ព័ត៌មានជាតិ
ផ្លូវ៣៨ខ្សែនៅក្រុងសៀមរាបគ្រោង និង សម្ពោធ នៅខែមេសា ខាងមុខនេះ
សៀមរាប ៖ អាជ្ញាធរខេត្ដសៀមរាប ចុះពិនិត្យមើលសណ្ដាប់ធ្នាប់ បរិស្ថាន លើគម្រោងផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប ខណៈដែលសាងសង់រួចរាល់កាលពីថ្ងៃទី២៩ខែមីនា ឆ្នាំ២០២២នេះ អាជ្ញាធរខេត្ដសៀមរាប បានចុះពិនិត្យមើលគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នាក្រុងសៀមរាប ដើម្បីណែនាំឱ្យអ្នកពាក់ព័ន្ធកែសម្រួលបរិស្ថាន អនាម័យ និងសណ្ដាប់ធ្នាប់ មុនបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅខែមេសាឆ្នាំ២០២២ខាងមុខនេះ។
លោកទៀ សីហា អភិបាលខេត្ដសៀមរាប មានប្រសាសន៍ថា គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្រុងសៀមរាបនេះ គឺជាកាដូពិសេសមួយពីសម្ដេចតេជោ នាយករដ្ឋមន្ដ្រី សម្រាប់ជាចំណដៃជូនប្រជាពលរដ្ឋខ្មែរនៅក្រុងសៀមរាប ដើម្បីសម្រួលដល់ការធ្វើដំណើរឱ្យមានភាពងាយស្រួលដល់ពួកគាត់ ជាពិសេស ងាយស្រួលដល់ប្រតិបត្ដិករទេសចរណ៍។ ឯកឧត្ដម បានបន្ដថា នាពេលបច្ចុប្បន្ននេះ ផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប បានបង្ហាញសម្រស់ដ៏ស្រស់បំព្រង ដោយមានការទាក់ទាញអ្នកទេសចរគ្រប់ជាតិសាសន៍ ប៉ុន្តែអ្វីដែលធ្វើឱ្យនោះមានភាពស្រស់ស្អាតបន្ដទៀត អាជ្ញាធរ ឬ ក្រុមការងារពាក់ព័ន្ធ ត្រូវមើលថែរក្សាឱ្យបានល្អទាំងបរិស្ថាន សណ្ដាប់ធ្នាប់ ជាពិសេសប្រជាពលរដ្ឋត្រូវចូលរួមថែរក្សានៅខាងមុខផ្ទះរបស់ខ្លួនឱ្យបានជាប់ជាប្រចាំដើម្បីជាសោភណ្ឌភាពតាមដងផ្លូវ។
លោកបានបន្ដថា ស្ថាប័នពាក់ព័ន្ធចុះត្រួតពិនិត្យមើលបន្ថែមទៀតនូវចំណុចខ្វះខាត និងនៅសេសសល់ ដើម្បីឱ្យក្រុមការងារបំពេញបន្ថែមនៅចំណុចខ្វះចន្លោះ។ ការចុះត្រួតពិនិត្យនេះ រួមមានអនាម័យ ការទឹកដក់លើផ្លូវ សំរាម និងស្លាកសញ្ញាចរាចរណ៍ផ្សេងៗ ខណៈដែលផ្លូវ៣៨ខ្សែនេះ មានគម្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៤ខែមេសា។
សូមជម្រាបថា បើទោះជាស្ថិតក្នុងដំណាក់កាល នៃផលប៉ះពាល់ ដោយសារជំងឺកូវីដ ធ្ងន់ធ្ងរក៏ដោយ ក៏រដ្ឋបាលខេត្ត ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល បាននឹងកំពុងជំរុញ និងយកចិត្តទុកដាក់លើការកែលម្អសោភ័ណភាពក្រុងឱ្យបានកាន់តែល្អប្រសើរថែមទៀត។ សក្ខីភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ៣៨ខ្សែ ប្រព័ន្ធលូ ភ្លើងបំភ្លឺសាធារណៈ និងកែលម្អស្ទឹងសៀមរាប ក្នុងក្រុងសៀមរាបគឺជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយមិនអាចកាត់ថ្លៃបានរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមកដល់ពេលនេះ យើងបានសម្រេច នៃការសាងសង់ផ្លូវបាន១០០% ហើយគ្រោងនឹងធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី០៤ ខែមេសាឆ្នាំ២០២២ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត៕
គ្រឿន វ៉េត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


