Connect with us

ព័ត៌មានជាតិ

ស្អែក​នេះ រដ្ឋមន្ត្រីការបរទេស​អា​រ៉ា​ប៊ី​សា​អូឌីត នឹង​បំពេញ​ព្រះរាជទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​

បានផុស

នៅ

​តប​តាម​ការ​អញ្ជើញ​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះអង្គម្ចាស់ ហ្វា​សាល់ ប៊ី​ន ហ្វា​ហាន់ អាល់ សូដ (Faisal bin Farhan Al Saud) រដ្ឋមន្ត្រីការបរទេស នៃ​ព្រះរាជាណាចក្រអា​រ៉ា​ប៊ី​សា​អូឌីត នឹង​ដឹកនាំ​គណៈប្រតិភូ​យាង​មក​បំពេញ ព្រះរាជទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២២ ស្អែក​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការបរទេស​បាន​ឲ្យ​ដឹង​ថា ក្នុង​ឱកាស នៃ​ព្រះរាជទស្សនកិច្ច​នេះ ព្រះអង្គម្ចាស់ ហ្វា​សាល់ ប៊ី​ន ហ្វា​ហាន់ អាល់ សូដ នឹងមាន​ជំនួប​ទ្វេភាគី​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅវេលា​ម៉ោង​៤ រសៀល ដើម្បី​ពិភាក្សា​លើ​ទិដ្ឋភាព​ផ្សេងៗ នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ ក្នុង​វិស័យ​នានា ក៏ដូចជា​បញ្ហា​តំបន់ និង​អន្តរជាតិ ដែលជា​ផលប្រយោជន៍ និង​ក្តីបារម្ភ​រួម​។

បើ​តាម​ក្រសួងការបរទេស ព្រះរាជទស្សនកិច្ច​រប​ស់​ព្រះអង្គម្ចាស់ ហ្វា​សាល់ ប៊ី​ន ហ្វា​ហាន់ អាល់ សូដ មកកាន់​កម្ពុជា នឹង​ពង្រឹង និង​ពង្រីក​បន្ថែមទៀត​នូវ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រពៃ​ដែលមាន​ស្រាប់​រវាង​ព្រះរាជាណាចក្រ​ទាំងពីរ ដើម្បី​ផលប្រយោជន៍​ទៅវិញទៅមក​នៃ​ប្រជាជាតិ​ទាំងពីរ​៕

ដោយ ៖ កោះ​កែវ

Prince Faisal bin Farhan al Saud, Kingdom of Saudi Arabia, Background Discussion Körber Stiftung Berlin, 21.02.2020 AZ9A6922.cr2
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម