ព័ត៌មានជាតិ
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ដឹកនាំគណៈប្រតិភូជាង ៦០ នាក់ ចូលរួម សប្តាហ៍ស្ថានទូតអាមេរិក នៅខេត្តសៀមរាប
លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានដឹកនាំគណៈប្រតិភូមួយក្រុមដែលមានមន្ត្រីការទូតអាមេរិក និងបុគ្គលិកស្ថានទូតជាង ៦០ នាក់ ធ្វើទស្សនកិច្ចការងារនៅខេត្តសៀមរាប និងចូលរួមប្រារព្ធកម្មវិធីសប្តាហ៍ ស្ថានទូតអាមេរិក (U.S. Embassy Week) ចាប់ពីថ្ងៃទី ៧ ដល់ ១១ ខែកុម្ភៈ នៅក្នុងទីក្រុងធំទី ២ របស់កម្ពុជា។

គណៈប្រតិភូស្ថានទូត បានជួបប្រាស្រ័យការងារជាមួយដៃគូនានានៅកម្ពុជា ដែលធ្វើការក្នុងវិស័យសុខភាពសាធារណៈ អប់រំ វប្បធម៌ ពាណិជ្ជកម្ម យុវជន ការដោះមីន និងការអនុវត្តច្បាប់ ដែលនេះជាការបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះប្រជាជន នៅសៀមរាប។
លោកឯកអគ្គរដ្ឋទូត មានប្រសាសន៍ថា៖ “យើងជាមន្ត្រីស្ថានទូតអាមេរិក ធ្វើការនៅទូទាំងខេត្ត ២៥ របស់ប្រទេសកម្ពុជា។ យើងមានសេចក្តីសោមនស្សរីករាយដ៏ក្រៃលែង ក្នុងការនាំ បុគ្គលិករបស់យើងមក ខេត្តសៀមរាបនាពេលនេះ”។

បុគ្គលិក មន្ត្រី ដែលចូលរួមធ្វើការ ងារក្នុងឱកាស សប្តាហ៍ ស្ថានទូតអាមរិក រួមមានមន្រ្តីមកពីមជ្ឈមណ្ឌលប្រយុទ្ធជំងឺឆ្លងអាមេរិក (CDC) ទីភ្នាក់ងារជំនួយអាមេរិក (USAID) ផ្នែកស៊ើបអង្កេតនៃក្រសួងសន្តិសុខមាតុភូមិ និងមន្ត្រីមកពីវិស័យផ្សេងៗ ព្រមទាំងទីភ្នាក់ងារដទៃទៀតរបស់សហរដ្ឋអាមេរិក ដែលបម្រើការនៅស្ថានទូតអាមេរិក។
វត្តមានចូលរួម របស់លោកឯកអគ្គរដ្ឋទូត Murphy នៅខេត្ត សៀមរាប រួមមានការធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យបង្អែកខេត្ត ដែលជាជំនួយ ពីទីភ្នាក់ងារប្រយុទ្ធជំងឺឆ្លងអាមេរិក ចូលរួមដឹកនាំកិច្ចពិភាក្សាតុមូលមួយជាមួយក្រុមមនុស្សស្រឡាញ់ភេទដូចគ្នា និងអ្នកតស៊ូមតិលើបញ្ហានេះ ព្រមទាំងទៅគោរពវិញ្ញាណក្ខន្ធ អ្នកបច្ចេកទេសរបស់អង្គការដោះមីនកម្ពុជា ដែលបានបាត់បង់ជីវិត ក្នុងពេលបំពេញការងារកាលពីខែមុន។

អង្គការហ្វារពន្លឺសិល្បៈកម្ពុជា ក៏បានចូលរួមធ្វើការសម្តែង អបអរ ពិធី សប្តាហ៍ស្ថានទូតអាមេរិក ជូនដល់ដៃគូការងារ អ្នកទទួលផល និងមិត្តភក្ត្រទាំងអស់ កាលពីរាត្រីថ្ងៃពុធ ទី ៩ កុម្ភៈ ឆ្នាំ ២០២២។
សប្តាហ៍ ស្ថានទូតអាមេរិក នៅសៀមរាប គឺបង្ហាញពីការងារជាបន្តបន្ទាប់របស់ស្ថានទូត ក្នុងការអបអរនូវទំនាក់ទំនង អាមេរិក កម្ពុជា ឆ្នាំ ២០២២ (AmCam2022) លើចំណងទាក់ទងយូរអង្វែង រវាងប្រជាជនអាមេរិក និងប្រជាជន នៃប្រទេសកម្ពុជា ក៏ដូចជាប្រជាជននៅតំបន់អាស៊ីអាគ្នេយ៍៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


