ព័ត៌មានជាតិ
លោក ប្រាក់ សុខុន ថ្លែងនៅតុមូលពីប៉ារីសថា កម្ពុជា ត្រូវធ្វើទំនើបកម្មមូលដ្ឋានកងទ័ពជើងទឹករាម ដើម្បីការពារជាតិ
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ បានចូលរួមវេទិកាថ្នាក់រដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការនៅឥណ្ឌូ-ប៉ាស៊ីហ្វិក ទីក្រុងប៉ារីស ប្រទេសបារាំង ហើយសម័យប្រជុំពេញអង្គ ត្រូវបានបន្តដោយកិច្ចប្រជុំតុមូលចំនួន៣ ស្តីពីការតភ្ជាប់ និងបច្ចេកវិទ្យាឌីជីថល បញ្ហាប្រឈមជាសកល និងបញ្ហាសន្តិសុខ និងការពារជាតិ។

តាមលទ្ធផល នៃកិច្ចប្រជុំដែលត្រូវបានផ្សព្វផ្សាយដោយក្រសួងការបរទេស បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំតុមូលស្តីពីសន្តិសុខ និងការពារជាតិ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងនាមកម្ពុជា ដែលជាប្រធានអាស៊ានឆ្នាំ២០២២នេះ បានរំលឹកឡើងវិញនូវគោលជំហររបស់កម្ពុជា ក្នុងការធ្វើទំនើបកម្មមូលដ្ឋានកងទ័ពជើងទឹករាម ក្នុងគោលបំណងការពារជាតិ ដោយអនុលោមតាមរដ្ឋធម្មនុញ្ញ។
គួររំលឹកថា មូលដ្ឋានកងទ័ពជើងទឹករាម ត្រូវបានចោទប្រកាន់ម្តងហើយម្តងទៀត ពីភាគីសហរដ្ឋអាមេរិកថា កម្ពុជាបើកឲ្យមានវត្តមានកងទ័ពចិននៅទីនោះ ហើយបើទោះបីជាមានការបកស្រាយយ៉ាងណាពីភាគីកម្ពុជា ក៏មិនអាចលាងជម្រះការចោទនេះបានឡើយ។ ថ្មីៗនេះ ដើម្បីជម្រះមន្ទិលសង្ស័យ កម្ពុជាបានបើកឲ្យមានទស្សនកិច្ចរបស់ក្រុមអ្នកសារព័ត៌មាន និងអនុព័ន្ធយោធាអាមេរិកទៅកាន់មូលដ្ឋានកងទ័ពជើងទឹករាមផងដែរ។

នាឱកាសនោះ តំណាងស្ថាប័នអ្នកសារព័ត៌មាន ដែលបានទៅទស្សនកិច្ចនៅទីនោះ មានដូចជា Fresh News, AP, Reuters, VOA, Cambodia China Times, AFP, Xinhua, Cambodia China Friendship Radio និង Japanese TV ជាដើម មិនមានតំណាងស្ថាប័នណាមួយរកឃើញដូចការចោទប្រកាន់របស់អាមេរិកនោះទេ និងបានចាត់ទុកអ្វីដែលបានផ្សាយដោយសារព័ត៌មានអាមេរិក មានលក្ខណៈនយោបាយ និងបំភ្លៃការពិតពីកម្ពុជា។

ចំណែកនៅក្នុងទស្សនកិច្ចនៅមូលដ្ឋានកងទ័ពជើងទឹករាម របស់អនុព័ន្ធយោធាអាមេរិក កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅក៏មិនបានរកឃើញពាក់ព័ន្ធនឹងវត្តមានកងទ័ពចិនដែរ ប៉ុន្តែបែរជាមានការចោទថា កម្ពុជាមិនអនុញ្ញាតឱ្យយោធាអាមេរិក ចូលទៅកាន់គ្រប់កន្លែងនៅក្នុងមូលដ្ឋានកងទ័ពជើងទឹករាមទៅវិញ។
កន្លងមកក្រសួងការពារជាតិកម្ពុជា បានស្នើសុំដោយទទូចឲ្យសហរដ្ឋអាមេរិកបញ្ឈប់ការបង្កើតសេណារីយ៉ូថ្មីៗ ដែលនាំមកនូវភាពអវិជ្ជមាន និងប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ជាមួយគ្នានោះ ក្រសួងការពារជាតិកម្ពុជា ក៏បានស្នើឲ្យអាមេរិកគោរពដល់អធិបតេយ្យ និងលាក់ការណ៍កងទ័ពរបស់កម្ពុជាផងដែរ៕ កោះកែវ



-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


