ព័ត៌មានជាតិ
ក្រសួងរកឃើញករណីសង្ស័យឆ្លងជំងឺផ្តាសាយបក្សីប្រភេទA/H9លើមនុស្ស១៣នាក់ទៀត
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១២ ខែមីនានេះថា ក្រុមការងារបានរកឃើញករណីសង្ស័យឆ្លងជំងឺផ្តាសាយបក្សីប្រភេទ A/H9លើមនុស្ស១៣នាក់ទៀត បន្ទាប់ពីរកឃើញទារិកាអាយុជាង១ឆ្នាំម្នាក់ឆ្លងជំងឺនេះរួចមក។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានបន្តថា អ្នកជំងឺសង្ស័យទាំង១៣នាក់ ក្នុងនោះមានស្រីចំនួន៧នាក់ និងប្រុសចំនួន៦
នាក់ រស់នៅក្នុងភូមិត្រពាំងរុន ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ជាទីដែលទារិកាអាយុ១ឆ្នាំ១ខែមា្នក់ឆ្លងជំងឺផ្តាសាយបក្សីប្រភេទA/H9 (Influenza A/H9ដោយពួកគេមានរោគសញ្ញា គ្រុនក្តៅ ក្អក និងពិបាកដកដង្ហើម ។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានបន្តទៀតថា ទារិកាអាយុ១ឆ្នាំ១ខែមា្នក់ឆ្លងជំងឺផ្តាសាយបក្សីប្រភេទA/H9បានជាសះស្បើយហើយបន្ទាប់ពីទទួលការព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានបន្ថែមថា បច្ចុប្បន្នក្រុមការងារបានកំពុងស្រាវជ្រាវបន្តទៀតដើម្បីរកប្រភព
នៃការចម្លងជំងឺនេះថា តើវាមានប្រភពមកពីណា។ ប៉ុន្តែតាមការសន្និដ្ឋានអាចឆ្លងពីសត្វមាន់ទា។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានអំពាវនាវដល់ប្រជាពលរដ្ឋកុំបរិភោគសត្វមាន់ឬទាដែលឈឺនិងងាប់ដើម្បីបង្ការទប់ស្កាត់ការឆ្លងជំងឺផ្តាសាយបក្សីប្រភេទA/H9ពិសេសដើម្បីទប់ស្កាត់កុំឱ្យមានការចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានរកឃើញថា នៅក្នុងភូមិត្រពាំងរុន មានមាន់ងាប់ជាបន្តបន្ទាប់ ចាប់តាំងពី ខែកុម្ភ: ឆ្នាំ២០២២ មក។ តាមលទ្ធផលដោយមន្ទីរពិសោធន៍ថ្នាក់ជាតិ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ បញ្ជាក់ថា វិជ្ជមាន Influenza A/H9។ភ្លាមៗ ក្រសួងបានបញ្ជូនមន្រ្តីនាយកដ្ឋានប្រយុទ្ធជំងឺឆ្លង សហការណ៍ជាមួយមន្ត្រីក្រុមឆ្លើយតបបន្ទាន់ថ្នាក់ខេត្ត ចុះអង្កេតស្រាវជាវ បង្ការ និងទប់ស្កាតការរាត្បាត និងអប់រំសុខភាពដល់ប្រជាជននៅមូលដ្ឋាន។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានណែនាំថាបើមានករណីសង្ស័យថា មានជំងឺផ្តាសាយបក្សី លោកអ្នកអាច ទាក់ទងព័ត៌មានបន្ថែមតាមរយៈលេខ១១៥៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


