ព័ត៌មានជាតិ
ទោះបីជាប់ដៃប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ក៏ដោយ រដ្ឋបាលរាជធានីភ្នំពេញមិនភ្លេចបងប្អូនកងទ័ពនៅសមរភូមិមុខទេ
ភ្នំពេញ ៖ ផ្តើមចេញពីមនោសញ្ចេតនាគោរពស្រឡាញ់ដល់វីរៈភាពកងទ័ពនិងវិរៈនគរបាលឈរជើងនៅទិសប្រាសាទព្រះវិហារការពារទឹកដី ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញតែងបានចុះទៅសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែនទៅផ្តល់ជូនបងប្អូនកងទព័ និងគ្រួសារកងទព័ជាប់ជាប្រចាំ ក្នុងនាមអង្គភាពសម្ព័ន្ធមេត្រី ភាពជាមួយរដ្ឋបាលរាជធានីភ្នំពេញ ពិសេសក្នុងឱកាសបុណ្យទានម្តងៗ។

ជាក់ស្តែង នៅព្រឹកថ្ងៃទី៧មេសានេះ ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយ លោកស៊ុយ សេរិទ្ធ តំណាងលោក ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញទៅសួរសុខទុក្ខបងប្អូនកងទ័ពជាច្រើនអង្គភាពឈរជើងនៅទិសប្រសាទព្រះវិហារ ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលនឹងចូលមកដល់នៅថ្ងៃទី១៤ដល់១៦មេសា ឆ្នាំ២០២២ខាងមុខនេះ។

លោកឧត្តមសេនីយ៍ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមលេខ៣បានថ្លែងថា ជានិច្ចកាលរដ្ឋបាលរាជធានីភ្នំពេញពិសេសក្នុងរយៈពេល២ឆ្នាំនេះគឺមិនបានភ្លេចកងទ័ពឈរជើងនៅតាមខ្សែបន្ទាប់ព្រំដែនទិសប្រាសាទព្រះវិហារនោះឡើយ ទោះបី ជាប់ដៃមមាញឹកទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ក្តី។ ចំណែកដៃម្ខាងទៀត បានកសាងនិងអភិវឌ្ឍន៍រាជធានីភ្នំពេញចេញជាសមិទ្ធផលជាច្រើនក្រោមការដឹកនាំផ្ទាល់របស់ លោកឃួង ស្រេង និងតាមអនុសាសន៍ខ្ពង់ខ្ពស់សម្តេចអគ្គមហា សេនាបតីតេជោហ៊ុនសែន។

លោកឧត្តមសេនីយ៍ស្រី ឌឹក បន្តទៀតថា ដោយមានការជួយឧបត្ថម្ភគាំទ្រពីរដ្ឋបាលរាជធានីភ្នំពេញ,ពីលោកនាយឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត អគ្គមេបញ្ជាការកងទ័ពជើងគោកនៃកងយុទ្ធពលខេរភូមិ បាន ធ្វើឲ្យអង្គភាពទ័ពឈរជើងទិសប្រាសាទព្រះវិហារសម្រេចកសាងបាននូវហេដ្ឋារច នាសម្ព័ន្ធយុទ្ធសាស្ត្រតាមបន្ទាត់ព្រំដែនបានយ៉ាងរឹងមាំក្នុងការការពារបូរណភាពទឹកដីប្រវែងជាង១០០គីឡូម៉ែត្រ តាមជួរភ្នំដងរែក។

លោកស៊ុយ សេរិទ្ធ បានកោតសរសើរដោយស្មោះអស់ពីដួងចិត្តចំពោះការលះបង់គ្រប់បែបយ៉ាងដើម្បី បុព្វហេតុការពារទឹកដី។ លោកអភិបាលរងបន្តថា ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញបានបង្ហាញការប្តេជ្ញាចិត្តគាំទ្រដល់បងប្អូនកងទ័ពនៅសមរភូមិជួរមុខទិសប្រាសាទព្រះវិហារជានិច្ចទោះបីដៃម្ខាងជាប់ដៃទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងដៃម្ខាងទៀតជាប់កសាងអភិវឌ្ឍន៏រាជធានីភ្នំពេញក្តី។ក្រៅពីជួយលើផ្នែកជីវភាព រស់នៅរបស់កងទ័ព និងគ្រួសារកងទ័ពហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានស្ថាបនាឡើងដើម្បីបម្រើសេចក្តីត្រូវការក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់កងទ័ព។ ក្នុងនោះក៏មានការបង្កើតប្រព័ន្ធទឹកស្អាតនៅកងពលតូចអន្តរាគមន៏លេខ៩និងប្រព័ន្ធទឹកស្អាតឡើងដល់កំពូលភ្នំផងដែរ។

នាឱកាសនោះ លោកស៊ុយ សេរិទ្ធ បាននាំយកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតទៅផ្តល់ជូន អង្គភាពកងទ័ពដែលឈរជើងទិសប្រាសាទព្រះវិហារក្នុងនោះមាន កងពលធំ អន្តរាគមន៍លេខ៣ថវិកា២០លានរៀល,ផ្តល់អំណោយជាថវិកាសម្រាប់នាយទាហាន និងពលទាហានដោយឡែកបន្ថែម។ ផ្តល់ប្រេងម៉ាស៊ូត៦០០០លីត្រ,មី ៣០០កេស,ទឹកសុទ្ធ១០០កេស,ទឹកត្រីទឹកស៊ីអ៊ីវ២០០យួរ។ ផ្តល់ជូនកងពលតូចអន្តរាគមន៍លេខ៩មានថវិកា២០លានរៀល,ប្រេងម៉ាស៊ូត៦០០០លីត្រ,មី៥០០កេស,ទឹកសុទ្ធ៣០០កេស,ទឹកត្រីទឹកស៊ីអ៊ីវ៦០០យួរ។ ឧបត្ថម្ភការរៀបចំប្រព័ន្ធបូម ទឹកនៅចំណុចខ្ពស់ជួរមុខតំបន់មុំ៣ចំនួន២២.៥៣០$។ ឧបត្ថម្ភវរះនគរបាលការពារព្រំដែនលេខ៧៩៣ ថវិកា៥លានរៀល,ឧបត្ថម្ភនាយ នាយរងនិងពលនគរបាលតាមតួនាទីជាច្រើនរូប,ផ្តល់ប្រេងម៉ាស៊ូត១០០០លីត្រ,មី១០០កេស,ទឹក សុទ្ធ១០០កេស,ទឹកត្រីទឹកស៊ីអ៊ីវ១០០យួរ។ ឧបត្ថម្ភបញ្ជាការដ្ឋានអង្គរក្សថវិកា២០ លានរៀល,មី២០០កេស,ទឹកសុទ្ធ១០០កេស,ទឹកត្រីទឹកស៊ីអ៊ីវ១០០យួរ។ ឧបត្ថម្ភ កងពលតូចអន្តរាគមន៍លេខ១២៨ ថវិកា២០លានរៀល,ប្រេងម៉ាស៊ូត៧០០០លីត្រ,មី៩០០កេស,ទឹកសុទ្ធ៤០០កេស,ទឹកត្រីទឹកស៊ីអ៊ីវ១០០០យួរ។ ព្រមទាំងបានឧបត្ថម្ភដល់វរះសេនាតូចចំនួន៥វរះផងដែរ៕
ដោយ ៖ ស្រីរ័ត្ន




-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


