Connect with us

ព័ត៌មានជាតិ

ឆ្មក់​បង្ក្រាប​ក្រុម​លេង​ល្បែង​ ​ឃាត់ខ្លួន៧​នាក់ ​រួមនិង​វត្ថុតាង​មួយ​ចំនួន

បានផុស

នៅ

​កន្លែង​ភ្នាល់​ល្បែង​ស៊ីសងមួយកន្លែង ស្ថិតនៅ​ចំណុច​ភូមិ​អូរ​ញ​ ឃុំ​បឹងព្រីង ​ស្រុក​ថ្មគោល​ ​ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​បាត់ដំបង ចុះ​បង្ក្រាប កាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៤:៥០​នាទី ។

​លោក​វរ​សេនីយ៍​ឯក ឈឿង​ គឹមសុង​ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន នគរ​បាល​ខេត្តបាត់ដំបង បានឲ្យដឹងថា កិច្ចប្រតិបត្តិការ​នេះ ​កម្លាំង​ជំនាញ​​បសននាំខ្លួនមនុស្សចំនួន០៧​នាក់ ​រួមនិង​វត្ថុ​តាង​មួយចំនួនផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបន្តថា ​វត្ថុ​តាង​ដែលបានដក​ហូត ​រួមមាន​៖បៀរ​ចំនួន​០៣​ហ៊ូ​,គ្រាប់មេអាប៉ោង ចំនួន០២​គ្រាប់,ផ្តិល​គ្របគ្រាប់អាប៉ោង ចំនួន០១,ចានសម្រាប់បាញ់គ្រាប់អាប៉ោង ចំនួន០១,ឈើឫស្សី សម្រាប់សង្កត់លុយ ចំនួន០៥,ចានដាក់ដីសម្រាប់ទ្រចានបាញ់អាប៉ោង​ ​​ចំនួន​០១​,ឧបករណ៍សម្រាប់កិបនឹងគ្រាប់កិបចំនួន​០១ និងអ្នកប្រព្រឹត្ត ចំនួន០៧នាក់ រួមនិងម៉ូតូចំនួន០៤គ្រឿងផង។

បច្ចុប្បន្ន​កម្លាំង​ការិយាល័យ​ជំនាញ ​នៃស្នងការនគរបាលខេត្ត បាន​កសាងសំណុំរឿងបញ្ជូនទៅ​សាលា​ដំបូង​ខេត្ត ដើម្បីចាត់ការតាម​នីតិវិធី​ច្បាប់៕

អត្ថបទ ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម