ព័ត៌មានជាតិ
ចិនគ្រោងបញ្ជូនក្រុមវេជ្ជសាស្ត្របុរាណ មកជួយគ្រូពេទ្យកម្ពុជាព្យាបាលកូវីដ ១៩
រដ្ឋាភិបាលចិន គ្រោងបញ្ជូនក្រុមវេជ្ជសាស្ត្របុរាណចិនមកកាន់ប្រទេសកម្ពុជា ដើម្បីជួយពង្រឹងសមត្ថភាពគ្រូពេទ្យកម្ពុជាលើការព្យាបាលជំងឺកូវីដ១៩ តាមបែបវេជ្ជសាស្ត្របុរាណចិន។
ការបញ្ជួនក្រុមវេជ្ជសាស្ត្របុរាណចិនមកកាន់កម្ពុជាខាងមុខ ត្រូវបានចុះហត្ថលេខារវាងលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពជា និង លោកសាស្ត្រាចារ្យ Hang Luqi អនុប្រធានរដ្ឋបាលជាតិវេជ្ជសាស្ត្របុរាណចិន ដោយមានការចូលរួមពីលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជានៅថ្ងៃទី ២៥ ខែមករាឆ្នាំ២០២២ នៅទីស្តីការក្រសួង។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានឯកភាពទៅលើគំនិតផ្តួចផ្ដើមបញ្ចូនអ្នកជំនាញវេជ្ជសាស្ត បុរាណចិនមកជួយក្នុងការព្យាបាលជំងឺកូវីដ-១៩ ដោយប្រើឱសថ និងវេជ្ជសាស្ត្របុរានចិន។ កិច្ចសហការបញ្ជូនអ្នកជំនាញវេជ្ជសាស្ត្របុរាណចិនមកជួយពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាលកម្ពុជាមិនត្រឹមតែរយៈពេលមួយឆ្នាំ និងនៅតែមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈប៉ុណ្ណោះទេ តែនឹងត្រូវពង្រីកទៅមន្ទីរពេទ្យផ្សេងទៀតផងដែរ។
លោកសាស្ត្រាចារ្យ Huang Luqi បានសម្តែងការកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន លើវិស័យសុខាភិបាល ជាពិសេសអគារមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ធំស្កឹមស្គៃ ដែលបំពាក់ដោយសម្ភារៈបរិក្ខារវេជ្ជសាស្ត្រដ៏ទំនើបដំបូងគេនៅកម្ពុជា។

លោកសាស្ត្រាចារ្យ Huang Luqi បានអះអាងថា លោកក៏អញ្ជើញទៅទស្សនកិច្ចមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដើម្បីពិនិត្យលទ្ធភាពបង្កើតមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ដោយប្រើវេជ្ជសាស្ត្របុរាណចិន ទៅតាមស្ថានភាព និងតម្រូវការជាក់ស្តែងរបស់មន្ទីរពេទ្យផងដែរ។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានចាត់ទុកដំណើរទស្សនកិច្ចរបស់រដ្ឋបាលជាតិវេជ្ជសាស្ត្រ បុរាណចិន មិនត្រឹមតែជួយពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ ក្នុងការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងនិងពង្រីកវេជ្ជសាស្ត្របុរាណប្រទេសទាំងពីរថែមទៀត៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


