Connect with us

ព័ត៌មានជាតិ

រកឃើញពលករខ្មែរមកពីថៃ វិជ្ជមានកូវីដ ២៣ នាក់

បានផុស

នៅ

ពលករខ្មែរ ២២៨ នាក់ នៅថ្ងៃទី ១៨ ខែមីនានេះ ត្រូវបានភាគីសមត្ថកិច្ចថៃ ចាប់បញ្ជូនមកប្រគល់ឲ្យសមត្ថកិច្ចកម្ពុជាវិញ ក្រោយ​ពួកគេ​លួច​ចូល​ទៅរក​ការងារ​ធ្វើ​ដោយ​ខុសច្បាប់​ ក្នុងប្រទេស​ថៃ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​វរសេនីយ៍ឯក ​ម៉​ង់ ​ស៊ី​ មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​ ៨១៩​ បាន​ឲ្យ​ដឹងថា​ ពលករ​ខ្មែរ​ដែល​ភាគី​ថៃ​បញ្ជូនមក​នាពេលនេះ ​លោក​បាន​ចាត់​កម្លាំង​ប៉ុស្តិ៍​អូរ​អន្លក់​សហការ​ជាមួយ​កម្លាំង​កងយោធពល​ខេរ​ភូមិន្ទ​ និង​ក្រុមគ្រូពេទ្យ​ទៅ​ទទួល​ពួកគេ​ នៅ​ចំណុច​ច្រក​តំបន់​អូរ​អន្លក់​ ស្ថិត​ក្នុងភូមិ​អូរ​អន្លក់ ​ឃុំ​តា​សែន​ ស្រុក​កំរៀង ​ខេត្តបាត់ដំបង​។ លោក​បន្តថា​ បន្ទាប់​ពី​សមត្ថកិច្ច​ធ្វើការ​សាកសួរ​កត់​ឈ្មោះ​ចុះ​កំណត់ហេតុ​ និង​អប់រំ​ណែនាំ​អំពី​វិធានការ​ការពារ​ការឆ្លង​ជំងឺ​កូ​វី​ដរួចមក ​សមត្ថកិច្ច​បា​ន​ប្រគល់​ឲ្យ​ក្រុមគ្រូពេទ្យ ​ដើម្បី​ពិនិត្យ​លើ​សុខភាព​។

​ក្រុមគ្រូពេទ្យ​បានបញ្ជាក់​ឲ្យ​ដឹងថា ពលករ​ខ្មែរ​ដែលមាន​សរុប​ចំនួន ​២២៨​ នាក់​ ក្នុងនោះ​ស្រី​ ៩៣​ នាក់​ ក្មេង​ ៤២ ​នាក់​ ស្រី​ ២១ ​នាក់​ ក្រោយពី​ក្រុមគ្រូពេទ្យ​ធ្វើតេស្ត​រហ័ស​ជា​លទ្ធផល​វិជ្ជមាន​កូ​វីដ​ ចំនួន​ ២ ៣​នាក់ ​ស្រី​ ១១ ​នាក់ ​ក្មេង​ ២ ​នាក់ ​ស្រី​ ១​ នាក់​ បាន​បញ្ជូនទៅ​ព្យាបាល​នៅ​មណ្ឌល​ស្រុក​សំពៅ​លូន​។ ដោយឡែក​ពលករ​ចំនួន​ ២៧ ​នាក់ ​ស្រី ​១១​ នាក់​ ក្មេង ​៥ ​នាក់ ​ស្រី​ ៣​ នាក់ ​បញ្ជូន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​ នៅ​មណ្ឌល​គីឡូ​ ៩ ​ស្រុក​សំពៅ​លូន​ ខេត្ត​បាត​ដំបង​។

​ចំណែក​ពលករ​ដែលមាន​កាត​ចាក់​វ៉ាក់សាំង​ ចំនួន ​១៧៨​ នាក់ ​ស្រី​ ៧០​ នាក់​ ក្មេង​ ៣៥ ​នាក់ ​ស្រី​ ១៧ ​នាក់ ​ក្នុង​នោះបាន​ចាក់​វ៉ាក់សាំង​ឲ្យ​ក្មេង​ចាប់ពី​អាយុ ​៥ ​ឆ្នាំ​ដល់ ​១៨ ​ឆ្នាំ​ ចំនួន​ ៣០​ នាក់ ​ស្រី​ ១៨​ នាក់ ​ក្រុមគ្រូពេទ្យ​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ស្រុកកំណើត​រៀងៗ​ខ្លួន​វិញ​៕​

អត្ថបទ៖ សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម