ព័ត៌មានជាតិ
លោកស្រី មិថុនា ភូថង បដិសេធការលើកឡើង របស់យុវជនមួយចំនួនថា សង្រ្គាមអាចកើតតែ ២ទៅ ៣ឆ្នាំចប់
លោកស្រីអភិបាលខេត្តកោះកុង បានថ្លែងបដិសេធចំពោះការលើកឡើង របស់យុវជនមួយចំនួនដែលនិយាយថា បញ្ហាសង្រ្គាមអាចកើតមានតែ ២ទៅ៣ឆ្នាំចប់ទៅវិញ។ ប៉ុន្តែសូមកុំភ្លេចអតីតបានបង្រៀនពលរដ្ឋកម្ពុជាហើយ។
ថ្លែងក្នុងពិធីអញ្ជើញ បើកបវេនសការឆ្នាំសិក្សាថ្មី នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែនកោះកុង លោកស្រី មិថុនា ភូថង បានឲ្យដឹងថា សង្រ្គាម ៣ឆ្នាំ ៨ខែ ២០ថ្ងៃ បង្កឲ្យប្រជាពលរដ្ឋស្លូតត្រង់ស្លាប់អស់ ប៉ុន្មានលាននាក់ មានម្តាយឪពុក កូន ជីដូនជីតា បងប្អូននរណាស្លាប់ខ្លះ រងទុកវេទនាយ៉ាងណាខ្លះ ថាតើយុវជនមួយ ដែលលើកឡើងថា សង្រ្គាមកើតមានតែ ២ទៅ ៣ឆ្នាំបញ្ចប់ទៅវិញយល់ដឹងព័ត៌មានប្រវត្តិសាស្រ្ត ដែរឬទេ?។
លោកស្រីអភិបាលខេត្តកោះកុង សង្កត់ធ្ងន់កាលពីព្រឹកថ្ងៃទី ១០ ខែមករា ឆ្នាំ២០២២ថា ជាក់ស្តែងពលរដ្ឋគ្រប់គ្នា បានឃើញរួចមកហើយ នូវស្នាកស្នាមលើមុខ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នហើយខូចភ្នែកមួយចំហៀង ព្រោះតែសង្រ្គាម។ សព្វថ្ងៃក្មួយៗ សិស្សានុ-សិស្សមានសំណាងធំធេងណាស់ ដោយឡែកជីវិតលោកតា លោកយាយ អ៊ុពូមីង សម័យសង្រ្គាមគ្មានឱកាស បានប្រើជីវិតក្រេបយកចំណេះដឹងបានពេញលេញនោះទេ។ ផ្ទុយមកវិញ មានតែកាន់លីអាវុធចូលសមរភូមិប្រយុទ្ធ។
ដូច្នេះលោកស្រី មិថុនា ភូថង ក្រើនដល់យុវជនបង្កើនការយកចិត្តទុកដាក់ស្វែងយល់ពីប្រវត្ថិសាស្រ្តឡើងវិញ និងពង្រឹងសមត្ថភាពចំណេះដឹង តាមរយៈប្រឹងប្រែងរៀនសូត្រ សម្រាប់អនាគតរបស់ខ្លួន គ្រាឪពុកម្តាយផ្តល់ក្តីស្រឡាញ់ ឬចែករំលែកវិជ្ជា ពីលោកគ្រូអ្នកគ្រូមិនខ្លានហត់នឿយ ក្នុងន័យលើកកម្ពស់គុណភាពអប់រំ ធនធានមនុស្សសម្រាប់សង្គមជាតិ។ នៅពេលណាមានចំណេះដឹងខ្ពស់ខ្ពង់ ការងារល្អក្នុងសង្គមជាតិ កុំភ្លេចឡើងងាកមកចូលរួមអភិវឌ្ឍន៍ខេត្តកោះកុង ឲ្យកាន់តែរីកចម្រើនបន្ត។
ក្រៅពីនេះ លោកលើកទឹកចិត្តដល់នាយកសាលា អ្នកគ្រូលោកគ្រូ និងសិស្សានុសិស្ស ត្រូវចេះតាមដានព័ត៌មានដែលមានក្រមសីលធម៌វិជ្ជាជីវៈ ឬប្រភពច្បាស់់លាស់គ្រប់ជ្រុងជ្រោយ ជាពិសេសបណ្តាញសង្គមហ្វេសប៊ុកមុននឹងធ្វើការសម្រេចធ្វើអ្វីមួយ។ ជៀសវាងជ្រុលខ្លួនទៅចាញ់បោកក្រុមជនខិលខូចណាមួយទៅអនាគត។
ចំពោះបញ្ហាចាំបាច់ថែរក្សាសុខភាព យុវជន អ្នកគ្រូលោកគ្រូ និងនាយកសាលា បន្តផ្សព្វផ្សាយអប់រំឱ្យបានល្អតាមបែបគន្លងប្រក្រតីភាពថ្មីក្នុងវិស័យអប់រំ ខណៈរកឃើញមេរោគបំប្លែងថ្មីកើតមានក្នុងសហគមន៍។ទោះបីជាសិស្សានុសិស្សបានចាក់វ៉ាក់សាំងបង្ការការពារជំងឺកូវីដ១៩ ក៏ចាំបាច់អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាលគ្រប់ពេលវេលាមិនត្រូវថ្វីប្រហែសឡើយ។
បើតាមលោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង អះអាងថា គ្រប់សាលារៀនរដ្ឋ បានកំពុងអនុវត្តយ៉ាងត្រឹមត្រូវចំពោះការទប់ស្កាត់ជំងឺកូវីដ ដោយកែលម្អលើកកម្ពស់សោភ័ណ្ឌបរិស្ថានអនាម័យក្នុងបរិវេនគ្រឹះស្ថានសិក្សា។ ប្រសិនមានសិស្សណាម្នាក់មានអាការៈសង្ស័យទាក់ទិនជំងឺកូវីដ គឺតម្រូវឱ្យកលោកគ្រូអ្នកគ្រូនឹងរាយការណ៍មកកាន់មន្ទីរពេទ្យជាបន្ទាន់ផងដែរ៕
អត្តបទ៖ សិរីវឌ្ឍនៈ






-
ព័ត៌មានជាតិ២២ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ