ព័ត៌មានជាតិ
កម្ពុជា-ថៃ ប្រជុំទ្វេភាគី ត្រៀមបើកច្រកព្រំដែនអន្តរជាតិ ស្ទឹងបបត់-ណងអៀន
ខេត្តបន្ទាយមានជ័យ៖ ប្រតិភូរដ្ឋបាលខេត្តបន្ទាយមានជ័យ កម្ពុជា និងប្រតិភូខេត្តស្រះកែវ ថៃ បានបើកកិច្ចប្រជុំទ្វេភាគី ស្តីពី ការបើកច្រកព្រំដែនអន្តរជាតិស្ទឹងបត់ និង ណងអៀន។ កិច្ចប្រជុំនោះ ធ្វើនៅសាលប្រជុំ នៃទីស្នាក់ការគយ នៃច្រកព្រំដែនអន្តរជាតិ ខ្លងលឹក ស្រុកអារញ្ញប្រថេត ខេត្តស្រះកែវ ទល់មុខច្រកព្រំដែនអន្តរជាតិ ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ នេះ។

ភាគីខេត្តបន្ទាមានជ័យ ដឹកនាំដោយលោក អ៊ុំ រាត្រី អភិបាលខេត្តបនបន្ទាយមានជ័យ អភិបាលរងខេត្ត មេបញ្ជាការ ស្នងការ នៃកងកម្លាំង ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងប៉ុស្តិ៍នគរបាល ច្រកព្រំដែនអន្តរជាតិ ប៉ោយប៉ែត និងច្រកស្ទឹងបត់ ឯសមភាគីថៃ គឺ លោក ព្រីនប៉ៈយ៉ា ភោធីសាធ អភិបាលខេត្តស្រះកែវ និងមន្ត្រីពាក់ព័ន្ធ។
ក្នុងកិច្ចប្រជុំ លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង ប្រតិភូជំនាញជួបប្រជុំពិនិត្យពីវឌ្ឍនភាពការងារ និងលទ្ធភាពនៃការដឹកជញ្ជូនទំនិញ នៃច្រកព្រំដែនអន្តរជាតិថ្មីខាងសេដ្ឋកិច្ចស្ទឹងបត់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា និង ណងអៀន ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ។

លោក អ៊ុំ រាត្រី បានមានប្រសាសន៍ថា កិច្ចប្រជុំនេះពាក់ព័ន្ធនឹងការងារកិច្ចសហប្រតិបត្តិការចូលរួមដោះស្រាយ អំពីបញ្ហាព្រំដែន ការចរាចរណ៍ឆ្លងកាត់ព្រំដែន និងការអភិវឌ្ឍន៍សម្ព័ន្ធមេត្រីភាព រវាងខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ។
លោក អ៊ុំ រាត្រី បានបញ្ជាក់ទៀតថា ខេត្តទាំង២នេះ កន្លងមកចេះគោរពគ្នាយ៉ាងខ្ជាប់ខ្ជួននូវឯករាជភាព អធិបតេយ្យភាព និងបូរណភាពទឹកដី និងមានការទំនាក់ទំនងគ្នាល្អលើគ្រប់វិស័យ។ ធ្វើឱ្យនៅតាមតំបន់ព្រំដែនមានសុខសន្តិភាព និងក្លាយជាតំបន់ប្រកបដោយសក្តានុពល លើវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ ដែលអាចបង្កងាយស្រួល ដល់ប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែនទាំងពីរ។

លោក អ៊ុំ រាត្រី បញ្ជាក់ទៀតថា កន្លងមកភាគីទាំង២តែងតែមានកិច្ចប្រជុំប្តូរវេនគ្នា ការធ្វើទស្សនៈកិច្ចពិក្សាដោះស្រាយ ដើម្បីទប់ស្កាត់នូវបទល្មើសឆ្លងដែនខុសច្បាប់ ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន ការរត់ព័ន្ធខុសច្បាប់ និងទំនិញខូចគុណភាពជាដើម ក្រៅពីនេះខេត្តទាំងពីរកំពុងអនុវត្តរួមគ្នានូវការស្ថាបនាស្ពានឆ្លងកាត់ព្រំដែន និងច្រកព្រំដែនស្ទឹងបត់ ត្រៀមបើកដំណើរការទៀតផង។

ក្នុងកិច្ចប្រជុំនោះ ក៏មានពិភាគ្សាគ្នាស្តីពីបើកច្រកទ្វារតំបន់ព្រំដែនអន្តរជាតិ ស្ទឹងបត់-ណងអៀន។ ក្នុងនោះលោក ព្រីនប៉ៈយ៉ា ភោធីសាធ បានថ្លែងអំណរគុណដល់អភិបាលខេត្តបន្ទាយមានជ័យដែលបានឆ្លៀតឱកាសចូលរួមក្នុងកិច្ចពិភាគ្សាការងារដើម្បីរឹតចំណងសាមគ្គី មិត្តភាពយូរអង្វែងរឹងមាំ និងដើម្បីភាពរីកចម្រើននៃខេត្តទាំង២ ក៏ដូចប្រជាពលរដ្ឋនៃខេត្តទាំង២៕
អត្ថបទ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៥ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន