ព័ត៌មានជាតិ
ឃាតកម្មលើដូនជីនៅវត្តនិវេស មានតម្រុយខ្លះហើយ ពាក់ព័ន្ធព្រះសង្ឃ៣អង្គ កំពុងស៊ើបសួរ
ដូនជីអាយុ៨២ឆ្នាំម្នាក់ នៅវត្តនិវេស ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ដែលត្រូវបានឃាតកសម្លាប់ កាប់ចិញ្ច្រាំមុខខ្ទេច មានតម្រុយខ្លះហើយ គឺពាក់ព័ន្ធនឹងព្រះសង្ឃ៣អង្គក្នុងវត្តកំពុងតែស៊ើបសួរ។

សមត្ថកិច្ចនគរបាលនិយាយថា តម្រុយអង្គហេតុ និងការសួរចម្លើយបានបង្ហាញថា ឃាតកម្មនេះបើយោងតាមសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងអធិការដ្ឋាននគរបាលស្រុកមង្គលបូរី បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០នេះឲ្យដឹងថា តម្រុយឃាតកម្មលើដូនជីក្នុងវត្តនិវេស គ្មានអ្នកមកពីឆ្ងាយទេ។

បន្ថែមពីនោះ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ ក្រោមកិច្ចសម្របសម្រួលពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បាននិមន្តព្រះសង្ឃ៣អង្គមកសាកសួរ។ ក្នុងនោះ ព្រះសង្ឃមួយអង្គ មានការសង្ស័យជាងគេ ព្រោះស្បង់ចីវររបស់ព្រះអង្គមានស្នាមដិតដាមប្រឡាក់ឈាមនៅជាមួយសពដូនជី។ ជាមួយនោះ ក្នុងពេលកើតហេតុ ព្រះសង្ឃអង្គនោះ បានដើរទៅមកតែមួយអង្គឯង គ្មានអ្នកណាផ្សេងចូលទៅទេ។

សមត្ថកិច្ចបានបន្តថា បើយោងតាមការធ្វើកោសល្យវិច័យ អំពើឃាតកម្មនោះ គឺប្រព្រឹត្តដោយអ្នកមានចំណេះ មានជំនាញ និងមានការបញ្ជា ព្រោះបានសម្លាប់ប្រើពេលយូរដែរ ដោយកាប់នឹងពូថៅលើក្បាល និងមុខដូនជី កាប់បំបែកភ្នែកទាំងគូ។ បន្ថែមពីនោះ យកពូថៅទៅលាក់យ៉ាងល្អលើប្រឡោះធ្នើរកុដិ ដើម្បីបង្វែរភស្តុតាង។ លុះពេលសមត្ថកិច្ចហ៊ុមព័ទ្ធកន្លែងឃាតកម្ម ព្រះសង្ឃមួយអង្គនេះចេះតែទាមទារយកនូវស្បង់ដែលមានដិតដាមឈាមនោះចេញ។
សមត្ថកិច្ចបន្ថែមថា អំពើឃាតកម្មនេះ មិនសមជាអំពើប្លន់យកទ្រព្យទេ។ ឃាតកម្មមកពីករណីដឹងរឿងសម្ងាត់ ឬអាថ៌កំបាំងអ្វីមួយ។

លោកវរសេនីយ៍ ស៊ីន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរីបានប្រាប់ឲ្យដឹងថា មុខសញ្ញាជាច្រើន ត្រូវបានសមត្ថកិច្ចនគរបាល និងការសម្របសម្រួលពីព្រះរាជអាជ្ញា កោះហៅមកសាកសួរ អង្កេតបន្តបន្ទាប់ ព្រោះអង្គហេតុនេះ គ្មានអ្នកមកពីឆ្ងាយណាចូលមកធ្វើឃាតឡើយ ហេតុនេះមានតែព្រះសង្ឃ៣អង្គនេះឯងបន្តស៊ើបអង្កេតលើមុខសញ្ញាសង្ស័យ។
សូមរំលឹកថា កាលពីចន្លោះម៉ោង៤ ទៅ៥ល្ងាច ថ្ងៃទី២៦ ខែវិច្ឆិកា កន្លងទៅ ដូនជី ឈ្មោះ សៅ សែត អាយុ៨២ឆ្នាំ នៅសំណាក់ធម៌ក្នុងវត្តនិវេស ត្រូវឃាតកសម្លាប់ដោយកាប់នឹងពូថៅ ខ្ទេចមុខ និងក្បាល ហើយថែមទាំងបំបែកភ្នែកទាំងគូផង។ រឿងនេះ ប៉ូលិស កំពុងបន្តស៊ើបអង្កេតស្រាវជ្រាវសង្ឃឹមថា នឹងវែកមុខឃាតកឃើញនៅពេលខាងមុខនេះ៕
អត្ថបទ ៖ វ៉ាន់ ណាង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


