Connect with us

ព័ត៌មានជាតិ

មន្ត្រីសាលាខេត្តកំពង់ឆ្នាំង ១៩ នាក់ វិជ្ជមានជំងឺកូវីដបំប្លែងថ្មី អូមីក្រុង

បានផុស

នៅ

ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំ លោក ប្រាក់ វ៉ុន បានឱ្យដឹងនៅថ្ងៃទី ១១ ខែកុម្ភៈ នេះថា គ្រូពេទ្យខេត្ត បានចុះយកសំណាកធ្វើតេស្តរហ័សដល់មន្ត្រីរាជការក្នុងសាលាខេត្តចំនួន ១៨០ នាក់ ក្នុងនោះរកឃើញអ្នកមានវិជ្ជមានកូវីដ១៩ អូមីក្រុងចំនួន ១៩ រយៈពេល ២ ថ្ងៃនៃការធ្វើតេស្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកវិជ្ជមានទាំង ១៩ នាក់នេះត្រូវបន្តបញ្ជូនសំណាកធ្វើនៅម៉ាស៊ីន CPR នៅវិទ្យាស្ថានប៉ាស្ទ័រទីក្រុងភ្នំពេញថែមទៀត ដើម្បីបញ្ជាក់ពីលទ្ធផលវិជ្ជមានខាងលើនេះឲ្យបានច្បាស់លាស់។

ចំណែកអ្នកវិជ្ជមានទាំង ១៩ នាក់ខាងលើនេះត្រូវធ្វើចត្តាឡីស័កតាមផ្ទះដោយដាក់ខ្លួនរស់នៅឱ្យឆ្ងាយពីក្រុមគ្រួសារតាមវិធានការសុខាភិបាល ហើយក្រុមគ្រូពេទ្យនិងផ្ដល់ថ្នាំព្យាបាលជូនអ្នកជំងឺ។ ដោយឡែកអ្នកជំងឺមានរោគសញ្ញាធ្ងន់ធ្ងរនោះ ក្រុមគ្រូពេទ្យ នឹងបញ្ជូនអ្នកជំងឺទៅព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ របស់ខេត្ត។

មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរខេត្តកំពង់ឆ្នាំង សូមអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងទាំងអស់ សូមមេត្តាចូលរួមទាំងអស់គ្នា ក្នុងការអនុវត្តវិធានការសុខាភិបាលគឺ៣កុំ និង៣ ការពារឱ្យបានខ្ជាប់ខ្ជួន ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវី១៩អូមីក្រុងក្នុងសហគមន៍យើង៕

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម