាំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសនិងមិនមានការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ហើយការសម្រេចសាងសង់ផ្លូវជាតិនេះជា២គន្លងនៅក្នុងអំឡុង ពេលនោះគឺផ្អែកលើចំនួនចរាចរណ៍ដឹកជញ្ជូនទំនិញគ្រប់ប្រភេទនិងអ្នកដំណើរឆ្លងកាត់ដែលមានចំនួនតិចនៅឡើយគឺសរុបប្រមាណត្រឹមតែជាង ៥០០គ្រឿង/ថ្ងៃ ប៉ុណ្ណោះរួមមាន៖យានយន្តប្រមាណជាង៣០០គ្រឿងនិងទោចក្រយានយន្តប្រមាណជាង ២០០គ្រឿង។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឲ្យដឹងថា៖បច្ចុប្បន្ននេះចំនួនចរាចរណ៍នៅលើផ្លូវជាតិលេខ៤៨ នេះមានកំណើនច្រើនពោលមានសរុបប្រមា ៣,៣៣៩ គ្រឿង ក្នុងមួយថ្ងៃរួមមាន៖យានយន្តប្រមាណ១,៩៦២ គ្រឿងនិងទោចក្រយានយន្តប្រមាណ ១,៣៧៧គ្រឿង ។បន្ថែមពីលើនោះគួបផ្សំជាមួយកំណើនសេដ្ឋកិច្ចការកើន ឡើងនៃសកម្មភាពពាណិជ្ជកម្ម វិនិយោគ និង ទេសចរណ៍នៅតាមតំបន់ឆ្នេរសមុទ្ររបស់កម្ពុជាទើបតម្រូវឱ្យផ្លូវជាតិលេខ៤៨នេះត្រូវស្ថាបនាលើកកម្រិតគុណភាព ឡើងវិញដោយក្រាលបេតុងកៅស៊ូ(AC)អ៊ុតកម្រាស់៧សង់ទីម៉ែត្រនិងក្រាលបេតុងសរសៃដែកកម្រាស់២៥សង់ទីម៉ែត្រ (ត្រង់ផ្លូវប្រសព្វ) ពង្រីកផ្លូវជា៤គន្លងចំនួន ២៥.១គីឡូម៉ែត្រ,សាងសង់ស្ពានថ្មីចំនួន ០៤កន្លែងមានប្រវែងសរុប១១៣ម៉ែត្រនិងដាក់លូមូលបេតុង ១៤០កន្លែង(ថ្មី១៥កន្លែងនិងពង្រីក១២៥កន្លែង)និងលូប្រអប់ ១៥កន្លែង(ថ្មី ៣កន្លែង និងពង្រីក ១២កន្លែង) រួមទាំងការងារបំពាក់បរិក្ខារសុវត្ថិភាពផ្លូវថ្នល់និងបរិក្ខារចរាចរណ៍។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថាផ្លូវជាតិលេខ៤៨នេះគឺជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយរបស់ប៉ូលសេដ្ឋកិច្ចទី២ដែលរួមមាន៖ ខេត្តព្រះសីហនុ ខេត្ត កែប ខេត្តកំពតនិងខេត្តកោះកុងដែលជាតំបន់ឧស្សាហកម្មទេសចរណ៍ធម្មជាតិនិងតំបន់មាត់សមុទ្រ ។ ខ្សែផ្លូវនេះតភ្ជាប់ជាមួយផ្លូវជាតិលេខ១០ ដែលកំពុងដំណើរ ការសាងសង់និងតភ្ជាប់ទៅខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និង ខេត្តប៉ៃលិនមកកាន់តំបន់ឆ្នេរកម្ពុជាហើយផ្លូវនេះនឹងត្រូវបានចាត់ទុកថាជាសរសៃឈាមសេដ្ឋកិច្ចដ៏ មានសក្តានុពលរបស់កម្ពុជាក្នុងការជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍និងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេសជាពិសេសកំពង់ផែទឹកជ្រៅនៅ ក្រុងព្រះសីហនុសំដៅរួមចំណែកក្នុងការជំរុញការដោះដូរពាណិជ្ជកម្ម វិនិយោគនិងការដឹកជញ្ជូនដំណាំកសិផលនិងកសិឧស្សាហកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច។

ផ្លូវជាតិលេខ៤៨ នឹងជួយជំរុញបន្ថែមសក្តានុពលតំបន់ទេសចរណ៍នៅក្នុងខេត្តកោះកុងក៏ដូចជាតំបន់ទេសចរណ៍គិរីសាគរ ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់មួយ នៅភាគនិរតីនៃប្រទេសកម្ពុជានិងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ជាប់ព្រំប្រទល់ជាមួយប្រទេសជិតខាង ដែលរំពឹងថា នឹងរួមចំណែកក្នុងការទាក់ទាញវិនិយោគិន និងជំរុញការនាំចេញនៅតំបន់សេដ្ឋកិច្ចពិសេសចំនួន៤ ដែលស្ថិតនៅតាមបណ្តោយផ្លូវនេះផងដែរ។  បន្ថែមពីលើនេះផ្លូវមួយខ្សែនេះក៏ជាផ្នែកមួយនៃផ្លូវអាស៊ានហាយ វ៉េ១២៣ (ASEAN Highway 123) និងជារបៀងមាត់សមុទ្រខាងត្បូងរបស់មហាអនុតំបន់មេគង្គGMS (R10)ដែលភ្ជាប់ប្រទេសកម្ពុជាទៅប្រទេសថៃ៕ ដោយ៖ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម