Connect with us

ព័ត៌មានជាតិ

វត្ត​ឈើខ្មៅ ​ក្រៅពី​ក្លាយ​ជា​គោលដៅ​ទេសចរណ៍​សាសនា​និង​វប្បធម៌ ​ក៏​មាន​បារមី​ស័ក្ដិសិទ្ធិ​ផង​ដែរ​

បានផុស

នៅ

​បច្ចុប្បន្ន​វត្ត​ឈើខ្មៅ​នៅ​ក្រោម​ក្រសែភ្នែក​ភ្ញៀវ​ទេសចរណ៍​ជាតិ​ ក៏ដូចជា​អន្តរជាតិ​ មើល​ឃើញ​ថា​ ជា​វត្តមាន​បារមី​ស័ក្ដិសិទ្ធិ​​ ក្នុងចំណោម​វត្ត​ទាំង​១០​ ដែល​បាន​ដាក់​បញ្ចូល​ជា​គោលដៅ​ទេសចរណ៍​សាសនា​និង​វប្បធម៌​ ដែល​វត្ត​១​នេះ ​ឋិត​លើ​ដែនទឹក​បឹង​ទន្លេសាប​ខេត្ត​បាត់ដំបង​ មាន​អាយុកាល​ជាង​១៣០​ឆ្នាំ​មក​ហើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ព្រឹទ្ធាចារ្យ​ សោម លន​ ដែល​ជា​អតីត​ព្រះសង្ឃ​កាលពី​វ័យក្មេង ​ក្នុង​ព្រះវិហារ​វត្ត​ឈើខ្មៅ​ ហើយ​បច្ចុប្បន្ន​ព្រឹទ្ធាចារ្យ​រូប​នេះ ​មាន​អាយុ​៨១​ឆ្នាំ ​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​៩​ ខែធ្នូ​ ឆ្នាំ​២០២០​កន្លង​មក​នេះ​ថា វត្ត​ឈើខ្មៅ​មាន​ទីតាំង​ឋិត​នៅ​ក្នុង​ភូមិ​កោះ​ជី​វាំង ​ឃុំ​ព្រៃ​ចាស់​ ស្រុក​ឯក​ភ្នំ​ ខេត្ត​បាត់ដំបង ហើយ​វត្ត​នេះ ​ត្រូវ​បាន​ព្រះ​គ្រូ​ចៅ​អធិកា​វត្ត​ ជំនាន់​មុនៗ​សាងសង់​ឡើង​នៅ​លើ​ដី​ទួល​ ហាក់​ដូច​ជា​កោះ​អណ្តែត​ទឹក​ដូច្នោះ​ដែរ​ បើ​ទោះ​បី​ទឹក​ឡើង​ខ្ពស់​ប៉ុណ្ណា​ ក៏​វត្ត​មួយ​នេះ ​មិនដែល​លិចលង់​ទេ។

​លោក​ព្រឹទ្ធាចារ្យ​ សោម លន​

​ព្រឹទ្ធាចារ្យ​បន្ត​ថា ​កាលពី​ជាង​១០០​ឆ្នាំមុន​ នៅ​លើ​ដី​ទួល​ដ៏​ពូកែ​ស័ក្ដិសិទ្ធិ​នេះ​ មាន​ដើមឈើ​ខ្មៅ​មួយ​ដើម​ដុះ​ខ្ពស់ត្រដែត​លេចធ្លោ​ខ្ពស់​ជាងគេ ​ក្នុងចំណោម​ដើមឈើ​ជាច្រើន​ទៀត​ ក្នុង​តំបន់​ទីទួល​នោះ​ ទើប​ប្រជាពលរដ្ឋ​ហៅ​តៗ​គ្នា​ថា​(​វត្ត​ឈើខ្មៅ​)​រហូត​រៀងមក​។ ​ប្រជាពលរដ្ឋ​ ដែល​មាន​វ័យ​ចំណាស់ៗ​នៅ​ទីនោះ​ ក៏​មាន​មតិ​ប្រហាក់ប្រហែល​ព្រឹទ្ធាចារ្យ​ផង​ដែរ​ថា វត្ត​ឈើខ្មៅ​នេះ​ កាលពី​សម័យ​មុន​ក្រៅពី​មាន​បារមី​ពូកែ​ស័ក្ដិសិទ្ធិ​​ ក៏​មា​ន​ព្រះ​គ្រូ​ព្រះនាម​(​សឿ​)​ជា​ចៅអធិការ​វត្ត​ ក៏​មាន​រឹទ្ធិ​ខ្លាំងពូកែ​ផង​ដែរ​ ដែល​កាលនោះ​កងទ័ព​បារាំង​សេស​មាន​គ្នា​មួយ​កប៉ាល់​ចង់​ដឹង​ ហើយក៏​មានបំណង​មក​បៀតបៀន​លើ​វត្ត​ឈើខ្មៅ​ផង​ដែរ ខ​ណៈ​ដែល​បារាំង​សេស​មានបំណង​បែប​នេះ ហើយ​ទំនង​ព្រះ​គ្រូ​(​សឿ​)​បាន​ដឹង​ជាមុន​លោក ក៏បាន​ឈាន​ជើង​ឡើងលើ​កប៉ាល់​ធ្វើ​ឲ្យ​កប៉ាល់​របស់​បារាំ​សេស​នោះ​ផ្អៀង​រក​កល​លិចលង់ ​ក៏​ធ្វើ​ឲ្យ​កងទ័ព​បារាំង​ភ័យ​បាក់ស្បាត​ខ្លបខ្លាច​រត់​បាតជើង​ស​ព្រាត​តែ​ម្តង​។

​លោកតា​ក៏​បាន​បន្ត​ថា ទំនងជា​ជាប់​រឿងរ៉ាវ​ខាងលើ​នេះឯង ​ទើប​បច្ចុប្បន្ន​មាន​ភ្ញៀវ​ទេសចរណ៍​ជាច្រើន​ជាតិ​សាសន៍​ពិសេស​ភ្ញៀវ​ជនជាតិ​បារាំង​ បាន​ចាប់អារម្មណ៍​ចូល​មក​ទស្សនា​កម្សាន្ត​ជា​មធ្យម​ចាប់ពី​៥០​ទៅ​១០០​នាក់​ ប៉ុន្តែ​ចុង​ក្រោយនេះ​ ដោយសារ​ជំងឺ​ផ្លូវ​ដង្ហើម​ថ្មី​ បាន​ធ្វើ​ឲ្យ​ចំនួន​ភ្ញៀវ​ធ្លា​ក់​ទាប​ទៅវិញ​មួយ​រយៈ។

​មន្ត្រី​នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត​ ក៏បាន​បញ្ជាក់​ផង​ដែរ​ថា ​ព្រះវិហារ​វត្ត​ពិជ័យ​ល​ង្កា័​រ​ហៅ​វត្ត​ឈើខ្មៅ​កាលពី​កន្លង​ម​កនេះ ​ក៏​ត្រូវ​បាន​មន្ទីរ​និង​ក្រសួងទេសចរណ៍​រៀបចំ​ដាក់បញ្ចូល​ក្នុងចំណោម​វត្ត​ទាំង​១០​ជា​គោលដៅ​ទេសចរណ៍​បែប​សាសនា​និង​វប្បធម៌​ផង​ដែរ ​ដែល​មាន​អាយុកាល​១៣១​ឆ្នាំ​ ហើយ​ខេត្ត​បាត់ដំបង​រយៈពេល​១០​ខែ​ដើម​ឆ្នាំ​២០២០​នេះ​ មាន​ភ្ញៀវ​ទេសចរណ៍​សរុប​ចំនួន​៤៤៨,២១៩​នាក់ ​ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​៤១៦,០៦២​នាក់​ និង​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​៣២,១៥៧​នាក់​៕

អត្ថបទ៖ ​សៅ សារិទ្ធ

សូមចុចអាន៖ ​ទី​សក្ការ​បូជា​ល្បីៗ​ ​ដែល​ពុទ្ធបរិស័ទ​ខ្មែរ​តែង​មាន​ជំនឿល្បីថា ពូកែ​ស័ក្ដិ​សិទ្ធ​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម