Connect with us

ព័ត៌មានជាតិ

លោក ជា ចាន់តូ ៖ នយោបាយឈ្នះ-ឈ្នះរបស់សម្ដេចតេជោ គឺជាដុំពេជ្រ និងជាដើមទុនមហាសាល ក្នុងការអភិវឌ្ឍប្រទេសជាតិ

បានផុស

នៅ

លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា និងប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តកំពង់ធំ បានលើកឡើងថា នយោបាយឈ្នះ-ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន គឺជាដុំពេជ្រនិងជាដើមទុនមហាសាល នៅក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចំរើន។ ដូចនេះ ប្រជាពល​រដ្ឋទាំងអស់គ្នា ត្រូវរួមគ្នាថែរក្សាការពារសុខសន្តិភាព ការពារឯកភាពជាតិឲ្យបានគង់វង្ស។

ថ្លែងនៅក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អគារថ្មីមួយខ្នងកម្ពស់ ២ជាន់ ​ជូនដល់មន្ទីរពេទ្យបង្អែកស្ទោង ​ក្នុងខេត្តកំពង់ធំ កាលពីថ្ងៃទី ២៧ ខែមីនា លោក ជា ចាន់តូ មានប្រសាសន៍បន្តថា រាល់សមិទ្ធផលទាំងអស់ រួមនឹងអគារថ្មីសម្រាប់ពិនិត្យ និងព្យាបាលដែលបានរៀបចំពិធីបញ្ចុះបឋមសិលាសាងនាពេលនេះ គឺជាការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា។ លោក ជា ចាន់តូ បានបន្តទៀតថា «ជាងនេះទៀតអាស្រ័យដោយយើង មានអ្នកដឹកនាំប្រទេសល្អ ប្រកបដោយគតិបណ្ឌិតនោះ គឺសម្ដេចតេជោ ហ៊ុន សែន បិតាសន្តិភាពរបស់ជាតិ ទើបយើងមានឱកាសដូចពេលនេះពិសេសសុខសន្តិភាព ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចហ៊ុន សែន គឺជាដំពេជ្រ និងជាដើនទន់មហាសាល នៅក្នុងអភិវឌ្ឍន៍ជាតិឲ្យរីកចំរើន»។

លោក ជា ចាន់តូ បានបន្ថែមថា ដូចនេះអ្នកជំនាន់ក្រោយ ត្រូវស្វែងយល់ដឹងពី​ប្រវត្តិជាតិ​​យើងឲ្យបានច្បាស់ ពីសម័យកាលមួយទៅសម័យកាលមួយ ទើបមិនលង់ និងចាញ់ឧបាយកលអ្នកខាងក្រៅ និងត្រូវរួមគ្នាថែរក្សាការពារសុខសន្តិភាព ការពារឯកភាពជាតិឲ្យបានគង់វង្ស ជាពិសេសអ្នកស្រុកស្ទោង ដឹងច្បាស់ណាស់ពីសោកវិនាសកម្ម នៃសង្គ្រាមពោលឲ្យតែមានសង្គ្រាម ប្រជាជននឹងជួបផលលំបាក ព្រាត់ប្រាស់ហើយប្រទេស នឹងរងមហន្តរាយគ្រប់យ៉ាង។ ជាក់ស្ដែងដូចសង្រ្គាមនៅអ៊ុយក្រែនបច្ចុប្បន្ន តើខូចខាតខ្ទិចខ្ទីយ៉ាងណា។

លោក ជា ចាន់តូ បានពាវនាវដល់ប្រជាជន ឲ្យបន្តការរស់នៅតាមគន្លងប្រក្រតីភាពថ្មី និងបន្តអនុវត្តវិធានការសុខាភិ បាល ៣ការពារ និង ៣កុំ ឲ្យបានខ្ជាប់ខ្ជួន និងត្រូវទៅទទួលវ៉ាក់សាំង ឲ្យបានគ្រប់ចំនួនតាមការកំណត់ ព្រោះកូវីដ-១៩ មិនទាន់រលាយអស់ពីលោកយើង នៅឡើយនោះទេ។ ជាមួយនេះដែរ ត្រូវបន្តថែរក្សាសុខភាពឲ្យបានល្អ ពោលត្រូវរស់ប្រកបដោយអនាម័យ។ ក្នុងឱកាសនោះលោក ជា ចាន់តូ ក៏បានអំពាវនាវដល់ប្រជាជន ឲ្យទៅបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ខាងមុខនេះ ឲ្យគ្រប់ៗគ្នា ដើម្បីជ្រើសតំណាងរបស់ខ្លួន ដែលខ្លួនទុកចិត្តដើម្បីដឹកនាំ និងអភិវឌ្ឍន៍ភូមិ-ឃុំបន្ត។

គួរបញ្ជក់ថា អគារសម្រាប់ពិនិត្យ និងព្យាបាលជំងឺថ្មី ក្នុងមន្ទីរពេទ្យបង្អែកស្ទោង ដែលត្រូវកសាងនាពេលនេះ គឺសាងសង់ ពីថ្មកម្ពស់ ២ជាន់មានបណ្ដោយ ៤៥ ម៉ែត្រនិងទទឹង ១៨ម៉ែត្រជាអំណោយដ៏ថ្លៃថ្លារបស់លោក ជា ចាន់តូ និង លោកស្រីព្រមទាំងសហការី ជាចំណងដៃសម្រាប់ឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលឈានចូលមកដល់ ខាងមុខនេះ៕

អត្ថបទ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម