ព័ត៌មានជាតិ
វ៉ាក់សាំងជំនួយចិន ១៥ លានដូសទៀត ត្រូវពន្យារដឹកមកកម្ពុជា ខណៈកម្ពុជាទទួលជំនួយពីកូវ៉ាក់
ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ វ៉ាក់សាំងជំនួយរបស់សាធារណរដ្ឋប្រជាមានិត ចិន បានដឹកមកដល់កម្ពុជាចំនួន ១ ភាគ ៣ និងថ្ងៃស្អែកនឹងដឹកមកបង្គ្រប់ចំនួន ៥ លានដូស នៃវ៉ាក់សាំងជំនួយ ២០ លានដូស។ ចំណែកវ៉ាក់សាំង ១៥ លានដូសទៀត នឹងត្រូវពន្យារដឹកមកកម្ពុជានៅក្រោយខែកញ្ញា ខណៈកម្ពុជាត្រៀមទទួលជំនួយវ៉ាក់សាំងកូវីដ-១៩ ពីយន្តការកូវ៉ាក់ក្នុងរយៈពេលនេះ។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានបញ្ជាក់បន្ថែមថា វ៉ាក់សាំងកូវីដ-១៩ ដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន ចំនួន ១៥ លានដូសទៀត កំពុងពិភាក្សាថា កម្ពុជានឹងមានតម្រូវការនៅពេលណា ដោយប្រទេសចិននឹងរង់ចាំបំពេញតាមតម្រូវការកម្ពុជា។
លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ មានប្រសាសន៍បន្តថា៖ “ការពន្យារនេះ ដោយសារកម្ពុជានឹងទទួលវ៉ាក់សាំងពីយន្តការកូវ៉ាក់ចំនួន ៧,៥ លានដូស ពីខែ៤ (ខែមេសា) ដល់ចុងខែ៩ (ខែកញ្ញា)។ អ៊ីចឹងប្រហែលវ៉ាក់សាំងជំនួយរបស់ចិន ១៥ លានដូស យើង (កម្ពុជា) នឹងស្នើសុំឱ្យចិនផ្ដល់ជូនក្រោយខែ៩ (ខែកញ្ញា) ឬតាមការសម្រេចជាក់ស្ដែងរបស់ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩”។

លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា យន្តហោះជើងទី១ ដែលដឹកវ៉ាក់សាំងជំនួយបង្ការជំងឺកូវីដ-១៩ របស់ចិន ប្រភេទស៊ីណូវ៉ាក់ បានមកដល់កម្ពុជានៅថ្ងៃនេះ មានចំនួនប្រមាណ ១,៥ លានដូស ស្មើហ្នឹង ៧៨ ម៉ឺនដប រួមនឹងម្ជុលសឺរាង ខណៈការដឹកជញ្ជូន ២ ជើងបន្ថែមទៀត នឹងមកដល់នៅថ្ងៃស្អែកពេលព្រឹក ដែលគិតសរុបគឺ ៥ លានដូស។
លោកស្រី យក់ សម្បត្តិ បានរំលឹកថា៖ “វ៉ាក់សាំងចំនួន ៥ លានដូសនេះ គឺជាចំនួនវ៉ាក់សាំងក្នុងចំណោយមវ៉ាក់សាំង ២០ លានដូស ដែលលោក ស៊ី ជិនពីង បានប្រកាសផ្តល់ជូនកម្ពុជា ក្នុងជំនួបតាមទូរស័ព្ទជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១៨ ខែមីនា កន្លងទៅនេះ”។
សូមបញ្ជាក់ថា ប្រទេសចិន គឺជាអ្នកដែលបានជួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដំបូងគេមកកាន់ប្រទេសកម្ពុជា។ ក្នុងនោះវ៉ាក់សាំងជំនួយចំនួន ៦០ ម៉ឺនដូស។ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា មកដល់ពេលនេះ ចិន បានផ្តល់ជំនួយវ៉ាក់សាំងមកកាន់កម្ពុជាសរុប ២៨ ៧២៤ ៨០០ ដូស។

គួរបញ្ជាក់ថា តាមរបាយការណ៍គិតត្រឹមថ្ងៃទី២៨ ខែមីនាម្សិលមិញ កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា ទទួលលទ្ធផលនៃការចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩២,៥៩%។ ក្នុងនោះវ៉ាក់សាំងបានចាក់ទៅលើប្រជាជនអាយុពី ១៨ ឆ្នាំឡើង មាន ១០២,៦៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០ លាននាក់។ លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,១២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១ ៨២៧ ៣៤៨ នាក់។ លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៧,៧០% ធៀបជាមួយនឹងប្រជាជនគោលដៅ ១ ៨៩៧ ៣៨២ នាក់។ លើកុមារអាយុ ០៥ឆ្នាំ មាន ១២៣,២៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤ ៣១៧ នាក់។ លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៤៩,៤០% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០ ៧៣០ នាក់៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


