ព័ត៌មានជាតិ
សម្តេច ស ខេង ៖ រដ្ឋបាលដែលនៅកៀកកិតពលរដ្ឋ ទើបអាចដឹងពីសុខទុក្ខ និងតម្រូវការពិតរបស់ពលរដ្ឋ
សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា បានអះអាងថា នៅពេលដែលរដ្ឋបាលនៅកៀកកិតប្រជាពលរដ្ឋ នោះទើបអាចដឹងពីសុខទុក្ខ និងតម្រូវការរបស់ប្រជាពលរដ្ឋបានច្បាស់។ សម្តេចក្រឡាហោម ស ខេង អះអាងដូច្នេះនៅក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តជាផ្លូវការកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (២០២១-២០៣០) ប្រារព្ធនៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ នាពេលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ។

សម្តេចឧបនាយករដ្ឋមន្រ្តី ស ខេង បានប្រសាសន៍ថា៖ «និយាយដោយសាមញ្ញ គឺរដ្ឋបាលដែលនៅកៀកជិត ប្រជាពលរដ្ឋអាចដឹងសុខទុក្ខ និងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋបានយ៉ាងច្បាស់ និង ត្រឹមត្រូវជាងរដ្ឋបាលដែលនៅឆ្ងាយពីប្រជាពលរដ្ឋ ហើយរដ្ឋបាលថ្នាក់ក្រោមជាតិទាំងនេះក៏ អាចរៀបចំផែនការ អាចមានមធ្យោបាយដោះស្រាយបញ្ហាប្រឈមនានា និងអាចធ្វើសេចក្តី សម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការឆ្លើយតបទៅនឹងសំណើ សំណូមពរ និងតម្រូវការនានារបស់ ប្រជាពលរដ្ឋបានយ៉ាងសមស្រប ឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ស្របតាមស្ថានភាព ជាក់ស្តែងដែលមានលក្ខណៈខុសគ្នាៗនៃមូលដ្ឋាននីមួយៗ»។

បើតាមសម្តេច ស ខេង ការដែលរដ្ឋបាលអាចទៅកៀកកិតប្រជាពលរដ្ឋបាននេះ គឺតាមរយៈវិមជ្ឈការ និងវិសហមជ្ឈការ ក៏ដូចជាប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈ។ សម្ដេចឧបនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់អំពីមូលហេតុសំខាន់ៗធំៗចំនួន៣ ដែលរាជរដ្ឋាភិបាលសម្រេចចិត្តរៀបចំ និងអនុវត្តប្រព័ន្ធគ្រប់គ្រងតាមបែបវិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា រួមមាន ទីមួយគឺដើម្បីពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សតាមរយៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិដែលមានការចូលរួមពីគណបក្ស នយោបាយជាច្រើន ដើម្បីពង្រឹង «សន្តិភាពស្ថេរភាពនយោបា» សម្រាប់ជាកាលានុវត្តភាព ក្នុងការកសាងជាតិឡើងវិញ។
មូលហេតុទីពីរ ត្រូវបានសម្ដេចបន្តថា ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និង ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការផ្ទេរនូវសិទ្ធិអំណាច មុខងារ ធនធាន និងការ ទទួលខុសត្រូវទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិដែលនៅកៀកជិតប្រជាពលរដ្ឋ។ មូលហេតុទីបី គឺដើម្បីជំរុញ និងលើកកម្ពស់ ការចូលរួមនានានៅមូលដ្ឋានតាមរយៈការបំផុស ឱ្យមាននូវគំនិតផ្តួចផ្តើម និងច្នៃប្រឌិតដ៏សម្បូរណ៍បែបនៃការដឹកនាំរបស់អាជ្ញាធរមូលដ្ឋាន ព្រមទាំងការចូលរួមមតិយោបល់ និងការផ្ដល់មូលនិធិនានារបស់ប្រជាពលរដ្ឋនៅក្នុងការ អភិវឌ្ឍមូលដ្ឋាននីមួយៗ។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ក៏បានបញ្ជាក់អំពីសមិទ្ធផលធំៗពីរដែលសម្រេចបានឆ្លើយតបទៅនឹងចក្ខុវិស័យនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ ទីមួយ ផ្អែកលើការសម្របសម្រួល ឯកភាពស្រុះស្រួលគ្នាខាងនយោបាយ បានរៀបចំធ្វើការបោះឆ្នោតដោយផ្ទាល់ និងមិនផ្ទាល់តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងទីពីរ គឺការសម្រេចបាននូវការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃការផ្តល់ សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការផ្ទេរមុខងារ និងធនធានក្នុង វិស័យអាទិភាពនានាជាបណ្ដើរៗទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ៕
ដោយ ៖ វណ្ណ សុគន្ធា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម១ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


