Connect with us

ព័ត៌មានជាតិ

ក្រសួង បង្ហាញទីតាំង និងចេញ​វិធានការ​ពេល​ធ្វើ​តេស្តរកូវីដ លើកទី៣

បានផុស

នៅ

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​សុខាភិបាល បាន​អះអាង​ថា ក្រសួង​បាន​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន​ដើម្បី​បញ្ចៀស​ការ​ប្រ​ជ្រៀត​គ្នា​នៅក្នុងកំឡុងពេល​អ្នក​ជាប់​ពាក់ព័ន្ធ នឹង​ព្រឹត្តិការណ៍សហគមន៍២៨​វិច្ឆិកា ត្រូវ​ទៅ​ធ្វើ​តេស្តនៅថ្ងៃទី១២ ខែធ្នូស្អែកនេះ។

ការដាក់វិធានការទាំងនេះ បានធ្វើឡើងបន្ទាប់ពីការធ្វើតេស្តលើកទី២កន្លងទៅ ឃើញ​មានបុគ្គលមួយចំនួន​មិនបានអនុវត្តឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលទេ ដែលនាំឲ្យមានការព្រួយបារម្ភ​ពីការឆ្លងវីរុសនេះ នៅក្នុងកំឡុងពេលធ្វើតេស្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស្រី វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល បានមានប្រសាសន៍​នៅរសៀលថ្ងៃ​ទី១១ ខែធ្នូនេះថា​ ការធ្វើតេស្តលើកទី៣ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨វិច្ឆិកា នាថ្ងៃទី១២ស្អែក​នេះ​ក្រ​សួង​បាន​រៀបចំ​រួច​រាល់​​ហើយ​ទាំង​ទីតាំង និង​ការ​ជួយ​សម្របសម្រួល​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​ធ្វើ​តេស្ត​នេះប្រព្រឹត្តិទៅបានល្អប្រសើរ។

លោកស្រី បានបន្តថា«ស្អែកនេះខ្ញុំគិតថា យើងអាចគ្រប់គ្រងអ្នកមកធ្វើតេស្ត​បានល្អត្រឹមត្រូវជាងមុន​ដោយ​សារ​យើងមានទីតាំងនៅក្រសួងមហាផ្ទៃ ដែលមានធ្វើរោងនៅខាងក្រៅដែរ នៅស្តាតរោងយើងធំទូលាយ​និង​ទីតាំង៣ ឬ៤មានងទីតាំងទៀត។យើងក៏មានការត្រួតពិនិត្យយ៉ាង​ម៉ត់ចត់​ជា​ទីបំផុត​ដូចជាការ​វាស់​កម្ដៅ​មុន​នឹង​អនុញ្ញាត​ឲ្យចូល រក្សាគម្លាត មានការតម្រង់ជួរ និងចែកលេខរៀង ដែលមានការចូល​រួមជួយសម្រប​សម្រួលពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ និងកម្លាំងក្រសួង​មហាផ្ទៃ»។

​​លោកស្រីបានមានប្រសាសន៍ទៀតថា ថ្ងៃស្អែកនេះ ក្រសួងបានរៀបចំកន្លែងធ្វើតេស្តរកមេរោគកូវីដ១៩ លើក​ទី៣​ទៅ​លើអ្នកដែលពាក់ព័ន្ធផ្ទាល់ និងប្រយោល នៃព្រឹត្តិការណ៍សហគមន៍​២៨វិច្ឆិកា ចំនួន៧​កន្លែង​រួមមាន១៖ ផ្ទះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន វេលាម៉ោង៨៖០០ព្រឹក។២៖ ផ្ទះសម្តេចក្រឡាហោម ស ខេង វេលាម៉ោង៨៖០០ព្រឹក​៣៖ រដ្ឋសភា ម៉ោង៩៖០០ព្រឹក៤៖ ក្រសួងមហាផ្ទៃ ម៉ោង៨៖០០ព្រឹក៥៖ ផ្ទះឯកឧត្តម ហ៊ុន ម៉ានី ម៉ោង១១ព្រឹក៦៖ ទី​តាំង​អង្គភាពភីឡតបន្ទាយទួលក្រសាំង សម្រាប់ក្រុមភីឡត និង​ក្រុមអង្គរក្សសម្តេចតេជោ និង៧ពហុកីឡដ្ឋានជាតិ​អូឡាំពិក សម្រាប់​ប្រជាពលរដ្ឋដែលបានប៉ះពាល់​ផ្ទាល់ និងប្រយោល នៅវេលាង៧៖០០ព្រឹក។

គួរបញ្ជាក់ថាគិតចាប់ ពីថ្ងៃទី២៨ ខែវិច្ឆិការ ហូតដល់ ថ្ងៃទី១០ ខែធ្នូនេះ មានអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ «សហ​គមន៍​២៨​វិច្ឆិកា»ចំនួន៤០នាក់ ក្នុងស្រី១៩នាក់ មានតេស្តវិជ្ជមានវីរុសកូវីដ-១៩។

ដោយឡែកគិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៣៥៧នាក់ ក្នុងនោះមានអ្នកព្យាបាលជាសះស្បើយ ចំនួន៣០៧នាក់ និងអ្នកកំពុងសម្រាកនៅ​មន្ទីរពេទ្យចំ​នួន៥០នាក់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម