ព័ត៌មានជាតិ
កសិករក្នុងឃុំភ្នំលៀប ទទួលបានការបណ្ដុះបណ្ដាលជំនាញចិញ្ចឹមសត្វ
ប្រជាកសិកររស់នៅ ក្នុងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្ត បន្ទាយមានជ័យ ជាច្រើនគ្រួសារ ដែលរងគ្រោះដោយវិបត្តិកូវីដ-១៩ បានទទួលការបណ្ដុះបណ្ដាល និងពូជមាន់ និងពូជត្រី ពីរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីបង្កើនមុខរបរខ្នាតតូច ក្រោមការផ្តល់ថវិកា និងសម្ភារតាមរយៈអង្គការ អាយ អូ អឹម (IOM) ដោយមានការចូលរួមគាំទ្រពីរាជរដ្ឋាភិបាល។

លោក ង៉ោ ម៉េងជ្រួន អភិបាលរង ខេត្តបន្ទាយមានជ័យ បានលើកទឹកចិត្តដល់ពលរដ្ឋ ដែលបានទទួលការបណ្តុះបណ្តាល និងទទួលបានជាពូជមាន់ និងត្រី ត្រូវខិតខំចូលរួមអនុវត្ត ក៏ដូចជាបង្កើននូវការចិញ្ចឹមឲ្យបានល្អ ដើម្បីបានដើមទុនបន្ថែមសម្រាប់ពង្រីកមុខរបរ និងការចិញ្ចឹម ឲ្យកាន់តែធំជាងមុន។

លោកថា តាមរយៈការអនុវត្តគម្រោងនេះ គឺជាមោទនភាពសម្រាប់ខេត្តបន្ទាយមានជ័យ ពិសេសឃុំភ្នំលៀប ត្រូវបានជ្រើសរើសជាឃុំគំរូ សម្រាប់អនុវត្តគម្រោងនៅជំហានដំបូង ក្រោមការឧបត្ថម្ភជាថវិកា និងសម្ភារៈ ពីអង្គការអាយ អូ អឹម។


លោក អែម ណុយ មេឃុំភ្នំលៀប បានបញ្ជាក់ថា ក្នុងចំណោមប្រជាកសិករទទួលបានកូនមាន់សម្រាប់ចិញ្ចឹម ក្នុងមួយគ្រួសារ ១០០ក្បាល និងត្រីអណ្តែង ក្នុងមួយគ្រួសារ ១៣០០ក្បាល ផងដែរ។លោកថ្លែងថា ទាំងអស់នេះ ជាគម្រោងចំណាយរបស់អង្គការ អាយ អូ អឹម ដែលបានផ្តល់ថវិកាដល់រាជរដ្ឋាភិបាល ដើម្បីលើកស្ទួយជីវភាពគ្រួសារ របស់ពលរដ្ឋជួបបញ្ហាលំបាក ក្នុងអំឡុងពេលមានវិបត្តិដោយសារជំងឺកូវីដ-១៩៕
អត្ថបទ ៖ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


