ព័ត៌មានជាតិ
សហគមន៍នេសាទត្រពាំងសង្កែសប្បាយចិត្ត បន្ទាប់ពីរដ្ឋាភិបាលផ្តល់កាដូជាផ្លូវបេតុង ចំណតរថយន្ត ដើម្បីទាក់ទាញវិស័យទេសចរណ៍
កំពត ៖ ការលើកកម្ពស់វិស័យទេសចរណ៍នៅតាមសហគមន៍ជាផ្នែកមួយសំខាន់ ដើម្បីឈានទៅសម្រេចចក្ខុវិស័យទេសចរណ៍ឆ្នាំ២០២៥ ក្នុងនោះខេត្តកំពតមានភ័ព្វសំណាងមួយផងដែរ ដោយត្រូវបានប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការសម្របសម្រួលពីលោក ម៉ៅ ធនិន អភិបាលខេត្តកំពត ផ្តល់កាដូជាផ្លូវបេតុង ចំណតរថយន្ត និងសមិទ្ធផលជំរុញវិស័យទេសចរណ៍ជាច្រើនទៀត។

លោក សុឹម ហីមប្រធានសហគមន៍នេសាទត្រពាំងសង្កែ ស្ថិតនៅក្នុងឃុំត្រពាំងសង្កែ ស្រុកទឺកឈូ ខេត្តកំពត បានលើកឡើង នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នេះថា លោក សប្បាយរីករាយដែលសហគមន៍របស់ខ្លួនទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ព្រមទាំងទទួលបានគម្រោងអភិវឌ្ឍលើវិស័យទេសចរណ៍ឱ្យកាន់តែទាក់ទាញជាងមុន។

លោក សុឹម ហីម ប្រធានសហគមន៍ នេសាទត្រពាំងសង្កែ និងភ្ញៀវទេសចរណ៍បានយល់ឃើញថា ការធ្វើដូច្នេះដើម្បីជួយលើកកម្ពស់ជីវភាពពលរដ្ឋឱ្យកាន់តែប្រសើរ នឹងជាជំហានដើម្បីឈានទៅសម្រេចចក្ខុវិស័យឆ្នាំ២០២៥។

លោកបានបន្តថា គម្រោងមួយនេះនឹងជួយបង្កើនសេដ្ឋកិច្ចគ្រួសារប្រជានេសាទ ព្រោះវាជាដើមទុនមិនចេះរីងស្ងួត សម្រាប់ឱ្យប្រជានេសាទអាចបង្កើតមុខរបរបន្ថែម ដើម្បីមានប្រាក់ចំណូលប្រចាំថ្ងៃ។

ភ្ញៀវទេសចរមកពីខេត្តតាកែវ កញ្ញា លី កញ្ញា បានបង្ហាញការយល់ឃើញថា សហគមន៍អេកូទេសចរណ៍ធម្មជាតិត្រពាំងសង្កែ ជាកន្លែងដែលទាក់ទាញស្រាប់ បើមានការជួយឧត្តម្ភគាំទ្រពីរាជរដ្ឋាភិបាលបែបនេះទៀត វាកាន់តែល្ពប្រសើរ។

កញ្ញាយល់ឃើញថា គោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះពិសេសខ្លាំង ព្រោះពលរដ្ឋគ្រប់ទីកន្លែងមិនថា តំបន់ជនដាច់ស្រយាល ក៏បាននឹងកំពុងទទួលនូវសមិទ្ធផលនៃការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ដែលអាចឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់។

តាមការបញ្ជាក់ សហគមន៍នេសាទត្រពាំងសង្កែមានតួនាសំខាន់ក្នុងការអភិរក្សធនធានសមុទ្រ ពិសេសដើមកោងកាង និងបានដាំបន្ថែមគិតរហូតមកល់បច្ចុប្បន្ន បានចំនួនជាង៣០ម៉ឺនដើម ហើយជាគោលការណ៍ សហគមន៍នឹងពង្រីកដីដាំដើមកោងកាងឱ្យបាន២១ហិកតាបន្ថែមទៀត ខណៈដែលបែចិញ្ចឹមត្រី នៅឆ្នាំ២០២៥នេះ ត្រូវពង្រីងឱ្យបានប្រមាណ៣០០បែ៕
ដោយ ៖ សឹង រ៉ាត់





-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


