Connect with us

ព័ត៌មានជាតិ

ជួសជុល​កំណាត់​ផ្លូវជាតិ​លេខ ​៥៦ ​ដែលរងការ​ខូចខាតដោយ​រថយន្ត​ដឹក​ដី​ និង​ទឹកជំនន់​កន្លងមក

បានផុស

នៅ

កម្លាំងជំនាញរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២២ បានធ្វើការជួសជុល​កំណាត់​ផ្លូវជាតិ​លេខ​ ៥៦​ ដែល​បំផ្លាញ​ដោយ​រថយន្ត​ដឹក​ដី ​និង​ទ្រុឌទ្រោម​ដោយ​ទឹកជំនន់​កន្លងមក ពី​ចំណុច​ខ្លោងទ្វារវត្ត​កង​វ៉ា​ ដល់មុខនគរបាល​ក្រុង​សិរីសោភ័ណ​ ក្នុងភូមិ​កង​វ៉ា​ មក​ភូមិ​ពង្រ ​សង្កាត់​កំពង់ស្វាយ​ ក្រុង​សិរីសោភ័ណ។​

​លោក សុក ចាន់ថា ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ​ បានប្រាប់ភ្នាក់ងារកម្ពុជាថ្មីថា កំណាត់​ផ្លូវជាតិ​លេខ​ ៥៦ ប្រវែង​ជាង ​៤.០០០​ម៉ែត្រ​ នៅ​ទីតាំង​ខាងលើនេះ រង​ការខូចខាត​យ៉ាងដំណំ ពី​រថយន្ត​ដឹក​ដី​ពីចំណុចជើង​ភ្នំ​កង​វវ៉ា ដោយសារ​គ្រោះធម្មជាតិ​ទឹកជំនន់ ​កាលពី​រដូវវស្សា​កន្លងមក ដោយសារ​ចិញ្ចើមផ្លូវ​ពុំមាន​ប្រឡាយ ​ឬ​លូបង្ហូរទឹក​សមស្រប​ផង​។ ការបំផ្លាញផ្លូវនេះ ដោយ​សាររថយន្ត​ដឹក​ដីខាងលិច​ ពី​ផ្លូវបំបែក​ចុះ​ផ្លូវជាតិ​នេះ​មកដល់​មុខ​នគរបាល​ និង​សាលាក្រុង ​ត្រូវបាន​ស្រុត ប្រេះ​បែក ​និង​​ខូចខាត​ខ្លាំង។

លោក សុក ចាន់ថា បានបន្តថា ក្រុមការងារ​មន្ទីរ​សាធារណការ និងដឹកជញ្ជូន បានកាយ​ដី​ស្អុយ​ និង​ថ្ម​គ្រឹះ​ផ្លូវ​ចេញ ហើយ​ចាក់ដី ​និង​កំទេច​ថ្ម​ថ្មី កៀរ​កិន​បង្ហាប់​ធ្វើ​គ្រឹះ​ឡើឡើងវិញ ឲ្យបានរឹងមាំ។​ លោក​​ថា ក្រុមការងារ​របស់លោក ​ក៏បាន​និងកំពុងបន្តការងារ​ថែទាំផ្លូវ​ខេត្ត​លេខ ​១៥៩C ចន្លោះ​ពី​គម ៤+០០០ ដល់គម ៥+០០០។ ជួសជុល​គ្រឹះ​ផ្លូវ ដោយ​ប្រើ​ស៊ីម៉ង់ត៍ ថ្ម​ម៉ិច ស្ថិតនៅ​ស្រុក​មង្គល​បូរី​ ហើយបន្តការ​ងារ​សាងសង់​ទីលាន​ចត​យានយន្ត​ដឹកទំនិញ ច្រកព្រំដែន​អន្តរជាតិ​ស្ទឹង​បត់ ក្រុង​ប៉ោយប៉ែត។​

ក្នុងនោះ ក៏បានបន្តការងារ​ថែទាំ​ផ្លូវជាតិ​លេខ ​៥៩ ចន្លោះ​ពី​គម ៣+៥០០ ដល់​គម ៣+៨០០ ដោយ​ស្រោច​កៅស៊ូ​បាច​ថ្ម​មួយ​ជាន់ ស្ថិតនៅ​ក្រុង​ប៉ោយប៉ែត និង​ថែទាំ​ផ្លូវ​ខេត្ត​លេខ ​២៥៦៣ ចន្លោះ​ពី​គម ២២+០០០ ដល់គម ២៣+០០០ ជួសជុលស្រទាប់​គ្រឹះ​ឡើងវិញ ដោយ​ប្រើ​ស៊ីម៉ង់ត៍ ថ្ម​ម៉ិច ស្ថិតនៅ​ស្រុក​ថ្មពូក។

លោក សុក ចាន់ថា បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានជំរុញការអភិវឌ្ឍផ្លូវលំជនបទដោយ​ប្រែក្លាយពីផ្លូវដីក្រាលក្រួសក្រហម មកជាផ្លូវក្រាលកៅស៊ូ បេតុងជាបណ្តើរៗ សម្រាប់ប្រើប្រាស់បានយូរអង្វែង។ ជាក់ស្តែងកំណាត់​ផ្លូវជាតិ​លេខ ​៥៦​ ដែល​បំផ្លាញ​ដោយ​រថយន្ត​ដឹក​ដី​ និង​ទ្រុឌទ្រោម​ដោយ​ទឹកជំនន់​កន្លងមក ត្រូវបានបើកការដ្ឋានធ្វើហើយ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើចរាចរទៅមក និងដឹកកសិផលមកកាន់ទីផ្សារបានលឿន ស្របទៅនឹងភាពរីកចំរើន របស់ប្រទេសជាតិ។

លោក សុក ចាន់ថា បានបន្ថែមថា អាជ្ញាធរខេត្ត តែងតែបានយកចិត្តទុកដាក់ប្រឹងប្រែងគិតគូរ ជំរុញការជួសជុលឡើងវិញ នូវរាល់ផ្លូវដែលរងការខូចខាតនៅតាម បណ្តាស្រុកក្រុងឃុំ-សង្កាត់ភូមិ ដោយកន្លែងខ្លះការស្ថាបនាឡើង ដោយចាក់បេតុងក្រាល កៅស៊ូ និងខ្លះទៀតជួសជុលដោយក្រាលក្រួសក្រហម ទៅតាមលទ្ធភាពថវិកាដែលមាន និងមួយចំណែកក៏បានមកពីទុនចូលរួម របស់ប្រជាពលរដ្ឋ និង សប្បុរជនរួមគ្នាកសាងផងដែរ។

ក្នុងនោះ លោកក៏បានធ្វើការជំរុញឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូន មន្ទីរអភិវឌ្ឍន៍ជនបទ រួមសហការជាមួយអាជ្ញាធរ ដែនដីត្រូវបន្តការយកចិត្តទុក ដាក់ពិនិត្យមើលផ្លូវថ្នល់ ដែលរងការខូចខាត ត្រូវប្រញាប់ប្រញាល់ធ្វើការជួសជុលឡើងវិញ មិនត្រូវទុកចាំដល់ខូចធ្ងន់ធ្ងរនោះទេ និងបានអំពាវនាវដល់ប្រជាពលរដ្ឋនៅទូទាំងខេត្ត សូមឲ្យចូលរួមទាំងគ្នាថែទាំផ្លូវថ្នល់ ដែលបានជួសជុល ស្ថាបនាហើយនោះ នៅតាមមូលដ្ឋានឲ្យប្រើប្រាស់បានយូរអង្វែង ផងដែរ៕

អត្ថបទ៖ វ៉ាន់ ណាង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ

ព័ត៌មានជាតិ២០ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើអ្នកសារព័ត៌មាន MMO  ឈប់បង្ហោះវីដេអូជនដៃដល់ស្រី ស៊ីណា បាញ់ជនរងគ្រោះ

សន្តិសុខសង្គម៧ ម៉ោង មុន

ស្ដ្រីបង្ហោះវីដេអូ ភ្ជាប់សំឡេងផ្ទុះអាវុធ ត្រូវបាននគរបាលខេត្តសៀមរាប ហៅមកសួរនាំ

ព័ត៌មានជាតិ២៣ ម៉ោង មុន

តំណាងអយ្យការសម្រេចចោទប្រកាន់លោក ស្រី ស៊ីណា លើសំណុំរឿង២ និងដោះលែងមនុស្ស២នាក់វិញ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ក្មេងស្រី អាមេរិក ស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីឪពុកភ្លេចក្នុងរថយន្ត ៣ ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម