ព័ត៌មានជាតិ
ពលករ MOU ខ្មែរ ទៅធ្វើការនៅថៃ ៤០០ នាក់ អវិជ្ជមានកូវីដទាំងអស់
លោក អន ប៊ុនហាក់ ប្រធានសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជា បានឱ្យដឹងនៅរសៀលថ្ងៃទី ១៦កុម្ភៈនេះថា ពលករ MOU ៤០០ នាក់បញ្ជូនទៅធ្វើការនៅប្រទេសថៃ កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២២ មានលទ្ធផលតេស្តអវិជ្ជមានកូវីដ១៩ទាំងអស់។ ប៉ុន្តែត្រូវធ្វើចត្តាឡីស័ក ៧ ថ្ងៃទៀតមុនចេញទៅធ្វើការនៅតាមរោងចក្រ។

លោកបានបន្តថាពលករទាំងនោះ បានបញ្ជូនតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតទល់នឹងខេត្តស្រះកែវ ហើយពេលទៅដល់ទឹកដីថៃ បានធ្វើតេស្តលើកទី ១ រួចហើយដោយទទួលបានលទ្ធផលអវិជ្ជមានទាំងអស់ ហើយកំពុងធ្វើចត្តាឡីស័ក ៧ ថ្ងៃ នៅបន្ទប់ដ៏ស្អាតដោយមានការផ្គត់ផ្គង់អាហារ ៣ ពេលដោយឥតគិតថ្លៃ ហើយនៅថ្ងៃទី ៧ ត្រូវធ្វើតេស្តម្តងទៀត បើលទ្ធផលនៅអវិជ្ជមានទៀតទើបអនុញ្ញាតឱ្យទៅរោងចក្រធ្វើការតែម្តង។

លោកបានបន្ថែមថា ការទទួលបានលទ្ធផលតេស្តអវិជ្ជមាននេះ បានធ្វើឱ្យភាគីថៃមានទំនុកចិត្តខ្ពស់មកលើពលករខ្មែរយើង ព្រោះពួកគេបានចាក់វ៉ាក់សាំងបានគ្រប់ដូសរហូតដល់ដូសជំរុញ ឬដូសទី ៣ និងដូសទី ៤ ដែលធ្វើឱ្យកម្រិតហានិភ័យនៃការឆ្លងមានកម្រិតទាបបំផុត។ លោកបានបន្តទៀតថា ពលករខ្មែរដែលអាចទៅធ្វើការនៅប្រទេសថៃ ត្រូវមានលក្ខខណ្ឌមួយចំនួនដូចជា ត្រូវមានកាតចាក់វ៉ាក់សាំង ធ្វើតេស្តរកជំងឺកូវីដ១៩ រយៈពេល ៧២ ម៉ោង តាមម៉ាស៊ីនPCR ឬតេស្តរហ័ស ដែលធ្វើដោយគ្រូពេទ្យជំនាញ ដើម្បីបញ្ជាក់វិញ្ញាបនបត្រថា មិនមានឆ្លងជំងឺកូវីដ១៩។ ពេលទៅដល់ព្រំដែនពលករ ត្រូវធ្វើតេស្តហើយបើលទ្ធផលតេស្តអវិជ្ជមាន ត្រូវបន្តធ្វើចត្តាឡ័ស័ករយៈពេល ៧ ថ្ងៃ និងថ្ងៃទី ៧ ត្រូវធ្វើតេស្តម្តងទៀត បើលទ្ធផលនៅតែអវិជ្ជមានទៀត ទើបអនុញ្ញាតឱ្យទៅរោងចក្រធ្វើការតែម្តង។ លោកបានឱ្យដឹងទៀតថា ក្នុងករណីមានវិជ្ជមានកូវីដ១៩ ត្រូវបញ្ជូនទៅកន្លែងព្យាបាលហើយរាល់ការចំណាយទៅលើរព្យាបាលជាបន្ទុករបស់និយោជកថៃទាំងស្រុង។


លោក អន ប៊ុនហាក់ បានបញ្ជាក់ថា ពលករចំនួន ៤០០ នាក់ ទៅធ្វើការនៅប្រទេសថៃ គឺធ្វើការនៅរោងចក្រស៊ីភី ជារោងចក្រចំណីអារហារធ្វើសាច់មាន់ សាច់ជ្រូក ដោយពួកគេម្នាក់ៗទទួលបានប្រាក់ខែចាប់ពី ៥០០ ទៅ ៧០០ ដុល្លារក្នុង ១ ខែ។ ចំណែកពលករ ២២០ នាក់ ដែលបានបញ្ជូនទៅកាលពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២២ បានចេញទៅធ្វើការរោងចក្រសាច់មាន់ PANU SPOULTRY GROUP CO., LTD. នៅខេត្តឈុនបុរីរួចរាល់ហើយដែរ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


