ព័ត៌មានជាតិ
ទូតកូរ៉េ ៖ សេដ្ឋកិច្ចកម្ពុជា នឹងត្រូវស្ដារឡើងវិញយ៉ាងឆាប់រហ័ស ក្រោយការគ្រប់គ្រងកូវីដប្រកបដោយប្រសិទ្ធភាព
លោក ផាក ឃឿងយ៉ុង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានអះអាងថា ប្រទេសកម្ពុជា បានគ្រប់គ្រងលើការរីករាលដាលជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព តាមរយៈការអនុវត្តដ៏មានប្រសិទ្ធភាព នៃការចាក់វ៉ាក់សាំង ដើម្បីបង្ការនៃការរីករាលដាលនៃជំងឺនេះ។
បើតាមលោក Park Heung-Kyeong កម្ពុជាក៏បានរៀបចំជាបណ្ដើរៗ ក្នុងសម័យកាលក្រោយកូវីដ តាមរយៈការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវនៅតាមបណ្ដាគោលដៅទេសចរណ៍សំខាន់ៗមួយចំនួនរួមមាន៖ នៅខេត្តសៀមរាប និងខេត្តព្រះសីហនុជាដើម។ លោកថា តាមរយៈសកម្មភាពទាំងអស់នេះ ក្រោយពេលស្ថានការណ៍កូវីដ-១៩ កាន់តែថមថយនោះ ទេសចរណ៍បរទេសជាច្រើន ព្រមទាំងភ្ញៀវទេសចរកូរ៉េផងដែរ នឹងមកទស្សនានៅកម្ពុជា។ ចំណែកឯការវិនិយោគនៅកម្ពុជា ក៏នឹងកាន់តែមានសកម្មភាពរស់រវើកឡើងវិញ ដែលអាចនាំឲ្យមានការរំពឹងទុកថា សេដ្ឋកិច្ចកម្ពុជា នឹងត្រូវស្ដារឡើងវិញយ៉ាងឆាប់រហ័ស។
ការបញ្ជាក់របស់ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជាបែបនេះ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ ២១ ប្រវែងជិត ៦៤ គីឡូម៉ែត្រ តភ្ជាប់ពីរង្វង់មូលក្រុងតាខ្មៅ រហូតដល់ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ) នៅព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២នេះ។
លោក Park Heung-Kyeong អះអាងថា ឆ្នាំនេះ គឺជាឆ្នាំដ៏សំខាន់ ដែលប្រទេសកម្ពុជាបំពេញតួនាទីជាប្រធានអាស៊ាន ហើយកម្ពុជាកំពុងស្ថិតនៅក្នុងកាលានុវត្តភាព នៃការអភិវឌ្ឍ ទាំងវិស័យសេដ្ឋកិច្ច និងការទូត ដោយជម្នះទាំងការងារក្នុងតំបន់ តាមរយៈសមត្ថភាពការទូតដ៏ឆ្នើម និងប្រាជ្ញាដ៏វាងវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ លោកថា ឆ្នាំនេះ មានកិច្ចប្រជុំកំពូលជាច្រើន នឹងត្រូវប្រារព្ធឡើងនៅកម្ពុជា ហើយគេរំពឹងថា ថ្នាក់ដឹកនាំកំពូល នៃបណ្ដាប្រទេសអាស៊ាន និងថ្នាក់ដឹកនាំ នៃបណ្ដាប្រទេសសំខាន់ៗនានា ដូចជាប្រទេសកូរ៉េជាដើម នឹងអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នាខែវិច្ឆិកាខាងមុខ។
លោកឯកអគ្គរដ្ឋទូតបញ្ជាក់ដែរថា ឆ្នាំនេះ គឺជាខួបលើកទី ២៥ នៃការកសាងទំនាក់ទំនងការទូតឡើងវិញ រវាងកម្ពុជា និងកូរ៉េ ក្រោយពីបានកាត់ផ្ដាច់ទំនាក់ទំនង ដោយសារផលលំបាកមួយចំនួន ហើយក្រោយពីភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានកើនឡើងរហូតដល់ជាង ១៧ដង គឺរហូតដល់ ១០០០លានដុល្លារ សហរដ្ឋអាមេរិកក្នុងមួយឆ្នាំ ហើយមានក្រុមហ៊ុនកូរ៉េប្រមាណ ៣០០ក្រុមហ៊ុន បាននិងកំពុងវិនិយោគផ្ទាល់នៅកម្ពុជា តាមវិស័យនានាដូចជា៖ វិស័យកាត់ដេរ ហិរញ្ញវត្ថុ សំណង់ និងកសិកម្ម៕
អត្ថបទ៖ កោះកែវ


-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១៩ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


