ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន មិនគាំទ្រដាច់ខាតលើការអភិវឌ្ឍវិស័យអចលនទ្រព្យ និងជីកស្រះនៅតំបន់អង្គរ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មិនគាំទ្រដាច់ខាតទៅលើការអភិវឌ្ឍវិស័យអចលនទ្រព្យ និងជីកស្រះនៅតំបន់អង្គរ។ សម្តេចមានប្រសាសន៍បែបនេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវចំនួន៣៨ខ្សែ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀតក្នុងក្រុងសៀមរាប នាព្រឹកថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០២២។

សម្តេចមានប្រសាសន៍ដូច្នេះថា« យើងមិនអាចយកតំបន់អង្គរអភិវឌ្ឍវិស័យអចលនទ្រព្យបានទេ បើសិនជាយើងបំពានលក្ខខណ្ឌទាំងឡាយ ដែលកំណត់ដោយអង្គការយូណេស្កូ យើងនឹងបាត់បង់លក្ខណៈសម្បត្តិជាបេតិកភណ្ឌពិភពលោក ទាំងនៅអង្គរវត្ត ទាំងនៅប្រសាទសំបូរព្រៃគុក និងទាំងនៅប្រសាទព្រះវិហារ»។
សម្តេចតេជោ សង្កត់ធ្ងន់ថា មិនខ្វះទេកន្លែងដែលធ្វើទីផ្សារអចលនទ្រព្យ ប៉ុន្តែសូមកុំឲ្យមកគៀកតំបន់អង្គរ។ សម្តេចរំលឹកថា មានក្រុមហ៊ុនមួយប្រកាសធ្វើស្រះដ៏ធំនៅតំបន់អង្គរ ស្រាប់តែអង្គការយូណេស្កូ ប្រតិកម្មភ្លាម សម្តេចក៏បញ្ជាឱ្យធ្វើការកែតម្រូវបន្ទាន់ផងដែរ។
សម្តេចតេជោ មានប្រសាសន៍ពាក់ព័ន្ធនឹងការហាមមិនអនុញ្ញាតឱ្យធ្វើទីផ្សារអចលនទ្រព្យនៅតំបន់អង្គរនេះ ជាការឆ្លើយតបទៅនឹងលោក គីម ហ៊ាង អ្នកជំនាញអចលនទ្រព្យ ដែលបានលើកឡើង កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងសិក្ខាសាលាមួយ នៅទីរួមខេត្តសៀមរាប ដោយប្រតិកម្មទៅអាជ្ញាធរ ក្រុងសៀមរាប ដែលមិនអនុញ្ញាឱ្យមានការអភិវឌ្ឍវិស័យសំណង់និងអគារខ្ពស់ៗ នៅតំបន់នេះ។
កាលណោះ ក្រោយមានការប្រតិកម្មពីបុគ្គលល្បីៗជាច្រើនរូប ជុំវិញការលើកឡើងនេះ លោកបណ្ឌិត គីម ហ៊ាង ប្រធាន Keller Williams Cambodia និងជាអគ្គនាយកក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត បានចេញលិខិតសូមទោសជាសាធារណៈ ចំពោះការប្រើពាក្យសម្តីវាយប្រហារ ប៉ះពាល់ដល់សម្បត្តិបេតិភណ្ឌពិភពលោក នៅតំបន់សៀមរាបអង្គរ។
សម្តេចតេជោ ក៏បានផ្តាំផ្ញើដល់អ្នកជំនាញអចលនទ្រព្យរូបនេះថា« សូមលោក គីម ហ៊ាង កុំបន្តជាមួយនឹងការលើកឡើងទិទានដល់អាជ្ញាធរ ដែលធ្វើការនៅទីនេះ»។
បើតាមសម្តេចតេជោ « យើងមិនអាចទុកឱ្យបេតិកភណ្ឌពិភពលោក គឺប្រសាទអង្គរនៅទីនេះ រងផលប៉ះពាល់ណាមួយ ដែលបាត់បង់លក្ខណៈសម្បត្តិជាបេតិកភណ្ឌពិភពលោកឡើយ»។ នេះជាការអះអាងរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ៖ ទួន សុផល
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


