ព័ត៌មានជាតិ
អាជ្ញាធរ ចុះបាញ់ថ្នាំសម្លាប់មេរោគនៅផ្សារច្បារអំពៅ ជាទីតាំងដែលស្ត្រីម្នាក់ដោះស្បែកជើងវាយសន្តិសុខ
អាជ្ញាធរខណ្ឌច្បារអំពៅ បានចុះបាញ់ថ្នាំសម្លាប់មេរោគនៅក្នុង និងក្រៅបរិវេណផ្សារបន្លែច្បារអំពៅជាទីតាំងដែលស្ត្រីម្នាក់ដោះស្បែកជើងវាយសន្តិសុខផ្សារ។ ក្នុងនោះ ដោយសារតែសន្តិសុខយកម៉ាស់ឲ្យពាក់។

តាមប្រភពពី លោក សាន់ ប៊ុនណា ប្រធានគ្រប់គ្រងផ្សារបន្លែច្បារអំពៅបានឲ្យដឹងនៅថ្ងៃទី១៣ ខែធ្នូនេះថា ការចុះបាញ់ថ្នាំសម្លាប់មេរោគក្នុងផ្សារបន្លែនេះ គឺតាមការណែនាំរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឲ្យគណៈកម្មការផ្សារទាំងអស់ ត្រូវធ្វើការបាញ់ថ្នាំសម្លាប់មេរោគនៅផ្សារឲ្យបានញឹកញាប់ ដើម្បីសម្លាប់មេរោគគ្រប់ប្រភេទ មិនថាកូវីដ-១៩ ឬរោគផ្សេងៗ។

ក្នុងនោះដែរ បងប្អូនអាជីវករក្នុងផ្សារ បានត្រេកអរដោយសារគណៈគ្រប់គ្រងផ្សារបន្លែច្បារអំពៅ ក៏ដូចជាអាជ្ញាធរខណ្ឌច្បារអំពៅ បានចុះបាញ់ថ្នាំសម្លាប់មេរោគក្នុងផ្សារបានញឹកញាប់បែបនេះ។

បន្ថែមពីនោះ អ្វីជាក្តីបារម្ភនោះ គឺគណៈគ្រប់គ្រងផ្សារបានជំរុញឲ្យបងប្អូនទាំងអស់មិនថាអ្នកមាន ឬអ្នកក្រ ត្រូវពាក់ម៉ាស់ឲ្យបានគ្រប់ៗគ្នា។ កុំធ្វើដូចស្ត្រីម្នាក់ដែលមិនពាក់ម៉ាស់ ហើយសន្តិសុខផ្សារយកម៉ាស់ឲ្យពាក់ បែរជាជេរប្រទេច រួចដោះស្បែកជើងវាយសន្តិសុខផ្សារថែមទៀត។ បងប្អូនអាជីវករមិនគាំទ្រនូវសកម្មភាពដ៏គឃ្លើនរបស់ស្ត្រីរូបនោះឡើយ។

គួរបញ្ជាក់ថា ទង្វើរបស់ស្ត្រីដែលដោះស្បែកជើងវាយសន្តិសុខផ្សារកន្លងមក គឺធ្វើឲ្យមហាជនយ៉ាងច្រើនលើសលប់មានការខឹងសម្បាទៅលើស្ត្រីរូបនោះខ្លាំងណាស់។ ខណៈដែលមនុស្សក្នុងប្រទេសកំពុងនាំគ្នាពាក់ម៉ាស់ដោយសារភ័យខ្លាចឆ្លងជំងឺដ៏សាហាវនេះ។

ផ្សារបន្លែច្បារអំពៅ គឺមានទីតាំងស្ថិតក្នុងភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕
អត្ថបទ ៖ នរា




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី