ព័ត៌មានជាតិ
ការដោះស្រាយទំនាស់ ក្រៅប្រព័ន្ធតុលាការ នៅឃុំត្បូងក្រពើ បើករណីណាតឹងតែងខ្លាំង មានការអុជធូបស្បថ
លោក គៀង សេងគី មេឃុំត្បូងក្រពើ នៃស្រុកសន្ទុក ខេត្តកំពង់ធំ មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាពមូលដ្ឋានឃុំ-សង្កាត់ និងទិសដៅការងារបន្ដ របស់ររដ្ឋបាលខេត្តកំពង់ធំ» នាព្រឹកថ្ងៃទី ២០ ខែមករានេះថា ក្នុងឃុំរបស់លោក បានបង្កើតគណៈកម្មការសម្របសម្រួល ដោះស្រាយបញ្ហាទំនាស់ក្រៅប្រព័ន្ធតុលាការ ដោយនៅពេលប្រជាពលរដ្ឋ បានដាក់ពាក្យបណ្ដឹងមកកាន់ឃុំ គឺគណៈកម្មការនេះ ត្រូវមានតួនាទីដោះស្រាយឲ្យគូភាគីទំនាស់ មានការស្រុះស្រួលគ្នា ពោលគឺមិនឲ្យមានអ្នកឈ្នះ ឬចាញ់ឡើយ តែចង់ឲ្យពួកគាត់ចេះទទួលស្គាល់កំហុស។
សម្រាប់ការដោះស្រាយ បញ្ហាទំនាស់ក្រៅប្រព័ន្ធតុលាការ នៅក្នុងឃុំត្បូងក្រពើនេះដែរ ក៏មានការលើកបង្ហាញអំពីបញ្ហាសាសនា និងថា នៅពេលមានទំនាស់ពិបាកដោះស្រាយ ក៏ត្រូវឲ្យភាគីជំលោះមានការស្បថ ផងដែរ។
លោក គៀង សេងគី មេឃុំត្បូងក្រពើ មានប្រសាសន៍បន្ថែមថា «ការសម្របសម្រួលទំនាស់ក្រៅប្រព័ន្ធតុលាការនេះ នៅក្នុងឃុំខ្ញុំបាទនេះ គឺប្រជាពលរដ្ឋ ដែលដាក់ពាក្យបណ្ដឹងមក គឺភាគច្រើនយើងត្រូវតែសម្របសម្រួល ឲ្យគាត់ឲ្យសាសជានឹងគ្នា ភាគច្រើនគឺយើងមិនឲ្យគាត់ ឈ្នះឬចាញ់ទេ គឺភាគច្រើនឲ្យគាត់ចេះទទួលស្គាល់កំហុស ហើយយើងយកបែបសាសនា យកមកនិយាយជាមួយគាត់ផង នៅពេលដែលយើងសម្របសម្រួលគាត់ បើមើលករណីណា ដែលតឹងតែងមានអុជធូបស្បថ មានធ្វើស្អីៗ ដើម្បីឲ្យពួកគាត់អស់ចិត្តរៀងខ្លួន»។
បើតាមលោក គៀង សេងគី នៅក្នុងឃុំត្បូងក្រពើមានករណីជំលោះ ដែលបានដាក់បណ្ដឹងមកកាន់ឃុំចំនួនតែ ២១ ប៉ុណ្ណោះ ហើយត្រូវបានដោះស្រាយស្រុះស្រួលគ្នា បានយ៉ាងល្អ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
សន្តិសុខសង្គម៣ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


