Connect with us

ព័ត៌មានជាតិ

ផ្លូវ​ប្រប​មាត់សមុទ្រ​នៅ​ខេត្ត​កែប​ប្រវែង ជាង​១២​គីឡូម៉ែត្រ ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់ ចាក់​អ៊ុត​កៅស៊ូ AC

បានផុស

នៅ

កែប ៖ ផ្លូវ​ប្រប​មាត់សមុទ្រ​នៃ​ខេត្ត​កែប ដែលមាន​ប្រវែង​១២៧៥០​ម៉ែត្រ ត្រូវបានធ្វើ​ពិធី​ក្រុង​ពាលី បើ​កកស​រដ្ឋា​ន​សាងសង់ អ៊ុត​កៅស៊ូ​អេ​ស៊ី​(AC)​កាលពី​រសៀល​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០២២ ដែល​រៀបចំឡើង​ដោយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កែប​ក្រោម​អធិបតីភាព លោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក​បណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម ពី​លោក លោកស្រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី អភិបាលរង​ខេត្ត ប្រធាន មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ជាច្រើន​រយ​នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​របាយការណ៍ របស់លោក ម៉ម ទូច ប្រធាន​មន្ទីរ​សាធារណការ និង ដឹកជញ្ជូន​ខេត្ត​បាន​ឲ្យ​ដឹង​ថា ផ្លូវ​ប្រប​មាត់សមុទ្រ​ប្រវែង​ជាង ១២​គីឡូម៉ែត្រ គឺជា​អនុ​គម្រោង​ទី​២ នៃ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍​ខេត្ត​កែប សម្រាប់​កំណើន​ប្រកបដោយ​បរិ​យា​ប័ន្ន​ក្នុង​មហា​អនុតំបន់​មេគង្គ ផ្លូវ​នេះ​ត​ភ្ជាប់​ពី​ចំណុច កំពង់ផែ​ទេសចរណ៍​កោះទន្សាយ ក្នុង​ក្រុងកែប ភ្ជាប់​ទៅកាន់​ផ្លូវជាតិ​លេខ​១៣៣២ ស្ថិតនៅ​ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។

លោក​ប្រធាន​មន្ទីរ បញ្ជាក់​ទៀត​ថា ដោយសារ​ស្ថានភាព​ភូមិសាស្ត្រ ការស្ថាបនា​ផ្លូវ​នេះ ត្រូវបាន​ចែកចេញជា​៤​ផ្នែក គឺ​ផ្នែក​ដំបូង​ចាប់​ចំណុច​ផែ​កោះទន្សាយ K0+00 ដល់ K1+200​ម ប្រវែង​១២០០​ម៉ែត ទទឹង​៩​ម៉ែត្រ គន្លង​ជិះ​កង់​ទទឹង ២​ម៉ែត្រ​ផ្នែក​ខាងស្តាំ ,​ផ្នែក​សំខាន់​ចាប់ពី K1+200​ម ដល់​K9+500​ម ប្រវែង​៨៣០០​ម៉ែត្រ ទទឹង​១៥​ម៉ែត្រ គន្លង​ជិះ​កង់ ២.៥​ម៉ែត្រ​ផ្នែក​ខាងស្តាំ ,​ផ្នែក​ទី​៣ ត​ភ្ជាប់​ពី​ផ្លូវ លេខ​១៣៣២ ពី​K9+669​ម ដល់ K11+620​ម ប្រវែង ១០៩៩​ម៉ែត្រ ទទឹង​៩​ម៉ែត្រ ចិញ្ចើម​ផ្លូវ​១.៥​ម៉ែត្រ​សងខាង និង​ផ្នែក​ទី​៤ ចាប់ពី K9+669​ម ដល់ K10+00 ទទឹង ១៥​ម៉ែត្រ ផ្នែក​ស្តាំ ២.៥​ម៉ែត្រ សម្រាប់​ជិះ​កង់ និង​ផ្នែក​ឆ្វេង ១.៥​ម៉ែត្រ​សម្រាប់​ថ្មើរជើង​។ ដោយឡែក​សម្រាប់​សំណង់​សិល្បៈ​ការ្យ​រួមមាន ធ្វើ​លូ​ប្រអប់​១៣​ក​ន្លែ​ប លូ​មូល ២៦​កន្លែង សាងសង់​ជញ្ជាំង​ថ្ម​ទប់​ដី​ប្រ​វែង​១២០០​ម៉ែត្រ បំពាក់​បង្គោល​ភ្លើង​LED ប្រើ​ពន្លឺព្រះអាទិត្យ លើផ្លូវ​ប្រវែង ៣៥០០​ម៉ែត្រ ។

មានប្រសាសន៍​ស្វាគមន៍​នៅក្នុង​ឱកាស​នោះ លោក​បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បាន​គូសបញ្ចាក់ថា ថ្វី​ត្បិត​យើង​កំពុង​រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ក៏ដោយ តែ​វា​មិនមែនជា​ឧបសគ្គ​ក្នុង​ដំណើរការ​អភិវឌ្ឍ​ឡើយ ដោយសា​កត្តា​សន្តិភាព​ពេញ​បរិបូ​ណ៍ និង​គោលនយោបាយ​ដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត របស់​ប្រមុខ​រាជ​រដ្ឋ​ភិ​បាល ខេត្ត​កែប នៅតែ​បន្ត​អនុវត្ត​នូវ​គម្រោង​អភិវឌ្ឍ​នានា ជាប់​ជាប្រចាំ។

លោក​អភិបាលខេត្ត​បន្ត​ថា បច្ចុប្បន្ន​រដ្ឋបាល​ខេត្ត​កំពុង ធ្វើការ​ពង្រីក និង​កែលម្អ​ឆ្នេរ​ជ្រោយ​ដូង មុខ​សាលាខេត្ត​, សម្របសម្រួល​ការ​កសាង​ឆ្នេរ​កំសាន្ត​សាធារណៈ​ប្រវែង ២៧០០​ម៉ែត្រ ចាប់ពី​ផ្សារ​ក្តាម ដល់​ព្រៃកោងកាង។ ដោយឡែក​សម្រាប់​គម្រោង ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍​ជំហាន​ទី​២ ដែល​ខេត្ត​កែប​ទទួលបាន​មាន​បី​គម្រោង គឺ​៖ ទី​១-​គម្រោង​សាងសង់​ទីលាន​កប់​សម្រាម ក្នុង​នោះ​មានការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​មួយ ផ្លូវ​បេ​តុ​ប្រវែង ៣.៥​គឺ​ឡូ​ម៉ែត្រ , ទី​២- គម្រោង​សាងសង់​ផ្លូវ​ប្រប​មាត់សមុទ្រ ប្រវែង​ជាង ១២​គីឡូម៉ែត្រ​, និង​ទី​៣-​គម្រោង​សាងសង់ ផែ​ទេសចរណ៍​នៅ​កោះទន្សាយ ដែល​គ្រោង​និង​បញ្ចប់​នៅ​ឆ្នាំ​២០២៣​ខាងមុខ​។

លោក​អភិបាលខេត្ត ជឿជាក់​ថា ផ្លូវ​AC​នេះ និង​បានជា​ប្រយោជន៍ ឆ្លើយតប និង​តម្រូវការ​របស់​ប្រជាពលរដ្ឋ និង​ជា​សរសៃ​ឈាម​ត​ភ្ជាប់ តំបន់​ទេសចរណ៍ធម្មជាតិ​ដ៏​មាន​សក្តានុពល​នៃ​ឆ្នេរ​អង្កោល ទាក់ទាញ​បាន​ភ្ញៀវ​ទេសចរណ៍​កាន់តែ​ច្រើន​ឡើង ជំរុញ​សេដ្ឋកិច្ច​មូលដ្ឋាន បង្កើន​ឱកាស​ការងារ រកប្រាក់​ចំណូល ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​មាន​ភាព​ប្រសើរឡើង រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ ឆ្លើយតប​យុទ្ធ​សា​ស្រ​របស់​រាជរដ្ឋាភិបាល​។

​ក្នុងឱកាស​នោះដែរ លោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍​ជំហាន​ទី​២ បាន​គូ​បញ្ជាក់ថា ផ្លូវ​នេះ​និង​បានជា​សមិទ្ធផល​ថ្មី​បន្ថែមទៀត សម្រាប់​ខេត្ត​កែប ក្នុងការ​បំពេញ​សម្បទា​ទេសចរណ៍ ពិសេស​និង​ប្រែក្លាយ​តំបន់​ទេសចរណ៍​ឆ្នេរ​អង្កោល​នេះ​ឱ្យ​កាន់​តែមាន​សោភណភាព ងាយ​ស្រួល​ដល់​ការធ្វើដំណើរ​របស់​ភ្ញៀវ​ទេស​ចរណ៍​ជាតិ អន្តរជាតិ មកកាន់​តំបន់​នេះ​។

លោក​អនុ​រដ្ឋ​លេខា​ធិ​ការ​បន្ត​ថា រាជរដ្ឋាភិបាល​កម្ពុជា កំពុង​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង ទៅលើ​វិស័យ​ទេសចរណ៍ ដោយ​ចាត់ទុកថា​ ជា​ឧស្សាហកម្ម​គ្មាន​ផ្សែង ហើយ​បាន​ជំរុញ​ឲ្យ​មាន​ការអភិវឌ្ឍ​តំបន់​ទេសចរណ៍​ជាអាទិ៍ បាន​ចំណាយ​ជាង​៣០០​លាន​ដុល្លារ ក្នុង​ការ​រៀបចំ​ក្រុង​ព្រះ​សីហ​នុ ១៥០​លាន​ដុល្លារ រៀបចំ​ក្រុង​សៀមរាប ហើយ​ខេត្ត​កែប​ក៏​កំពុង ធ្វើការ​កែលំអ​តំបន់​ទេសចរណ៍​ជាច្រើន​កន្លែង​ផង​ដែរ ដែល​នេះ​គឺជា​ចក្ខុវិស័យ​ច្បាស់លាស់ ក្នុង​ការ​ត្រៀម​ទទួលភ្ញៀវ​ទេសចរណ៍​ទូទាំង​ពិភពលោក បន្ទាប់ពី​ជំងឺ​កូ​វីដ​-១៩ ត្រូវបាន​គ្រប់គ្រង​។​លោក​អនុរដ្ឋលេខាធិការ បញ្ជាក់ថា ផ្លូវ​ប្រប​មាត់សមុទ្រ នៃ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍​ជំហាន​ទី​២ នេះ គ្រោង​ចំណាយ​ថវិការ​សរុប ១០​លាន ៥០០​ពាន់​ដុល្លារ​អាមេរិក សាងសង់​រយៈពេល​២២​ខែ ដែល​គ្រោង​និង​បញ្ចប់​នៅ ខែតុលា ឆ្នាំ​២០២៣៕

ដោយ ៖ សេង ណា​រិ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

តុលាការកំពូលរបស់អង្គការសហប្រជាជាតិបញ្ជាឱ្យអ៊ីស្រាអែលបើកលំហូរជំនួយមនុស្សធម៌ទៅតំបន់ហ្គាហ្សា បន្ទាន់

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម