Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា អំពាវនាវដល់មន្ត្រី មិនត្រូវមើលស្រាលជំងឺកូវីដ-១៩ នោះទេ

បានផុស

នៅ

លោកស្រី យក់ ណារ៉េត រដ្ឋលេខាធិការ តំណាងលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអំពាវនាវដល់មន្ត្រីរាជការ មិនត្រូវមើលស្រាលនូវជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី អូមីក្រុងនោះទេ ខណៈជំងឺនេះនៅតែរាតត្បាតនៅលើពិភពលោក ក៏ដូចជាប្រទេសកម្ពុជា ផងដែរ។

លោកស្រី យក់ ណារ៉េត បានអំពាវនាវបែបនេះ ខណៈអញ្ជើញជាតំណាងលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ជួបសំណេះ​សំណាលជាមួយមន្ត្រីរាជការជានិវត្តន៍ជនចំនួន ៦៧នាក់ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២២នេះ។

ថ្លែងក្នុងឱកាសនោះលោកស្រី យ៉ក់ ណារ៉េត ក៏បានពាំនាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសំណាក់ លោកជំទាវ ម៉ែន សំអន ជូនដល់មន្ត្រីរាជការជានិវត្តន៍ជន ដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខនៅគ្រប់ពេលវេលា។

លោកស្រី យក់ ណារ៉េត ក៏បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ ដល់មន្ត្រីរាជការចូលនិវត្តន៍ ចំពោះការខិតខំប្រឹងប្រែង របស់មន្ត្រីគ្រប់ផ្នែកបានបំពេញតួនាទី ភារកិច្ចបានយ៉ាងល្អក្នុងរយៈពេលកន្លងមក ក្រោមម្លប់សន្តិភាព ប្រទេសជាតិមានការអភិវឌ្ឍរីកចំរើន ធ្វើឲ្យកំណើនសេដ្ឋកិច្ចមានការកើនឡើង ធានាបាននិរន្តរភាពសម្រាប់សេដ្ឋកិច្ចជាតិ។

ជាមួយគ្នានេះលោកស្រី ក៏បានអំពាវនាវដល់មន្ត្រីរាជការ មិនត្រូវមើលស្រាលនូវជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី អូមីក្រុងនោះទេ ស្របពេលដែលពិភពលោក បាននិងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ ខណៈដែលការចម្លងនៅបន្តកើតមាន និងមនុស្សនៅតែស្លាប់នៅឡើយ។ ក្នុងនោះលោកស្រី ក៏បានអំពាវនាវឲ្យបន្តចូលរួមអនុវត្ត ឲ្យបាននូវវិធានការណ៍ របស់ក្រសួងសុខាភិបាល ជាពិសេសវិធានការ ៣ការពារ ៣កុំ ឲ្យបានគ្រប់ៗគ្នា ដើម្បីចូលរួមកាត់បន្ថយនូវការឆ្លងចូល ក្នុងសហគមន៍។

ក្នុងឱកាសនោះផងដែរ លោកស្រីយ៉ក់ ណារ៉េត ក៏បាននាំយកនូវអំណោយ របស់លោកជំទាវ ម៉ែន សំអន ប្រគល់ជូនដល់មន្រ្តីនិវត្តន៍ជន ដោយម្នាក់ៗទទួលបាន ឃីត ១កញ្ចប់ អង្ករ ១បេ មី ១កេស និងថវិកាមួយចំនួន ផងដែរ៕

អត្ថបទ៖ វិមាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៧ នាទី មុន

លោក គួច ខេវិន ៖ ពិធីករ-ពិធីការិនី មានតួនាទីសំខាន់ក្នុងការបង្ហាញអត្តសញ្ញាណថ្លៃថ្នូរ​ជាតិសាសន៍ខ្លួន

ព័ត៌មានអន្ដរជាតិ៨ នាទី មុន

ហាងឆេងតម្លៃប្រេងសាំងពិភពលោក បន្តធ្លាក់ថ្លៃច្រើនគួរសម

ព័ត៌មានអន្ដរជាតិ១៤ នាទី មុន

វៀតណាម ជាប់ចំណាត់ថ្នាក់ទី៦ ជាប្រជាជនមានសុភមង្គលបំផុតនៅ អាស៊ី

សន្តិសុខសង្គម២០ នាទី មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះណែនាំដល់ម្ចាស់យានដ្ឋានជួសជុល និងកែច្នៃឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ២៥ នាទី មុន

មន្ត្រីនាំពាក្យ៖ ការរឹតបន្ដឹងអាជីវកម្មគ្រាប់រំសេវ ជាវិធានការទប់ស្កាត់ ដើម្បីបញ្ចៀសរាល់បាតុភាពផ្សេងៗ

Sokha Hotels

ព័ត៌មានពេញនិយម