Connect with us

ព័ត៌មានជាតិ

មកប៉ុស្ដិ៍ប៉ូលីសដើម្បីសុំម៉ូតូវិញ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ តែបែជាធ្លាក់ថ្នាំញៀននៅមុខសមត្ថ កិច្ច​

បានផុស

នៅ

​ក្រោយពីជួបគ្រោះថ្នាក់​ចរាចរណ៍​ដួលខ្លួនឯង​បានមួយថ្ងៃ បុរស​ម្នាក់​បានធ្វើដំណើរមកប៉ុស្ដិ៍នគរ បាល​ ចោមចៅ​ទី​៣ ដើម្បីរៀបចំឯកសារសុំម៉ូតូពីសមត្ថកិច្ចវិញ។ តែមិន​ទាន់បានម៉ូតូវិញផង ពេល​ហូតលុយចេញពីហោប៉ៅខោដើម្បីទិញទឹកផឹក ស្រាប់តែ​ធ្លាក់ថ្នាំញៀនមួយកញ្ចប់នៅមុខសមត្ថកិច្ច ធ្វើឲ្យ​សមត្ថកិច្ចស្រឡាំងកាំងឃាត់ខ្លួនភ្លាមៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ​ឈ្មោះ ​គឿ សុខកេង ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ ​មុខរបរ​សន្តិសុខ ស្នាក់នៅ​ភូមិ​ចំការ​ឪឡឹក សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ ជិះ​ម៉ូតូ​ម៉ាក​ស្កុប​ពី ព​ណ៍​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1HF 6431​។

​សមត្ថកិច្ច​បាន​បញ្ជាក់ឲ្យ​ដឹងថា កាលពី​យប់​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២០ ជនសង្ស័យ​រូបនេះ​បាន​ជិះ​ម៉ូតូ​ដួល​ខ្លួនឯង​នៅ​ផ្លូវជាតិ​លេខ​៤ ភូមិ​អង្គ​កែវ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ បណ្តា​ល​ឲ្យ​រងរបួស។ បន្ទាប់មក​ជនសង្ស័យ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ ។ ដោយឡែក​ម៉ូតូ​ក៏​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​យក​មក​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​ដើ​ម្បី​រងចាំ​បងប្អូនយកឯកសារ​មក​ទទួលយក​ទៅវិញ​។ ហើយពេល​នេះ​សមត្ថកិច្ច​ឆែក​ឆេ​ក្នុង​ម៉ូតូ​ក៏​ឃើញ​សម្ភារ​ប្រើ​ប្រាស់​គ្រឿងញៀន​មួយចំនួនផងដែរ។

សមត្ថកិច្ចបាន​បន្តថា លុះដល់​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃទី​០៩ ខែ​ឆ្នាំ​ដដែលនេះ ជនសង្ស័យ​បានធ្វើ​ដំណើរ​មក​ប៉ុស្តិ៍​ដើម្បី​សុំ​ម៉ូតូ​យក​ទៅ​វិញ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​បាន​សារ​ភាពថា ថ្នាំញៀន​ទាំងនេះ​ពិតជា​រប​ស់ខ្លួន​ពិតប្រាកដ​មែន​។

បច្ចុប្បន្នជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ផ្នែក​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដើម្បី​ចាត់​ការ​បន្ត​៕

អត្ថបទដោយ ៖ សុខុម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១១ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១១ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម