ព័ត៌មានជាតិ
ទូតកូរ៉េ បន្តគាំទ្រ សហការ លើគម្រោងអភិវឌ្ឍន៍ក្នុងវិស័យមុខងារសាធារណៈ
ឯកឧត្ដម Park Jung Wook ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា គូសបញ្ជាក់ពីជំហរក្នុងការបន្តគាំទ្រ និងសហការ លើគម្រោងអភិវឌ្ឍន៍ក្នុងវិស័យមុខងារសាធារណៈ។

ការគូសបញ្ជាក់នេះ ក្នុងឱកាស ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អនុញ្ញាតឲ្យ ឯកឧត្ដម Park Jung Wook ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការី ដែលជាថ្នាក់ដឹកនាំទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំកម្ពុជា បានជួបសំណេះសំណាល និងពិភាក្សាការងារ នាព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៣ នៅទីស្ដីការក្រសួងមុខងារសាធារណៈ។

នាឱកាសនោះ ឯកឧត្ដម Park Jung Wook បានគូសបញ្ជាក់ពីជំហរក្នុងការបន្តគាំទ្រ និងសហការ លើគម្រោងអភិវឌ្ឍន៍ក្នុងវិស័យមុខងារសាធារណៈ ខណៈ ឯកឧត្ដម ហ៊ុន ម៉ានី ក៏បង្ហាញការស្វាគមន៍ចំពោះកិច្ចសហការនានា ដែលចូលរួមជាចំណែក និងបម្រើជាប្រយោជន៍ក្នុងការអនុវត្តនូវបេសកកម្មរបស់ក្រសួង ក៏ដូចជាឆ្ពោះទៅរកការសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាលអាណត្តិទី ៧ លើកិច្ចការកំណែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា។

ជំនួបនេះ ឯកឧត្ដម ហ៊ុន ម៉ានី បានថ្លែងរម្លឹកពីកិច្ចសហប្រតិបត្តិការកន្លងមក ជាមួយភាគីកូរ៉េខាងត្បូង ជាពិសេសការចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងមុខងារសាធារណៈ ជាមួយក្រសួងគ្រប់គ្រងបុគ្គលិក នៃសាធារណរដ្ឋកូរ៉េ ស្ដីពី «ការគ្រប់គ្រងធនធានមនុស្សក្នុងវិស័យមុខងារសាធារណៈ» កាលពីឆ្នាំ ២០២១ , កិច្ចសហការអនុវត្តគម្រោងអភិវឌ្ឍន៍សមត្ថភាពមន្ត្រីសាលាភូមិន្ទរដ្ឋបាល និងក្រសួងមុខងារសាធារណៈ រយៈពេល ៣ ឆ្នាំ (២០១៩-២០២១) រវាងសាលាភូមិន្ទរដ្ឋបាល និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) , កិច្ចសហប្រតិបត្តិការរវាងក្រសួង និងវិទ្យាស្ថានអភិវឌ្ឍន៍កូរ៉េ (KDI) ព្រមទាំងក្របខណ្ឌកិច្ចសហប្រតិបត្តិការអាស៊ានលើវិស័យមុខងារសាធារណៈ (ACCSM និង ACCSM+3)។

ជាមួយនេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានបង្ហាញការសាទរចំពោះទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា និងកូរ៉េខាងត្បូង ដោយប្រទេសទាំងពីរ រក្សាទំនាក់ទំនងយ៉ាងល្អ តាមរយៈដំណើរទស្សនកិច្ចផ្លូវការរបស់ថ្នាក់ដឹកនាំជាបន្តបន្ទាប់ ក៏ដូចជាការសហការគាំទ្រក្នុងនាមជាដៃគូអភិវឌ្ឍន៍ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងលើគម្រោងអភិវឌ្ឍន៍តាមវិស័យផ្សេងៗ ក្នុងនោះក៏មានវិស័យមុខងារសាធារណៈផងដែរ៕
អត្ថបទ ៖ ពិសី

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


