ព័ត៌មានជាតិ
អាជ្ញាធរស្រុកឯកភ្នំ កែលំអបឹងបុរាណ ជាតំបន់ទេសចរណ៍ថ្មី
អភិបាលស្រុកឯកភ្នំ ខេត្តបាត់ដំបង បានអះអាងថា ការជីក និងស្តាបឹងបុរាណអាយុ១០០០ឆ្នាំ ដែលគោករាក់រាប់ឆ្នាំមកហើយ គឺដើម្បីទាញយកទឹកសម្រាប់ស្រោចស្រពប្រើប្រាស់នៅរដូវដែលខ្វះខាតទឹក ក៏ដូចជាពង្រីកសក្ដានុពលទេសចរណ៍ លើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋក្នុងស្រុក។
លោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំ បានឲ្យដឹងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះថា បឹងដែលបានជីក និងស្តានេះ គឺជាបឹង(តាគម)ដែលកើតឡើងតាំងពីសតវត្សន៍ទី១១ ដោយឆ្លងកាត់ជាច្រើនសម័យកាល។

លោកថា រហូតដល់បច្ចុប្បន្ននេះ បឹងបានគោករាក់ស្ទើរតែរាបស្មើនឹងមាត់ច្រាំង ហើយទឹកមានតែត្រឹមតិចតួចប៉ុណ្ណោះ។ដោយមើលឃើញសភាពបែបនេះ ប្រជាពលរដ្ឋរាប់រយគ្រួសារនៅក្នុងភូមិសាស្ត្រនេះបានឯកភាពគ្នាស្នើសុំឲ្យអាជ្ញាធរស្រុក ឲ្យជួយជីកស្តាឡើងវិញ ដើម្បីទទួលបានទឹកស្រោចស្រពដំណាំនិងប្រើប្រាស់ប្រចាំថ្ងៃ ។
លោកថា អាជ្ញាធរមើលឃើញថា អត្ថប្រយោជន៍បឹងស្តុកទឹកដ៏ធំនេះ ពិតជាបានបង្កលក្ខណ:យ៉ាងល្អប្រសើរដល់ប្រជាពលរដ្ឋជាច្រើន ទាំងនៅតំបន់នេះ និងទាំងនៅក្នុងស្រុកថ្មគោល ដែលមានទីតាំងក្បែរគ្នាអាចប្រើប្រាស់ទឹកបានទាំងរដូវប្រាំង និងរដូវវស្សា ដោយមិនរីងហួតនោះទេ។

អាជ្ញាធររំពឹងថា ក្រោយពីបានជីកនិងស្តាបឹង ដែលមានទំហំ៧ហិកតានេះរួចរាល់ ក៏មានការរៀបចំកែលំអឲ្យប្រែក្លាយជាគោលដៅតំបន់ទេសចរណ៍ ដ៏មានសក្ដានុពលមួយផងដែរ។តាមរយ:ការរៀបចំនេះក៏មានការសាងសង់ជាកូនកោះ១ នៅចំកណ្ដាលបឹង រួចសាងសង់ជាស្ពាននាគ ដើម្បីធ្វើដំណើរទៅកាន់កូនកោះដែលជាកន្លែងសម្រាប់គោរពសក្ការ:បូជាដើម្បីធ្វើការរម្លឹកគុណដល់បុព្វបុរសខ្មែរដែលបន្សល់ទុកនូវប្រភពទឹកដ៏ធំនេះ។បន្ថែមពីនេះទៀត នឹងមានការរៀបចំដាក់ដាំដើមឈើប្រណិតរាប់រយដើម ដើម្បីជាម្លប់សម្រាប់អ្នកទេសចរជ្រកកម្សាន្តមើលផ្ទៃទឹក ក្នុងបឹងដ៏ធំល្វឹងល្វើយនេះគ្រប់ពេលវេលាផងដែរ។

តាមរយៈសមិទ្ធិផលកែច្នៃថ្មីនេះ ក៏នឹងផ្ដល់នូវការងារបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានដូចជាការលក់ដូរចំណីអាហារបែបទំនៀមទម្លាប់បន្លែផ្លែឈើរបស់ខ្មែរ ឬអាហារសម្រន់ជាដើម។
លោកអភិបាលស្រុកអះអាងថា ក្រុមការងារស្រុកមានគម្រោង និងបង្រៀនពីរបៀបអាំងមាន់ស្រែ ឲ្យមានរស់ជាតិឆ្ងាញ់ដល់កសិករ ដើម្បីបំពេញសេចក្ដីត្រូវការរបស់ភ្ញៀវជាតិ-អន្តរជាតិ ដែលចេញពីក្រុងហើយទៅស្រស់ស្រូបយកបរិយាកាសបែបធម្មជាតិ នៅតំបន់នេះ។

សូមបញ្ជាក់ថា បឹងតាគម បានចាប់ផ្តើមជីក ស្តា តាំងពីខែមីនា ឆ្នាំ២០២០ ហើយគ្រោងបញ្ចប់នៅដើមឆ្នាំ២០២១ ខាងមុខ លើទំហំដី៧ហិកតា៕
អត្ថបទ ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី