Connect with us

ព័ត៌មានជាតិ

កម្ពុជា និងអង់គ្លេស មានចក្ខុវិស័យស្រដៀងគ្នាច្រើនសម្រាប់ការអភិវឌ្ឍ

បានផុស

នៅ

ប្រមុខកាទូតកម្ពុជា និងអង់គ្លេស​ ឯកភាព​ចាប់យកឱកាស​ដើម្បីការស្តារឡើងវិញឱ្យកាន់តែប្រសើរ​ ខណៈប្រទេសទាំងពីរ មានទស្សនៈ និងចក្ខុវិស័យស្រដៀងគ្នាច្រើនសម្រាប់ការអភិវឌ្ឍ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសនេះ​​បានធ្វើឡើងនៅក្នុងជំនួបរវាង​លោក​ស្រី អាម៉ានដា មៀលលីង​ (Amanda Milling) អនុ​រដ្ឋ​​មន្រ្តី​ការ​​​​បរ​​ទេស នៃ​​​ចក្រភព​អង់គ្លេស​ ជា​មួយ​លោកឧបនាយករដ្មន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តី​ក្រសួង​ការបរ​ទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១១ ខែមករា ឆ្នាំ​២០២២​នេះ​។

​ក្រោយពីជំនួបពិភាក្សានេះ លោកឧបនាយករដ្មន្រ្តី ប្រាក់ សុខុន​​ បានអះអាងថា កម្ពុជា និងចក្រភពអង់គ្លេស មានទស្សនៈ និងចក្ខុវិស័យស្រដៀងគ្នាច្រើនសម្រាប់ការអភិវឌ្ឍ។ ពោលប្រទេសទាំងពីរបានលើកឡើងពីការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ការចាប់យកឱកាស ដើម្បីការស្តារឡើងវិញឱ្យកាន់តែប្រសើរ បញ្ហាមីយ៉ាន់ម៉ា និងការការពារសិទ្ធិមនុស្ស ជាដើម។

​លោក​ឧប​នាយករដ្ឋមន្រ្តី ប្រាក់ សុខុន បាន​​ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជននៃចក្រភពអង់គ្លេស ដែលបានបង្ហាញទឹកចិត្តដ៏ថ្លៃថ្លា​ចំពោះកម្ពុជា តាមរយៈជំនួយផ្សេងៗ ជាពិសេសការបរិច្ចាគវ៉ាក់សាំង។ លោកមានប្រសាសន៍ថា អាស៊ានត្រៀមខ្លួនរួចជាស្រេចដើម្បីបង្កើនភាពជិតស្និទ្ធជាមួយចក្រភពអង់គ្លេស ខណៈដែលទើបបានក្លាយជាដៃគូសន្ទនាថ្មីទី ១១ របស់អាស៊ានកាលពីឆ្នាំមុន។​

លោកស្រី Amanda Milling អនុរដ្ឋមន្ត្រី ការបរទេសចក្រភពអង់គ្លេសទទួលបន្ទុកអាស៊ី បានមកដល់កម្ពុជា​កាលពីចុងសប្តាហ៍កន្លងទៅនេះ ដែលនេះជាដំណើរទស្សនកិច្ចជាលើកដំបូងរបស់រលោកស្រីមកកាន់កម្ពុជា ចាប់តាំងពីចក្រភពអង់គ្លេសក្លាយជាដៃគូសន្ទនាអាស៊ាន។ ក្នុងរយៈពេលនេះ លោកស្រី Milling នឹង​ជួបជាមួយដៃគូកម្ពុជាជាច្រើនក្នុងជួររដ្ឋាភិបាល ធុរកិច្ច និងសង្គមស៊ីវិល ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនងជាមួយប្រទេសក្នុងតំបន់ ការជំរុញពាណិជ្ជកម្ម ការដោះស្រាយវិបត្តិកូវីដ-១៩ ការប្រែប្រួលអាកាសធាតុ និងតួនាទីរបស់ចក្រភពអង់គ្លេសក្នុងនាមជាដៃគូសន្ទនា។​

កាលពីថ្ងៃទី ៩ ខែមករា ​លោកស្រី​បានជួបជាមួយសហគ្រិន និងអ្នកដឹកនាំស្រ្តី ដែលជោគ​ជ័យជាច្រើនរូប។ លោកស្រី​បានស្តាប់អំពីការច្នៃប្រឌិត និងការបង្កើតអាជីវកម្មពីសំ​ណាក់​អតីត​ជ័យលាភីរបស់​អតីតនិស្សិត Chevening និង​អ្នកដឹកនាំធុរកិច្ចជាច្រើនទៀត។ នៅ​ព្រឹកថ្ងៃ​ទី ១០ ខែមករា លោកស្រី បាន​ជួប​ជាមួយសភាពាណិជ្ជកម្មអង់គ្លេស និងអ្នកធុរកិច្ចអង់​គ្លេ​ស​​នៅកម្ពុជា ដោយពិភាក្សា​អំពីបញ្ហាប្រឈម និងកាលានុវត្តភាពដែលកម្ពុជាផ្តល់ជូនធុរកិច្ចចក្រភពអង់គ្លេស។

លោកស្រីក៏បានលើកឡើងពីសារៈសំខាន់នៃការប្តេជ្ញាចិត្តរបស់ចក្រភពអង់គ្លេសក្នុងការជំរុញពាណិជ្ជកម្មនៅកម្ពុជា ជាពិសេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍​៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥៤ នាទីutes មុន

ក្រសួងបរិស្ថាន÷ ស្ត្រីម្នាក់នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ត្រូវតុលាការឃាត់ខ្លួន និងឃុំខ្លួន ព្រោះតែឈូសឆាយដីរដ្ឋ

សន្តិសុខសង្គម១ ម៉ោង មុន

សមត្ថកិច្ចបង្ក្រាបទីតាំង បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឃាត់ខ្លួនបាន ១២៧នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

ពេលប្រទេសជាតិមានជម្លោះព្រំដែនមានតែ បក្សប្រជាជនតែមួយគត់ ចេញមុខការពារបូរណភាពទឹកដី

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្របនឹងមានការលើកឡើងពីការធ្វើទុក្ខបុកម្នេញនៅថៃ ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរវិលមកស្រុកកំណើតវិញ

ព័ត៌មានជាតិ៤ ម៉ោង មុន

ទូតឥណ្ឌូនេស៊ី ថាពិភពលោកគួររៀនសូត្រ និងយកគំរូតាមកម្ពុជា ក្នុងការធ្វើឱ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ដំបូង ថៃថា មីនដែលទាហានខ្លួនជាន់ ជាមីនចាស់ពិបាករាវរក ចុះម្តេចឥឡូវរកឃើញមីនថ្មីៗ ស្រួលម្ល៉េះ?

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ភូមិភាគ២ថៃ ប្តូរវិធីសាស្រ្តល្បាត ប្រហែលខ្លាចជាន់មីន បង្កប់ដោយខ្លួនឯង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ជនលួចវាយទាហាន​ខ្មែរហើយរត់ ជាប់គុក​តែ១៥ថ្ងៃ និង​ពិន័យ​​ប្រាក់តិចតួចប៉ុណ្ណោះ​

Sokha Hotels

ព័ត៌មានពេញនិយម