ព័ត៌មានជាតិ
ឆ្នាំ២០២២នេះកូរ៉េនឹងផ្តល់ជំនួយឥតសំណង៣០លានដុល្លារសម្រាប់អភិវឌ្ឍន៍ប្រទេសកម្ពុជា
នៅឆ្នាំ២០២២នេះ រដ្ឋាភិបាលកូរ៉េតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) នឹងផ្តល់ជំនួយឥតសំណង ចំនួនសរុប ៣០លានដុល្លារអាមេរិកសម្រាប់អភិវឌ្ឍន៍ប្រទេសកម្ពុជារួមជាមួយនឹងគម្រោងភាពជាដៃគូប្រចាំប្រទេសចំនួន១៤ កម្មវិធីភាពជាដៃគូរវាងសាធារណៈនិងឯកជនចំនួន១៨ កម្មវិធីបណ្តុះបណ្តាល (CIAT) កម្មវិធីអ្នកស្ម័គ្រចិត្តកូរ៉េ ជាដើម។

ថ្លែងក្នុងជំនួបជាមួយលោកស្រី បណ្ឌិត អ៊ីម ចុងហ៊ី អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ( កយកា-KOICA) នៅរសៀលថ្ងែទី២៨មីនា លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានមានប្រសាសន៍ថាចាប់តាំងពីឆ្នាំ១៩៩១ ដល់ឆ្នាំ២០២១ កយកា-KOICA បានផ្តល់ជំនួយឥតសំណងប្រហែល ៣១០លានដុល្លារអាមេរិក ដល់ប្រទេសកម្ពុជា ជាទម្រង់នៃគម្រោងអភិវឌ្ឍន៍ កម្មវិធីបណ្តុះបណ្តាល ការប្រឹក្សា អ្នកស្ម័គ្រចិត្តជាដើម ហើយបានបង្កើនចំនួនជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំ។

លោកបានបន្តថា ដោយឡែក នៅឆ្នាំ២០២២នេះកយកា-KOICA នឹងផ្តល់ជំនួយឥតសំណង ចំនួនសរុប ៣០លានដុល្លារអាមេរិកសម្រាប់អភិវឌ្ឍន៍ប្រទេសកម្ពុជារួមជាមួយនឹងគម្រោងភាពជាដៃគូប្រចាំប្រទេសចំនួន១៤ កម្មវិធីភាពជាដៃគូរវាងសាធារណៈនិងឯកជនចំនួន១៨ កម្មវិធីបណ្តុះបណ្តាល (CIAT) កម្មវិធីអ្នកស្ម័គ្រចិត្តកូរ៉េ ជាដើម។

លោកស្រី បណ្ឌិត អ៊ីម ចុងហ៊ី បានមានប្រសាសន៍ថាប្រទេសកម្ពុជា គឺជាប្រទេសដៃគូដ៏សំខាន់របស់កូរ៉េ ដែលជាប់ចំណាត់ថ្នាក់កំពូលនៃការគាំទ្រការអភិវឌ្ឍន៍របស់កយកាKOICA និងជាប្រទេសដៃគូ ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ដ៏សំខាន់មួយ។ កយកា-KOICA នឹងបន្តជួយដល់កម្ពុជា ដើម្បីឲ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍របស់រដ្ឋាភិបាលកម្ពុជា។

លោកឈៀង យ៉ាណារ៉ាក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសម្រេចបានដោយ កយកា-KOICA ហើយបានថ្លែងអំណរគុណចំពោះកយកKOICA និងប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលបានគាំទ្រយ៉ាងខ្ជាប់ខ្ជួនដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជា តាមរយៈការអនុវត្តគម្រោង និងកម្មវិធី ក៏ដូចជាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩របស់ប្រទេសកម្ពុជា និងដើម្បីសម្រួលដល់ការស្តារសេដ្ឋកិច្ចកម្ពុជា។
នៅក្នុងឱកាសនោះ លោកស្រី បណ្ឌិត អ៊ីម ចុងហ៊ីបបន្តទៀតថាប្រទេសកម្ពុជា គឺជាប្រទេសឈានមុខគេក្នុងវិស័យវប្បធម៌អាស៊ីអាគ្នេយ៍ ហើយមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ជាមួយនឹងសក្ដានុពលនៃការអភិវឌ្ឍន៍យ៉ាងខ្លាំង។ ជាពិសេស កម្ពុជាបានប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ បានយ៉ាងល្អក្នុងរយៈពេល២ឆ្នាំមកនេះ។

លោកស្រី បណ្ឌិត អ៊ីម ចុងហ៊ីបានបញ្ជាក់ថា «ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការរក្សាការគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩ ហើយខ្ញុំក៏សូមថ្លែងអំណរ អរគុណយ៉ាងស្មោះស្ម័គ្រចំពោះបើកដំណើរការិយាល័យកយកាប្រចាំនៅប្រទេសកម្ពុជាប្រកបដោយសុវត្ថិភាព»។

លោកស្រីបានបញ្ជាក់បន្ថែមថា ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ កយកា-KOICA បានធ្វើសកម្មភាពគាំទ្រចម្រុះជាការឆ្លើយតបនឹងជំងឺកូវីដ-១៩ តាមរយៈកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ជាមួយគ្នាទៅវិញទៅមក ហើយ កយកា-KOICA សង្ឃឹមថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការនាពេលអនាគតដើម្បីអភិវឌ្ឍប្រទេសកម្ពុជា៕
ដោយ ៖ សំអឿន

-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្ដេច ទៀ បាញ់ ថាការប្រើយន្តការដោះស្រាយដោយសន្ដិវិធីជាមួយថៃគឺជាមធ្យោបាយដែលត្រឹមត្រូវ


