ភោជនីដ្ឋានចំនួន៤កន្លែងនៅភ្នំពេញត្រូវបានមន្ត្រីជំនាញចុះណែនាំ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ភោជនីដ្ឋានចំនួន៤កន្លែងនៅភ្នំពេញត្រូវបានមន្ត្រីជំនាញចុះណែនាំ

Published

on

មូលដ្ឋានអាជីវកម្មភោជនីយដ្ឋានចំនួន៤កន្លែងនៅក្នុងខណ្ឌដូនពេញរាជធានីភ្នំពេញត្រូវបានក្រុមការងារអនុវត្តន៏វិធានសុវត្ថិភាពទេសចរណ៍ចុះណែនាំឲ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ឲ្យបានត្រឹមត្រូវដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩​ដែលកំពុងឆ្លងចូលក្នុងសហគមន៍។

ភោជនីដ្ឋានទាំង៤ទីតាំងដែលក្រុមការងារចុះត្រួតពិនិត្យនោះរួមមាន១. ភោជនីយដ្ឋាន ឌឺ ហ្គាឌិន ២. ភោជនីយដ្ឋាន សានតាហ្វេ ៣. ភោ ជ នីយដ្ឋាន ឡឹ សេអ៊ូលនិង៤.ភោជនីយដ្ឋាន សេវេនប្រាយ ឃីង ។

លោក គុជ បញ្ញាសា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានអនុក្រុមការងារទី២ដែលបានដឹកនាំក្រុមការងារចុះត្រួតពិនិត្យនៅភោជនីដ្ឋានទាំងនោះបានបានណែនាំ និងចែកជូនសេចក្តីណែនាំស្តីពីការទប់ស្កាត់ការរីករាលដាល់នៃងំងឺកូវីត១៩  នៅក្នុងសហគមន៍នៅរាជធានីភ្នំពេញដល់ម្ចាស់  ឬតំណាងអាជីវកម្មឱ្យចូលរួមអនុវត្ត្ត និងបំពេញឱ្យបាននូវការណែនាំតាមវិធានសុវត្ថិភាពទេសចរណ៍ និងតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ជាងនេះទៀត ក្រុមការងារក៏បានចែកជូនខិតបណ្ណ និងណែនាំបន្ថែម ស្តីពីកាតព្វកិច្ចផ្តល់ និងស្រង់ទិន្ន័យភ្ញៀវទេសចរក្នុងដំណាក់កាលកូវីដ១៩ ក្នុងប្រព័ន្ធ  (Telegram BOT ) ដែលតម្រូវឱ្យមានការចូលរួមពីភ្ញៀវទេសចរ ព្រមទាំងប្រតិបត្តិករទេសចរណ៍ និយោជិក និងបុគ្គលិកទាំងអស់៕

សំអឿន

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ37 mins ago

ក្រសួង​វប្បធម៌ ​បន្តសម្រេច​បិទ​រោងកុន រោង​សម្ដែង​សិល្បៈ និង​សារមន្ទីរ​នៅ​ភ្នំពេញ កណ្ដាល និង​ខេត្ត​ព្រះសីហនុ

ព័ត៌មានជាតិ51 mins ago

ឆ្លើយតប​ទូត​អាមេរិក​៖ លម្ហ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា បើកទូលាយ​ជានិច្ច​សម្រាប់​អ្នកអនុវត្ត​ច្បាប់​

ព័ត៌មានជាតិ2 hours ago

អ្នកពាក់ព័ន្ធ​ស្តាប់​ឲ្យ​ច្បាស់ ! តា​បក​ស័ក្តិ​ហើយ បណ្តេញ​ចេញពី​ក្រប​ខណ្ណ និង​បញ្ជូន​ឲ្យ​តុលាការ​តែម្តង​

ព័ត៌មានជាតិ2 hours ago

អាជ្ញាធរខេត្ត​ព្រះសីហនុ ដាក់​គោលដៅ​នៅ​ស្ពាន​អូរ​គគីរ ហាម​មិន​ឲ្យ​មាន​អ្នកដំណើរ​ចេញ​-​ចូល

ព័ត៌មានជាតិ2 hours ago

បន្ទាន់! អ្នកខេត្តព្រះសីហនុកំពុងមានអាការៈសង្ស័យ ត្រូវទៅធ្វើតេស្តរកកូវីដ១៩ បើបានទៅ៤ទីតាំងនេះ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services