Connect with us

សេដ្ឋកិច្ច

ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េ កើនឡើង ១៧ ដង ដល់ ១ ពាន់លានដុល្លារក្នុងមួយឆ្នាំ

បានផុស

នៅ

ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋកូរ៉េ លោក Park Heung-kyeong បាន​ថ្លែង​ពី​ការ​ភ្ជាប់​ទំនាក់ទំនង​ការទូត​ឡើង​វិញ​​រវាង​សាធារណៈរដ្ឋកូរ៉េ និង​កម្ពុជា​បាន​រុញច្រាន​កំណើន​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ពីរ​កើន​ឡើង​ ១៧ ដង​។

ការបញ្ជាក់របស់​ឯក​អគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិ​លេខ​២១ ប្រវែងជិត ៦៤ គីឡូម៉ែត្រ តភ្ជាប់ពីរង្វង់មូលក្រុងតាខ្មៅ រហូតដល់ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ) នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ នេះ។

លោក Park Heung-kyeong ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋកូរ៉េ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឯកអគ្គរដ្ឋទូតលើកឡើងថា ឆ្នាំនេះគឺជាខួបលើកទី២៥ នៃការកសាងទំនាក់ទំនងការទូតឡើងវិញ រវាងកម្ពុជា និងកូរ៉េ ក្រោយពីបានកាត់ផ្ដាច់ដោយសារផលលំបាកមួយចំនួន។ ក្រោយពីភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ ទំហំពាណិជ្ជកម្ម​រវាងប្រទេសទាំងពីរបានកើនឡើងរហូតដល់ជាង១៧ដង គឺរហូតដល់១ពាន់លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំ ហើយមានក្រុមហ៊ុនកូរ៉េប្រមាណ៣០០ក្រុមហ៊ុនកំពុងវិនិយោគផ្ទាល់នៅកម្ពុជា តាមវិស័យនានាដូចជាវិស័យកាត់ដេរ ហិរញ្ញវត្ថុ សំណង់ និងកសិកម្មជាច្រើនផងដែរ ។

បើតាមលោកឯកអគ្គរដ្ឋទូត កិច្ចព្រមព្រៀងស្ដីពីការយកពន្ធត្រួតគ្នារវាងកម្ពុជា និងកូរ៉េ បានចូលជាធរមានកាលពីខែមករាឆ្នាំ២០២១ ហើយឆ្នាំនេះកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ដែលកម្ពុជា-កូរ៉េ បានចូលរួមនោះ ក៏ត្រូវបានចូលជាធរមានផងដែរ ហើយនៅពេលអនាគត នៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ចូលជាធរមាន រំពឹងថា វិស័យពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េ នឹងកាន់តែរស់រវើកបន្ថែមទៀត។

ផ្លូវជាតិលេខ ២១ គម្រោង​ជំនួយ​របស់​រដ្ឋាភិបាល​កូរ៉េ

លោកថា កម្ពុជាគឺជាប្រទេសដៃគូដ៏សំខាន់ នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់រដ្ឋាភិបាលកូរ៉េ ហើយចាប់ពីកសាងទំនាក់ទំនងការទូតនៅក្នុងឆ្នាំ១៩៩៧ ក្នុងរយៈពេល២០ឆ្នាំកន្លងមកប្រទេសកូរ៉េបានកំពុងអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការជំនួយឥតសំណង និងឥណទានសម្បទានសរុបមានចំនួនជាង៩០០លានដុល្លារសហរដ្ឋអាមេរិក ដែលមានដូចជារចនាសម្ព័ន្ធ សុខាភិបាល និងអប់រំជាដើម ហើយកូរ៉េកំពុងតែអនុវត្តគម្រោងដ៏ធំមួយដែលមានទំហំធំជាងឆ្នាំមុន ដែលមានទឹកប្រាក់១៥០លានដុល្លារសហរដ្ឋអាមេរិក ហើយមិនតែប៉ុណ្ណោះគម្រោង សាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលនឹងក្លាយជានិមិត្តរូប នៃកិច្ចសហប្រតិបត្តិការ ក៏គ្រោងនឹងត្រូវអនុវត្តផងដែរ។

លោកឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េបានលើកឡើងទៀត ទំនាក់ទំនងល្អរវាងកម្ពុជា និងកូរ៉េក៏បានចូលរួមចំណែកយ៉ាងធំក្នុងការបង្កើតការងារ និងការប្រមូលរូបិយប័ណ្ណអន្តរជាតិសម្រាប់កម្ពុជាផងដែរ តាមរយៈការនាំចេញកម្លាំងពលករពលកម្ម ក្រោមប្រព័ន្ធអនុញ្ញាតិមុខរបរ។ បច្ចុប្បន្នមានពលករខ្មែរប្រមាណ៤៥០០០នាក់ កំពុងបម្រើការងារក្នុងវិស័យឧស្សាហកម្មនៅប្រទេសកូរ៉េ ប្រកបដោយស្មោះត្រង់ និងទទួលបានការទទួលស្គាល់សមត្ថភាពពីនិយោជករបស់ពួកគេផងដែរ។

ជាមួយគ្នានោះ ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ ក៏មានសកម្មភាពយ៉ាងសកម្មផងដែរ។ មុនពេលផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩ ភ្ញៀវទេសចរដែលបានធ្វើទស្សនកិច្ចទៅវិញទៅមក រវាងប្រទេសទាំងពីរ មានចំនួនរហូតដល់ជាង៣០ម៉ឺននាក់ក្នុងមួយឆ្នាំ ហើយបើទោះបីជាស្ថិតក្នុងស្ថានភាពនៃការរីករាលដាល ដែលធ្វើឲ្យស្ទើរតែគ្រប់ជើងហោះហើរត្រូវបានបិទក៏ដោយ ប៉ុន្តែនៅតែរក្សាបាននូវជើងហោះហើរដដែលរវាងប្រទេសទាំងពីរ ដែលបានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការផ្លាស់ប្ដូររវាងប្រជាជនកម្ពុជា និងកូរ៉េ ព្រមទាំងចលនាបម្លាស់ទីអន្តរជាតិសម្រាប់ប្រជាជនប្រទេសទី៣ផងដែរ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទី មុន

ការសិក្សា ៖ រលាយទឹកកកនៅតំបន់ប៉ូល និងកត្តាប្រែប្រួលផ្សេងៗកំពុងដូរ​រង្វិលជុំផែនដី

វប្បធម៌ ជំនឿ២៦ នាទី មុន

ក្រសួងវប្បធម៌ អំពាវនាវរកអ្នកបង្កើតរូបភាពកាត់ត និងសុំកុំចែករំលែកបន្ត

ព័ត៌មានជាតិ៣១ នាទី មុន

សម្ដេច ហ៊ុន ម៉ាណែត អរគុណពលរដ្ឋខេត្តពោធិ៍សាត់ ដែលបានបន្តផ្ដល់ទំនុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជន

ព័ត៌មានជាតិ៥១ នាទី មុន

ក្រុមប្រឹក្សាខណ្ឌឫស្សីកែវ ជំរុញឱ្យអាជ្ញាធរបន្តផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យបានរហ័សប្រកបដោយប្រសិទ្ធភាព

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ផ្សារទំនើប អ៊ីអន នៅ ជប៉ុន ប្រមូលអាហារបំប៉នដែលល្បីធ្វើឲ្យខូចក្រលៀន​ទៅឲ្យក្រុមហ៊ុនផលិតវិញ

Sokha Hotels

ព័ត៌មានពេញនិយម