ព័ត៌មានជាតិ
នគរបាលចាប់ខ្លួនជនសង្ស័យ២នាក់ និងរថយន្ដមួយគ្រឿង ករណីដឹកជញ្ជូន ឈើខុសច្បាប់
កម្លាំងអធិការដ្ឋាននគរបាល ស្រុកប្រាសាទបាគង បានធ្វើការឃាត់រថយន្តសង្ស័យ១គ្រឿង ដើម្បីធ្វើការត្រួតពិនិត្យ និងរកឃើញបទល្មើសដឹកជញ្ជូន អនុផលព្រៃឈើ គ្មានលិខិតអនុញ្ញាត។ ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ នៅចំណុចលើដងផ្លូវ ក្នុងភូមិគោកចាន់ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការនគរបាល ស្រុកប្រាសាទបាគង បានឲ្យដឹងថា ប្រតិបត្តិការនេះ អនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ស្តីអំពីការបង្កើនសកម្មល្បាត ក្នុងមូលដ្ឋាន និងដោយមានការណែនាំផ្ទាល់ ពីលោកឧត្តមសេនីយ៍ត្រី ម៉ក់ ធារ៉ា ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច។ លោកបន្ថែមថា បន្ទាប់ពីធ្វើការត្រួតពិនិត្យ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ក្នុងរថយន្តចំនួន២នាក់ រួមមាន ទី១. ឈ្មោះ កែវ ឧត្ដម ហៅធារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងទី២. ឈ្មោះ ទុយ វុទ្ធី ហៅចៀន ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិដើមផ្តៀក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។ វត្ថុតាងដកហូតបាន រថយន្តម៉ាក REVO ពណ៌សស៊េរីឆ្នាំ២០១៦ ចំនួន១គ្រឿង និងឈើប្រភេទផ្ចឹក ចំនួន២.៩២ម៉ែត្រគីប ចំណែកជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងនគរបាល ស្រុកប្រាសាទបាគង ប្រគល់ឲ្យរដ្ឋបាលព្រៃឈើ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕


អត្ថបទ៖ កុសល
សូមចុចអាន៖ អគ្គិភ័យ ឆាបឆេះឃ្លាំងស្ដុកវត្ថុធាតុដើមសម្រាប់ផលិតខ្សែក្រវាត់របស់ក្រុមហ៊ុនមួយអស់ទាំងស្រុង
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


