ព័ត៌មានជាតិ
ផ្លូវលំថ្មីមួយខ្សែ នឹងលេចរូបរាងឡើង នៅឃុំកាចូន ស្រុកវើនសៃ
ផ្លូវលំក្រាលក្រួសក្រហមមួយខ្សែ ប្រវែងប្រមាណ ៨គីឡូម៉ែត្រ នៅភូមិកាចូនក្រោម ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី នឹងត្រូវសាងសង់រួចរាល់នាដំណាច់ឆ្នាំ២០២៤ នេះ ដោយចំណាយថវិកាប្រមាណ ១,៨៦លានរៀល។

លោក អុំ មាន សមាជិកក្រុមប្រឹក្សាឃុំកាចូន បានឲ្យដឹងថា ផ្លូវលំនេះ សម្រេចការកសាងបាន ២០% ហើយ។ ការកសាងមានសភាពយឺតយ៉ាវ ដោយសាររដូវវស្សា មានភ្លៀងខ្លាំង និងកន្លែងខ្លះទៀត ដីជ្រាយ ឬ ផ្លូវកាច់កុង ច្រើន។

លោកស្រី អាន ណាវី ដែលជាពលរដ្ឋរស់នៅភូមិកាចូនក្រោម បានបង្ហាញសប្បាយរីករាយ នៅពេលអាជ្ញាធរសម្រេចសាងសង់ផ្លូវនេះឡើង។ លោកស្រីបញ្ជាក់ថា កាលពីដើមឡើយ ប្រជាពលរដ្ឋមានការលំបាកយ៉ាងខ្លាំង ក្នុងការធ្វើដំណើរទៅកាន់ស្រែចម្ការ ប្រកបរបរចិញ្ចឹមជីវិតផ្សេងៗ ឬដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ។
លោក អុំ មាន បានបញ្ជាក់ថា តាមការគ្រោងទុក ផ្លូវលំថ្មីដែលមានទទឹង ៦ម៉ែត្រនេះ នឹងរួចរាល់ នៅដំណាច់ឆ្នាំ២០២៤៕
អត្ថបទ៖ ខៀវ ចាប



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


