ព័ត៌មានជាតិ
កម្ពុជា បាននាំកសិផលមានគុណភាពទៅទីផ្សារចិនបានចំនួន ៣១មុខ
រហូតមកដល់ពេលនេះ កម្ពុជា បាននាំផលិតផលកសិកម្មចំនួន ៣១មុខហើយ ទៅកាន់ទីផ្សារប្រទេសចិន។ នេះបើតាមការបញ្ជាក់របស់លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «លក្ខខណ្ឌគុណភាពឆ្លើយតប និងការនាំចេញកសិផល ទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងចិន» នៅថ្ងៃទី ១៨ ខែ មីនា។

លោក ងិន ឆាយ បានលើកឡើងថា កសិផលដែលបាននាំចេញនោះ ជាប្រភេទកសិផលនៅក្នុងទំនិញមិនជាប់កម្រិតកំណត់។ លោក ងិន ឆាយ បានថ្លែងដូច្នេះថា« កាលនាំគ្រាប់ស្វាយចន្ទីចេញកន្លងទៅ មិនចាំបាច់ចរចា បើកទីផ្សារ ឬកំណត់ភូតគាមអនាម័យទេ គ្រាន់តែកម្ពុជាចេញលិខិតបញ្ជាក់ពីតម្លៃប្រាប់ទៅចិនថា មិនមានសមាសធាតុចង្រៃដែលជាភូតគាមអនាម័យ ហើយផលិតផលដែលផលិតបាននេះ មានសុវត្ថិភាព និងបំពេញបាននូវភូតគាមអនាម័យ ដែលមានចែងនៅក្នុងស្តង់ដារភូតគាមអនាម័យអន្តរជាតិ»។

មានមតិសាធារណជនបានលើកឡើងថា ការចរចាមានភាពតឹងតែងម្លឹង តើធ្វើម្តេចនឹងងាយបាននាំចេញ? ជាការឆ្លើយតបលោក ងិន ឆាយ បានជម្រាបជូនថា ទិដ្ឋភាពបច្ចេកទេសគឺបែបនេះ មានន័យថា ទំនិញដែលជាប់កម្រិតកំណត់ គឺគេបានចេងនៅក្នុងច្បាប់រួចជាស្រេច មិនអាចមិនចរចាហើយនាំចេញបាននោះទេ។
តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា ចិន ភាគីទាំងពីរ បាននិងកំពុងចរចាលើផលិតផលមៀនប៉ៃលិន និងត្រីប្រា ព្រមទាំងទំនិញផ្សេងៗទៀត ពីកម្ពុជាទៅចិន។
សូមបញ្ជាក់ថា ទំនិញកសិកម្មកម្ពុជា បាននាំចេញទៅប្រទេសចិនកាលពីឆ្នាំ ២០២១ មានចំនួនជាង ៨៣ម៉ឺនតោន។ នេះជាការបញ្ជាក់របស់លោក ងិន ឆាយ៕
អត្ថបទ៖ ទួន សុផល



-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៦ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


