ព័ត៌មានជាតិ
អភិបាលខេត្តបាត់ដំបង ស្នើឱ្យអាមេរិកជួយឡដុតសំរាម សម្រាប់ពន្លឿនដល់ការដុតសំរាមឲ្យលឿន
លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានស្នើឱ្យទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID)ជួយឡដុតសំរាមសម្រាប់ពន្លឿនដល់ការដុតសំរាមឲ្យលឿនសំដៅលើកកម្ពស់ដល់ការងារបរិស្ថាន នៅក្នុងខេត្តឱ្យកាន់តែប្រសើរឡើងថែមទៀត។

នៅក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី ណែនស៊ី អ៊ីសលីក នាយិកាបេសកកម្មទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID)កាលពីថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២២ នៅសាលាខេត្ត លោក អភិបាលខេត្តបានមានប្រសាសន៍ថាបច្ចុប្បន្ននេះ ខេត្តបាត់ដំបងបាននិងកំពុងជួបបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធ និងបញ្ហាបរិស្ថានដែលបញ្ហានេះ គឺជាទុក្ខកង្វល់ដែលរដ្ឋបាលខេត្តត្រូវដោះស្រាយជាបន្ទាន់។ ដូចនេះសូមស្នើដល់អង្គការ ជួយដល់ខេត្តបាត់ដំបងពាក់ព័ន្ធនឹងបញ្ហាបរិស្ថាន និងជាពិសេសស្នើជួយឡដុតសំរាម ដើម្បីពន្លឿនដល់ការដុតសំរាមឲ្យកាន់តែឆាប់រហ័សផងដែរ។

ពាក់ព័ន្ធនឹងសំណើរនេះលោកស្រី ណែនស៊ី អ៊ីសលីក នាយិកាបេសកកម្មទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID)មិនមានការឆ្លើយតបនៅឡើយទេ។ ប៉ុន្តែលោកស្រីនឹងជួយលើគម្រោងនានា ដើម្បីចូលរួមអភិវឌ្ឍន៍ខេត្តឱ្យកាន់តែប្រសើរឡើង។ លោកស្រីបានសន្យាថា អង្គការ USAID នឹងបន្តជួយខេត្តបាត់ដំបង ដោយផ្តោតទៅលើគម្រោងវិស័យកសិកម្ម ជួយបណ្តុះបណ្តាលកសិករ ស្វែងរកទីផ្សារដល់កសិករក្នុងការនាំចេញវិស័យសុខាភិបាល វិស័យបរិស្ថាន វិស័យអប់រំ និងគម្រោងទប់ស្កាត់ការជួញដូរមនុស្ស ។

យ៉ាងណាក៏ដោយ លោកអភិបាលខេត្តបានថ្លែងអំណរគុណដល់អង្គការUSAID ដែលកន្លងមកបានខិតខំប្រឹងក្នុងការចូលរួមអភិវឌ្ឍន៍ខេត្តបាត់ដំបងកន្លងមកនេះ៕


អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


