Connect with us

ព័ត៌មានជាតិ

ដល់ពេលកំណត់ដែលអាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះរៀបចំសណ្តាប់ធ្នាប់នៅផ្លូវជាតិលេខ​៤បន្ទាប់​ពីទុករយះពេល៥ថ្ងៃ​

បានផុស

នៅ

គិត​ត្រឹម​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២២ នេះ គឺដល់ពេល​វេលា​កំណត់​ដែល​ត្រូវ​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ នឹង​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤ បន្ទាប់ពី​ទុក​រយះពេល៥​ថ្ងៃ តម្រូវ​អោយ​បងប្អូន​ប្រជាពលរដ្ឋត្រូវ​រុះរើ​ដោយ​ខ្លួនឯង ដោយ​គិត​ចាប់ពី​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២២ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​សេចក្តីជូនដំណឹង​លេខ ២៩៤/២១ ស​.​ជ​.​ណ ចុះ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២១ របស់​រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះហត្ថលេខា​ដោយលោក ហែម ដា​រិ​ទ្ធ កាលពី​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២២ រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បានជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ម្ចាស់​លំនៅដ្ឋាន ម្ចាស់​អាជីវកម្ម រោងចក្រ​-​សហគ្រាស និង​ម្ចាស់​ផែស្ងួត ដែល​បានដាក់​តាំង​របស់រប​រ សម្ភារៈ​ផ្សេងៗ និង​ត​សំ​យ៉ាប​ព្រមទាំង​ការចតយានយន្ត​គ្រប់​ប្រភេទ​លើផ្លូវ និង​ចិញ្ចើមផ្លូវ​សាធារណៈ​តាម​បណ្តោយ​សងខាង​ផ្លូវជាតិ​លេខ​៤ ចាប់ពី​រង្វង់​មូល​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រហូតដល់​ព្រំប្រទល់​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ឱ្យបាន​ជ្រាបថា ដើម្បី​ឱ្យមាន​សណ្ដាប់ធ្នាប់ របៀបរៀបរយ សាធារណៈ និង​ជៀសវាង​ការកកស្ទះ​ចរាចរណ៍ និង​សុវត្ថិភាព​សាធារណៈ រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ សូម​ធ្វើ​ការណែនាំ​ដូចខាងក្រោម​៖ ១. ចំពោះ​អាជីវកម្ម​គ្រប់​ប្រភេទ ដែល​បាន​តាំង​លក់ និង​លក់ដូរ​រំលោភ​លើផ្លូវ និង​ចិញ្ចើមផ្លូវ​សាធារណៈ នៅជាប់​របង​សាលារៀន​រដ្ឋ សាលារៀន​ឯកជន និង​របង​វត្ត ៖- ត្រូវ​រុះរើ​ចេញ​ដោយ​ស្ម័គ្រចិត្ត និង​បញ្ឈប់​ការចត​យានយន្ដ​នៅលើ​ចិញ្ចើមផ្លូវ​សាធារណៈ រួមទាំង​របស់​របរ សម្ភារៈ​ផ្សេងៗ​នៅ​ទីតាំង​ខាងលើ ក្នុង​រយៈពេល ០៥​ថ្ងៃ​ឱ្យអស់ ដោយ​ពិត​ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ​។​

២. ចំពោះ​ទីតាំង​អាជីវកម្ម​ស្របច្បាប់ ដែល​មិន​រំលោភ​លើផ្លូវ និង​ចិញ្ចើមផ្លូវ​សាធារណៈ​ត្រូវអនុវត្ត​៖ – ត្រូវមាន​ចំណត​ផ្ទាល់ខ្លួន ដោយ​មិន​ត្រូវយក​ទ្រូងផ្លូវ​សាធារណៈ​ធ្វើជា​ចំណត​ដាច់ខាត ចំពោះ​ការចត មធ្យោបាយ​គ្រប់​ប្រភេទ​លើ​ចិញ្ចើមផ្លូវ ត្រូវ​ទុក​ចំណែក​នៃ​ចិញ្ចើមផ្លូវ​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើដំណើរ​បាន​។ – នៅខាងមុខ​ទីតាំង​អាជីវកម្ម​របស់ខ្លួន​ត្រូវ​សំអាត​អនាម័យ​ឱ្យបាន​ស្អាត​ជានិច្ច រាល់​កាក​សំណល់​ផ្សេងៗ ត្រូវ​ច្រក​ថង់​ចង​ជិត ឬ​វេច​ខ្ចប់​ឱ្យបាន​ស្អាត និង​ទុកដាក់​ឱ្យបាន​ត្រឹមត្រូវ​។​

ក្នុងករណី លោក​/​លោកស្រី មិន​អនុវត្តតាម​ខ្លឹមសារ​នៃ​សេចក្តីជូនដំណឹង​នេះ​ទេ រដ្ឋបាល​ខណ្ឌ និង​មាន វិធានការ​រុះរើ និង​ដកហូត​ដោយ​មិន​ទទួលខុសត្រូវ​រាល់​ការបាត់បង់ ខូចខាត​ទ្រព្យសម្បត្តិ និង​សម្ភារៈ​ផ្សេងៗ ដែលមាន​នៅលើ​ទីតាំង​នោះឡើយ​។

ចំពោះ​រាល់​ការចំណាយ​ក្នុងការ​អនុវត្ត​ការងារ​រុះរើ និង​ដកហូត​នេះ ជា​បន្ទុក​របស់ លោក​/​លោកស្រី ដែលជា​ម្ចាស់​ទីតាំង​ត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង ។​

ករណី​មានការ​រារាំង រឹងរូស អាជ្ញាធរ​នឹង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

​អត្ថបទ៖ រ៉ា​វុ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម