ព័ត៌មានជាតិ
ឱកាសយុវជនតំណាងឱ្យកម្ពុជា ចូលរួមកិច្ចសន្ទនាយុវជនអាស៊ាន លើកដំបូង
ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ បានជូនដំណឹងដល់យុវជនដែលចង់ក្លាយខ្លួនជាតំណាងយុវជនកម្ពុជានៅលើឆាកអន្តរជាតិ ក្នុងការចាប់ឱកាសចូលរួមកិច្ចសន្ទនាយុវជនអាស៊ាន លើកដំបូង។

ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា កិច្ចសន្ទនាយុវជនអាស៊ានលើកទី១ នឹងក្លាយជាវេទិកាសម្រាប់យុវជនកម្ពុជាគ្រប់ស្រទាប់ ដែលមានបំណងចង់យល់ដឹង ចង់រៀនសូត្រ និងចង់ធ្វើការពិភាក្សាអំពីអាស៊ាន បង្ហាញសមត្ថភាព និងទេពកោសល្យរបស់ខ្លួននៅលើឆាកអន្តរជាតិ។
ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា យុវជនដែលចង់ក្លាយខ្លួនជាតំណាងយុវជនកម្ពុជានៅលើឆាកអន្តរជាតិ អាចដាក់ពាក្យចូលរួមកិច្ចសន្ទនាយុវជនអាស៊ានលើកទី១នេះ តាមរយៈ https://forms.gle/ZVA2cphvA6xNFzEy9 ដែលនឹងផុតកំណត់ទទួលពាក្យនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១៧៖០០ នាទី។
សម្រាប់ព័ត៌មានបន្ថែម៖ ០៨៥ ៥០៦ ៤៩៨ ឬ ០១១ ៥៤៥ ៤៦៤ អ៊ីម៊ែល៖ [email protected] , [email protected]
បើតាម Link ចូលបំពេញពាក្យុចុះឈ្មោះនោះបានបញ្ជាក់ថា កិច្ចសន្ទនាយុវជនអាស៊ានលើកទី១ មានប្រធានបទ៖ “យុវជនក្នុងសម័យបដិវត្តន៍ឧស្សាហកម្មទី៤៖ ឱកាស និងបញ្ហាប្រឈមក្នុងការស្តារឡើងវិញក្រោយការរាតត្បាត”

កិច្ចសន្ទនាយុវជនអាស៊ាន មានគោលបំណងបង្កើតវេទិកាមួយសម្រាប់យុវជនអាស៊ាន និងកូរ៉េខាងត្បូង ដើម្បីចូលរួមក្នុងកិច្ចពិភាក្សាគោលនយោបាយដ៏មានអត្ថន័យ ដោយចូលរួមក្នុងវគ្គសន្ទនាជាមួយរដ្ឋមន្ត្រីយុវជនអាស៊ាន និងដៃគូសន្ទនាកម្រិតខ្ពស់សំខាន់ៗ។
កិច្ចការនេះនឹងផ្តោតលើរបៀបដែលភាគីពាក់ព័ន្ធអាចសហការជាមួយយុវជនមកពីទូទាំងអាស៊ាន និងកូរ៉េខាងត្បូង ក្នុងការទាញយកអត្ថប្រយោជន៍ និងឱកាសដែលបង្ហាញដោយបដិវត្តន៍ឧស្សាហកម្មទីបួន និងការដោះស្រាយបញ្ហាប្រឈមនានាដែលកើតឡើងដោយស្ថានភាពជំងឺរាតត្បាត៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


