ព័ត៌មានជាតិ
ព្រះរាជអាជ្ញារងតុលាការភ្នំពេញមួយរូប យកកាំភ្លើងភ្ជង់ និងប្រើហិង្សាលើប្រពន្ធ និងមេដោះ
ភាពភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ១រូប គឺលោក ម៉ុត ដារ៉ា បានយកកាំភ្លើងភ្ជង់ប្រពន្ធ ប្រើហិង្សាលើប្រពន្ធ និងមេដោះ ហើយត្រូវបានសមត្ថកិច្ចចុះទៅ អន្តរាគមន៍ទាំងយប់។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង.៩:៣០នាទីយប់ថ្ងៃ សៅរ៍ ទី១២ ខែ មីនា ឆ្នាំ ២០២២ ស្ថិតនៅចំណុចផ្លូវ១៥០ផ្ទះ៨៩ សង្កាត់ទឹកល្អក់ទី២ ខណ្ឌ ទួលគោក។

ជនរងគ្រោះជាប្រពន្ធមានឈ្មោះថា ហេង មួយគា។ ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើនេះ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅជួយអន្តរាគមន៍ដោយសុំឲ្យស្រ្តីជាប្រពន្ធធ្វើដំណើរទៅកាន់ទៅប៉ុស្តិ៍រដ្ឋបាល ដើម្បីដាក់ពាក្យបណ្តឹង។ ស្រ្តីជាប្រពន្ធឈ្មោះ ហេង មួយគា និងម្តាយក្មេក បានប្រាប់អ្នកយកព័ត៌មាន នៅកន្លែងកើតហេតុនោះថា ឈ្មោះ ម៉ុត ដារ៉ា តែងតែប្រើហិង្សាមកលើគាត់ជាប្រពន្ធ ជាច្រើនលើកច្រើនសាររហូតស្រ្តីជាប្រពន្ធទ្រាំលែងបាន ទើបឈ្លោះគ្នាកាន់តែខ្លាំងនៅពេលនេះតែម្តង។ ជាមួយគ្នានេះស្រ្តីជាប្រពន្ធ បានទទូចដល់សមត្ថកិច្ចចាត់វិធានការតាមច្បាប់ចំពោះប្តីរបស់ខ្លួនដែលមានតួនាទីជាព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញរូបនេះ៕
ដោយ ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


