ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យជួយជំរុញ និងគាំទ្រទីម័រលេស្ដ ចូលជាសមាជិកអាស៊ាន នាពេលខាងមុខ
នៅក្នុងជំនួប ជាមួយអគ្គលេខាធិការអាស៊ាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងអំពីសមាជិកភាព របស់ទីម័រលេស្ដ នៅក្នុងតំបន់អាស៊ាន ដោយសម្ដេចតេជោ បានគូសបញ្ជាក់ថា យើងបានធ្វើការងារនេះ រយៈពេល ១១ឆ្នាំហើយ។
ការលើកឡើងនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យលោក ដាតុ លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន និងអគ្គលេខាធិការរងចំនួន ៣រូបទៀត ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២២នេះ នាវិមានសន្តិភាពទីស្ដីការនាយករដ្ឋមន្ត្រី។
លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានថា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ទីម័រលេស្ដ បានរង់ចាំចូលជាសមាជិកអាស៊ាន រយៈពេលយូរណាស់ហើយ។ ដូច្នេះសម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្នើឲ្យអគ្គលេខាធិការអាស៊ាន ជួយជំរុញ និងគាំទ្រដល់ការងារនេះ ជាពិសេសធ្វើយ៉ាងណា ឲ្យទីម័រលេស្ដអាចចូលជាសមាជិកអាស៊ាន នាពេលខាងមុខនេះ។
នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់អគ្គលេខាធិការអាស៊ាន ពិនិត្យទៅលើការកសាងសមត្ថភាព និងការវាយតម្លៃទៅលើប្រទេសទីម័រលេស្ដ ព្រោះកន្លងមានការសិក្សា និងស្វែងរកការពិត និងវាយតម្លៃទៅលើប្រទេសមួយនេះ ពីផ្នែកសហគមន៍នយោបាយសន្តិសុខអាស៊ាន។ ប៉ុន្តែផ្នែកសង្គមសេដ្ឋកិច្ច និងសង្គមវប្បធម៌អាស៊ាន មិនទាន់មានការសិក្សា និងវាយតម្លៃនៅឡើយទេ។
ដូច្នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឲ្យមានការខិតខំ ធ្វើយ៉ាងណាពន្លឿនឲ្យប្រទេស ទីម័រលេស្ដ ចូលជាសមាជិកអាស៊ាន នាពេលខាងមុខនេះ។ លោកបណ្ឌិត កៅ គឹមហួន បានបញ្ជាក់ទៀតថា «នេះជាចំណុចសំខាន់ ចំពោះទីម័រលេស្ដ ពីព្រោះទីម័រលេស្ដ បានរង់ចាំយូរហើយ អញ្ចឹងមិនគួរ បន្តរង់ចាំយូរទៀតទេ»។
លោក ដាតុ លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន បានបញ្ជាក់ថា អគ្គលេខាធិការអាស៊ាន នឹងបន្តផ្ដល់ការគាំទ្រជាពិសេស ផ្ដល់ការបណ្ដុះបណ្ដាលសមាសភាព ដល់មន្ត្រីនៃប្រទេសទីម័រលេស្ដនេះ។ ហើយអ្វីដែល លោកចង់ឃើញគឺ វឌ្ឍនភាពនៃការត្រៀមចូលជាសមាជិកថ្មី របស់ទីម័រលេស្ត ក្នុងសមាជិកអាស៊ាននេះ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
កីឡា១៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
នយោបាយ២២ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


