ព័ត៌មានជាតិ
ជប៉ុនចាប់អារម្មណ៍សូត្រខ្មែរ ចង់កែច្នៃបម្រើឲ្យវិស័យគ្រឿងសំអាង
ក្រុមហ៊ុនជប៉ុនមួយបានចាប់អារម្មណ៍លើសក្តានុពលលើវិស័យផលិតកម្មសូត្រខ្មែរ ហើយមានគម្រោងបង្កើតក្រុមការងារដើម្បីកែច្នៃផលិតផលសូត្រនេះទៅជាសារធាតុប្រូតេអីន យកទៅបម្រើឲ្យវិស័យគ្រឿងសំអាង ដែលកំពុងពេញនិយមសម្រាប់ស្រ្តីជនជាតិជប៉ុន។
លោក Takahashi អតីតអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា បានលើកពីគម្រោងនេះក្នុងឱកាសជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងកសិកម្មកម្ពុជា។

លោក Takahashi នាយកក្រុមហ៊ុនជប៉ុន iL BRiLLE និងជាអតីតអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជាបានឲ្យដឹងថា ជនជាតិខ្មែរបានប្រតិបត្តិជាប្រពៃណីអំពីការផលិតហូល-ផាមួងពីសូត្រ ជាច្រើនសតវត្សមកហើយដូចជានៅខេត្តតាកែវ បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះផលិតកម្ម សូត្រខ្មែរត្រូវបានធ្លាក់ចុះ។
យល់ច្បាស់ពីបញ្ហានេះ ក្រុមហ៊ុនជប៉ុន iL BRiLLE មានគោលបំណងវិនិយោគលើផលិតកម្មសូត្រខ្មែរ តាមរយ:ការបង្កើតក្រុមការងារ CGS (Cambodian Golden Silk) ដើម្បីផលិតសូត្រសម្រាប់បម្រើឲ្យវិស័យវាយនភ័ណ្ឌ និងជាពិសេសកែច្នៃផលិតផលសូត្រនេះទៅជាសារធាតុប្រូតេអីនសម្រាប់យកទៅបម្រើឲ្យវិស័យគ្រឿងសំអាង ដែលកំពុងពេញនិយមសម្រាប់ស្រ្តីជនជាតិជប៉ុន និងទីផ្សារក្នុងតំបន់ នាពេលបច្ចុប្បន្ន។ លោកបញ្ជាក់បន្ថែមថា CGS នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនទី១- ដល់ស្រ្តីតម្បាញនៅតាមជនបទដែលជាប្រភពផលិតហូល-ផាមួងមានការងារធ្វើ ទី២- ជួយលើកកម្ពស់តម្លៃបន្ថែមតាមរយ:ការកែច្នៃផលិតសូត្រទៅជាសារធាតុប្រូតេអីនបម្រើឲ្យវិស័យគ្រឿងសំអាង ទី៣- បង្កើតមជ្ឈមណ្ឌបង្កាត់ ភ្ញាស់ដង្កូវនាងពូជល្អៗ ផ្តល់ទិនកនផលខ្ពស់ រួចផ្សព្វផ្សាយជូនអ្នកចិញ្ចឹង និងទី៤- ស្នើសុំអង្គការ UNESCO ចុះបញ្ជីសូត្រជាមរតកវប្បធម៌ខ្មែរ។


នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង ១៥:០០ ថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមករានេះ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យលោកនាយកក្រុមហ៊ុនជប៉ុន iL BRiLLE ដឹកនាំដោយ ឯកឧត្តម Takahashi អតីតអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា (Former Japan Ambassador in Cambodia)និងសហការីចូលជួបសម្តែងការគួសម និងជម្រាបជូនអំពីគម្រោងបង្កើតក្រុមការងារ ” Cambodian Golden Silk (CGS)” នៅកម្ពុជានាពេលអនាគត។
ជាបឋម លោកនាយកក្រុមហ៊ុន បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបដោយសង្ខេបថាដោយយល់ឃើញថាកម្ពុជាមានសក្តានុពលលើវិស័យផលិតកម្មសូត្រ ហើយដែលជនជាតិខ្មែរបានប្រតិបត្តិជាប្រពៃណីអំពីការផលិតហូល-ផាមួងពីសូត្រ ជាច្រើនសតវត្សមកហើយដូចជានៅខេត្តតាកែវ បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះផលិតកម្ម សូត្រខ្មែរត្រូវបានធ្លាក់ចុះ។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មបានបង្ហាញពីសក្តានុពលនៃដំណាំម៉ន និងផលិតកម្មសូត្រ ប៉ុន្តែលោកទទួលស្គាល់ថាផលិតកម្មនេះត្រូវបានធ្លាក់ចុះដោយកត្តាជាច្រើន។
បើតាមលោករដ្ឋមន្រ្តីក្នុងនាមជាពលរដ្ឋខ្មែរ ចង់ឃើញវប្បធម៌ត្បាញហូល-ផាមួងស្ថិតនៅតែជាប្រពៃណីដ៏ផូរផង់របស់កូនខ្មែរជំនាន់ក្រោយៗ។ លោករដ្ឋមន្រ្តីបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងវិនិយោគនេះ ព្រោះថាវានឹងជួយកសាងកំលាំងផលិតសូត្រខ្មែរឡើងវិញ ដើម្បីបម្រើទីផ្សារសូត្រក្នុងស្រុក កាត់បន្ថយការនាំចូល ធ្វើឲ្យសិប្បកម្មតម្បាញហូល-ផាមួងដំណើរការប្រកបដោយនិរន្តរភាព ពលរដ្ឋនៅមូលដ្ឋានមានការងារធ្វើ កាត់បន្ថយការធ្វើចំណាកស្រុក ប្រើប្រាស់ឲ្យអស់លទ្ធភាពវត្ថុធាតុដើមផលិតចេញពីសូត្រខ្មែរ ដើម្បីបង្កើនតម្លៃបន្ថែម និងលើកកម្ពស់ប្រពៃណីវប្បធម៌ត្បាញហូល-ផាមួងដែលជាមរតករបស់បុព្វបុរសខ្មែរ និងជាពិសេសណែនាំឲ្យបរទេសបានស្គាល់ពីតម្លៃសូត្រខ្មែរតាមរយ:ផលិតផលនានាដែលផលិតចេញពីសូត្រ៕
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៣ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


