Connect with us

ព័ត៌មានជាតិ

កាន់តែរហ័សទាន់ចិត្ត សម្រាប់អ្នកព្រះសីហនុ foodpanda ពង្រីកហាងទំនិញអនឡាញ pandamart ដល់ដែនដីសមុទ្រហើយ

បានផុស

នៅ

​កាន់តែ​ងាយស្រួល និង​សុវត្ថិភាព​សម្រាប់​អ្នកក្រុង​ព្រះសីហនុ​! ចាប់ពីពេលនេះ អ្នកក្រុងព្រះសីហនុ កាន់តែមានភាពងាយស្រួល និងសុវត្ថិភាពមួយកម្រិតទៀត ក្នុងការទិញទំនិញនានា ក្រោយពី foodpanda បានពង្រីកហាងលក់ទំនិញអនឡាញ pandamart របស់ខ្លួន​ដល់​ដែនសមុទ្រ​នេះ ហើយ បន្ទាប់ពី​បានចាប់ផ្តើម​ដំណើរ​មុខងារ​ថ្មី​នេះ​លើ​កម្មវិធី App តែមួយ​របស់ខ្លួន នៅ​ភ្នំពេញ កាលពី​ខែកញ្ញា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការពង្រីក​ហាង pandamart មួយ​នេះ ក៏មាន​គោលបំណង​ក្នុងការ​ឆ្លើយតប​ទៅនឹង​ការរស់នៅ​តាម​របត់​ថ្មី​របស់​ប្រជាពលរដ្ឋ​ក្នុង​ក្រុងព្រះសីហនុ​ និង​ផ្តល់​ភាពងាយស្រួល​មួយកម្រិត​ទៀតផង​ដែរ ក្នុងការ​ជាវ​ទំនិញ​នានា ជាមួយនឹង​សេវាកម្ម​ដឹកជញ្ជូន​រហ័ស​ទាន់​ចិត្ត ក៏ដូចជា​បន្ថែម​ទៅលើ​សេវា​ដឹកជញ្ជូន​អាហារ​ដែល​កំពុងតែ​ពេញនិយម​រួចជាស្រេច​ក្នុងចំណោម​ប្រជាពលរដ្ឋ​កម្ពុជា​។

pandamart គឺជា​សេវា​ស្របតាម​តម្រូវការ​អតិ​ជិន​របស់ foodpanda និង​ជា​ហាង​លក់ទំនិញ​លើ​អន​ឡាញ​សម្រាប់តែ​ការដឹកជញ្ជូន​ដល់​គេហដ្ឋាន លើ​ទំនិញ​ជាច្រើន​ប្រភេទ​រហូតដល់​ជាង​៣​ពាន់​មុខ ចាប់ពី​គ្រឿងទេស ផលិតផល​ស្រស់ ភេសជ្ជៈ និង​សម្ភារៈប្រើប្រាស់​សំខាន់ៗ​ជាច្រើន ខណៈដែល​អតិថិជន នឹង​ទទួលបាន​ទំនិញ​ត្រឹមតែ​ចន្លោះពេល​ ៣០ ​នាទី បន្ទាប់ពី​ការ​កុម្ម៉ង់​រួចរាល់​។

​ទាក់ទង​នឹង​ការពង្រីក​សាខា​ង​ហាង pandamart នេះ ដល់​ក្រុងព្រះសីហនុ​នេះ លោក ហុង រ៉ា​ដា អគ្គនាយក​ពាណិជ្ជកម្ម​ថ្មី​នៃ foodpanda ដែលជា​ក្រុមហ៊ុន​ដឹកជញ្ជូន​រហ័ស​ឈានមុខ​គេ​នៅ​កម្ពុជា បាន​ឲ្យ​ដឹងថា​៖ «​នេះ​គឺជា​ឆ្លើយតប​ទៅនឹង​ការរស់នៅ​តាម​របត់​ថ្មី​របស់​ប្រជាពលរដ្ឋ​នៅ​ក្រុងព្រះសីហនុ ក៏ដូចជា​ចូលរួម​ផ្តល់​សុវត្ថិភាព​មួយកម្រិត​ទៀត​សម្រាប់​អតិថិជន​របស់​យើង ដែល​មានន័យថា ពួកគាត់​នៅតែ​អាច​ទិញ​ទំនិញប្រើប្រាស់​ប្រចាំថ្ងៃ​បាន ដោយ​មិនចាំបាច់​ចេញពីផ្ទះ​»​។

​ដើម្បី​ចូល​ទិញ​ទំនិញ លោកអ្នក​គ្រាន់តែ​ចូលក្នុង App (​បើ​មិនទាន់មាន អាច​ចូល​ទាញយក​ពី App Store ឬ Play Store បាន​) របស់ foodpanda ដែល​ដំឡើង​រួចជាស្រេច បន្ទាប់មក ចូលទៅ​កាន់​ផ្នែក pandamart ហើយ​ជ្រើសរើស​ទំនិញ​ដែល​លោកអ្នក​ចង់បាន​ជាការ​ស្រេច​។​

​ជាមួយគ្នានេះ foodpanda នៅតែ​មិន​ភ្លេច​ជាមួយនឹង​កម្មវិធី​ប្រូ​ម៉ូ​សិន​នានា ដោយ​លោក​គ្រាន់តែ​ប្រើប្រាស់​កូដ «MART» ក្នុងពេល​ទិញ​ទំនិញ​នៅ pandamart លោកអ្នក​នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ ២​ ដុល្លារ ពេល​កុម្ម៉ង់​ចាប់ពី​ ៧ ​ដុល្លារ​ឡើងទៅ​។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម