ព័ត៌មានជាតិ
កម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបបទល្មើសព្រៃឈើដឹកតាមម៉ូតូត្រៀមឆ្លងដែន
សមត្ថកិច្ចចម្រុះចុះបង្ក្រាបបទល្មើសព្រៃឈើដែលឈ្មួញឈើកំពុងដឹកជញ្ជូនត្រៀមលួចឆ្លងដែនទៅប្រទេសវៀតណាម ដោយខុសច្បាប់។
ការចុះបង្ក្រាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង២និង៥៩នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិភិលើ ឃុំសេសាន ស្រុកអូរយ៉ាដាវ។

បើតាមសមត្ថកិច្ចនៅកន្លែងបង្ក្រាបទីតាំងឈើបានឲ្យដឹងថា ប្រភពឈើដែលបង្ក្រាបខាងលើនេះ គឺគេបានដឹកជញ្ជូនចេញពីព្រៃសហគមន៍ភូមិប៉ាដល់ ខណះពេលពេលនោះក្រោយពីទទួលបានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ សមត្ថកិច្ចមកស្ទាក់ចាប់បាននៅចំណុចភូមិភិលើ ចំណុចខាងលើនេះតែម្តង។
សមត្ថកិច្ចបានឲ្យដឹងទៀតថា វត្ថុតាងដែលរឹបអូសបាន មានឈើប្រភេទស្រឡៅចំនួន២០កំណាត់ មុខកាត់២០,៣០ឃ្លុំ ប្រវែង២.២ម៉ែត្រ និងម៉ូតូកែឆ្នៃដឹកជញ្ជូនឈើចំនួន១គ្រឿង។

ពាក់ព័ន្ធករណីដែលកម្លាំងចុះបង្ក្រាបខាងលើនេះ កម្លាំងអាវុធហត្ថស្រុកអូរយ៉ាដាវ និងមន្ត្រីបរិស្ថានបានបញ្ជាក់ថា ខណៈពេលចុះបង្ក្រាបម៉ូតូដឹកបទល្មើសព្រៃឈើខាងលើ ក្រុមឈ្មួញឈើទាំងនោះបានទំលាក់ឈើចេញពីម៉ូតូហើយបានរត់គេចខ្លួនបាត់អស់បន្សល់ទុកត្រឹមតែម៉ូតូចំនួន១គ្រឿង តែប៉ុណ្ណោះ។
ជុំវិញការបង្ក្រាបឈើខុសច្បាប់ខាងលើនេះលោក សូលីត សំភូ ប្រធានក្រុមបរិស្ថានស្រុកអូរយ៉ាដាវបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១១ ខែធ្នូ នេះ លោកនិងទៅទទួលរបាយការណ៍ពីសមត្ថកិច្ចចម្រុះដែលធ្វើកាបង្ក្រាបឈើខាងលើនេះ ហើយលោកក៏សុំផ្ញើឈើដែលបង្ក្រាបបានទាំងនោះនៅប៉ុស្តិ៍នគរបាលការពារព្រំដែនគោកចំណុចភូមិ.ភិ លើ ក្នុងឃុំសេសានខាងលើនេះ៕
អត្ថបទដោយ ៖ អ៊ុច សាវុទ្ធ


-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


