ព័ត៌មានជាតិ
ស្រុកអង្គរជុំ នឹងក្លាយជាស្រុកដំបូងគេ ដែលឈប់ការបន្ទោបង់ពាសវាលពាសកាល
រដ្ឋបាលខេត្តសៀមរាបបានប្រកាសថា ស្រុកអង្គរជុំ នឹងក្លាយជាស្រុកដំបូងគេដែលត្រូវបញ្ឈប់បន្ទោរបង់ពាសវាលពាសកាលទាំងស្រុងដោយសារតែប្រជាជនមានការយល់ដឹងពីទម្លាប់អនាម័យ។

លោក យី គឹមថាន នាយករងប្រចាំប្រទេសផ្នែកកម្មវិធីអង្គការភ្លែនអន្តរជាតិកម្ពុជា មានប្រសាសន៍ថា ស្រុកអង្គរជុំជាស្រុកមួយដំបូងគេបំផុត នៅខេត្តសៀមរាប ដែលឈប់បន្ទោបង់ពាសវាលពាសកាល។ លទ្ធផលដែលសម្រេចបាន គឺកើតចេញពីកិច្ចសហការល្អរបស់អាជ្ញាធរ ភូមិ ឃុំ ស្រុក ជាមួយនឹងដៃគូអភិវឌ្ឍន៍នានាផងដែរ។ លោកបន្តថា ដោយឡែករដ្ឋបាល ឃុំ មានវិភាគទានថវិកាមូលនិធិហើយបានចូលរួមសាងសង់បង្គន់នឹងបានផ្សព្វផ្សាយពីអនាម័យផងដែរ។
ទន្ទឹមនឹងនេះ នាយករងប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជាបន្ថែមទៀតថា ក្រៅពីការសាងសង់បង្គន់ អាជ្ញាធរ ឃុំ និងស្រុក បានលើករបៀបវារៈការងារទឹកស្អាតនិងអនាម័យក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាប្រចាំខែ និងមានការគាំទ្របច្ចេកទេសពីក្រសួងនិងមន្ទីរអភិវឌ្ឍន៍ជនបទអង្គការបណ្តុះបណ្តាលកុមារនិងអង្គការភ្លែនអន្តរជាតិផងដែរ។

គួររំលឹកថា ការលើកកម្ពស់អនាម័យមិនគ្រាន់តែជាការកសាងបង្គន់ប៉ុណ្ណោះទេ ប៉ុន្តែវាជាការអប់រំមួយដើម្បីផ្លាស់ប្ដូរទម្លាប់បញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល និងផឹកទឹកស្អាតមានសុវត្ថិភាព ទម្លាប់លាងសម្អាតដៃជាមួយសាប៊ូជានិច្ច។ នេះជាការបញ្ជាក់ពីនាយករងប្រចាំប្រទេសកម្មវិធីអង្គការភ្លែនអន្តរជាតិកម្ពុជា។
គួរបញ្ជាក់ថា ស្រុកអង្គរជុំគឺជាស្រុកមួយក្នុងចំណោមស្រុកទាំង១២នៅខេត្តសៀមរាប ស្រុកនេះមាន ឃុំ ចំនួន៧មាន៨៦ភូមិមានប្រជាជនរស់នៅចំនួន១៥ ៧០០ខ្នងផ្ទះ។ កាលពីថ្ងៃទី២៣ ខែធ្នូ កន្លងទៅ គណៈកម្មការវាយតម្លៃដែលមានសមាសភាពពីក្រសួងអភិវឌ្ឍន៍ជនបទនិងបណ្ដាលស្រុកជិតខាង បានធ្វើការវាយតម្លៃ ស្រុក អង្គរជុំថា ជាស្រុកដំបូងដែលបានបញ្ឈប់ការបន្ទោរបង់ពាសវាលកាលODF ទាំងស្រុង៕
អត្ថបទ៖ រុងរឿង

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ