Connect with us

ព័ត៌មានជាតិ

ពល​រដ្ឋ​ដែល​ធ្វើតេស្ដ​ឃើញ​វិជ្ជមាន​កូវីដ​ អាច​ដាក់ពាក្យ​សុំទទួល​ការ​ព្យាបាល​តាមផ្ទះ​ ឬបញ្ជូន​ទៅ​មណ្ឌល​សុខភាព

បានផុស

នៅ

ប្រជាពលរដ្ឋដែលធ្វើតេស្តឃើញវិជ្ជមានកូវីដ១៩ សូមដាក់ពាក្យសុំទទួលការថែទាំតាមផ្ទះ​ទៅអាជ្ញាធរ​ភូមិ​ សង្កាត់​ ខណ្ឌ​ ឫបញ្ជូនទៅមណ្ឌលសុខភាព។​

លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ​បានបញ្ជាក់ឱ្យ​ដឹង នៅព្រឹកថ្ងៃ​ទី ២២​ កុម្ភៈនេះថា ការដែល ប្រជាពលរដ្ឋស្នើសុំព្យាបាល​នៅតាមផ្ទះ គឺយើងមានប្រព័ន្ធ​ការងារ​របស់យើង​នៅ​តាមខណ្ឌរួចហើយ ក្រុមការងារនេះនឹងធ្វើការងារជាមួយពួកគាត់ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះកិច្ចសន្យាយល់ព្រមធ្វើការថែទាំ និងព្យាបាលជំងឺកូវីដ-១៩ នៅផ្ទះ គឺប្រជាពលរដ្ឋត្រូវ​បំពេញ​ពាក្យសុំ ដែលបានបញ្ជាក់ពីគោត្តនាម-នាម អ្នកជំងឺ ថ្ងៃខែឆ្នាំទទួលលទ្ធផល (+)​ថ្ងៃខែឆ្នាំកំណើតភេទ អត្តសញ្ញាណប័ណ្ណ/លិខិតឆ្លងដែនជាដើម។

ការស្ម័គ្រចិត្ត និងយល់ព្រមធ្វើការថែទាំ និងព្យាបាលជំងឺកូវីដ-១៩ នៅផ្ទះប្រជាពលរដ្ឋ​ត្រូវសហការ​ជាមួយ គ្រូពេទ្យព្យាបាល និងអាជ្ញាធរមូលដ្ឋាន ក្នុងការតាមដានស្ថានភាពសុខភាព ផ្ដល់ព័ត៌មាន​ត្រឹមត្រូវជាប្រចាំ និងគោរព តាមការណែនាំ ក្នុងអំឡុងពេលធ្វើការថែទាំ និងព្យាបាលជំងឺកូវីដ-១៩ នៅផ្ទះ។

អ្នកជំងឺកូវីដ១៩ សមាជិកក្នុងផ្ទះ សន្យាគោរពតាមគោលការណ៍អនុវត្តសម្រាប់អ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ និងគោលការណ៍ស្តីពីការបង្ការ និងការត្រួតពិនិត្យការចម្លង​រោគសម្រាប់អ្នកថែទាំ​ដែលផ្ដល់​ការថែទាំព្យាបាលនៅតាមផ្ទះ ប្រកបដោយការទទួលខុសត្រូវខ្ពស់។ សន្យាអនុវត្តវិធានសុខាភិបាលក្នុងរយៈពេលព្យាបាលនៅផ្ទះ៖

១. ស្នាក់នៅបន្ទប់ដាច់ដោយឡែកពីសមាជិកគ្រួសារ មានអនាម័យស្អាត និងមានខ្យល់ចេញ-ចូលល្អ។
២. ពាក់ម៉ាស លាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹក ឬអាល់កុល និងរក្សាគម្លាតយ៉ាងតិច ២ម៉ែត្រ។
៣. បរិភោគអាហារមានជីវជាតិគ្រប់គ្រាន់ (សាច់ បន្លែ ផ្លែឈើ) និងពិសាទឹកឱ្យបានច្រើន
៤. តាមដានសុខភាពខ្លួនឯង ឱ្យបានញឹកញាប់ទៀតទាត់ជាប្រចាំ ។
៥. ថែរក្សាសុខភាពផ្លូវចិត្ត និងធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់។
៦. ហាមជក់បារី ផឹកស្រា ឬគ្រឿងស្រវឹងផ្សេងៗ ។
៧. ប្រើប្រាស់សម្ភារៈដាច់ដោយឡែក និងបោកគក់ជាមួយសាប៊ូនិងទឹកឱ្យបានត្រឹមត្រូវ។
៨. វេចខ្ចប់សម្រាមចោលឱ្យបានត្រឹមត្រូវ និងដាច់ដោយឡែក។
ក្នុងករណីប្រព្រឹត្តខុសពីវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ដែលអាចបណ្ដាលឱ្យចម្លងជំងឺដល់ បុគ្គលដទៃ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលន ជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម