ព័ត៌មានជាតិ
រូបសំណាក «ព្រះថោងនាងនាគ» អាចផ្គុំដំឡើងរួចរាល់នៅថ្ងៃទី ១៤ មេសា មុនពិធីបុណ្យចូលឆ្នាំខ្មែរ
រូបសំណាក «ព្រះថោងនាងនាគ» នៅខេត្តព្រះសីហនុ នឹងអាចត្រូវរៀបចំផ្គុំដំឡើងឲ្យរួចរាល់មុនថ្ងៃទី ១៤ ខែមេសា ខណៈតាមគម្រោងនៅថ្ងៃទី ១៦ ខែមេសា នឹងត្រូវរៀបចំពិធីអភិសេក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន។
នៅថ្ងៃទី ៨ ខែមេសានេះ លោកនាយឧត្តមសេនីយ៍ យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, លោក ហ៊ុន ស៊ីថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញពិនិត្យមើលសកម្មភាព នៃការលើកដំឡើងរូបសំណាក «ព្រះថោងនាងនាគ» នៅរង្វង់មូលព្រះថោងនាងនាគ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងត្រៀមរៀបចំពិធីអភិសេក នៅថ្ងៃឡើងស័កនាថ្ងៃបុណ្យចូលឆ្នាំខ្មែរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន។
ក្រុមការងារបច្ចេកទេស បានឲ្យគណៈប្រតិភូដឹងថា រូបសំណាក «ព្រះថោងនាងនាគ» ត្រូវបានរៀបចំផ្គុំលើកដំឡើងដាក់លើបល្ល័ង និងអាចរួចរាល់មុនថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២២ មុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
ក្នុងឱកាសនោះ លោកនាយឧត្តមសេនីយ៍ យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានណែនាំ ធ្វើយ៉ាងណាឲ្យការរៀបចំពិធីអភិសេករូបសំណាកនេះ ប្រព្រឹត្តទៅប្រកបដោយរលូន បំរើឲ្យវិស័យទេសចរណ៍ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ និងជាការទាក់ទាញអ្នកវិនិយោគ មកកាន់ខេត្តព្រះសីហនុ ព្រមទាំងបង្កើនកំណើនសេដ្ឋកិច្ចជាតិ។
បន្ទាប់មកលោកនាយឧត្តមសេនីយ៍ យូ ស៊ុនឡុង និងគណៈប្រតិភូ បានអញ្ជើញបើកកិច្ចប្រជុំនៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ស្តីពី ការការចំផែនការការពារសន្តិសុខ សុវត្ថិភាពជូនសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងប្រតិភូអមដំណើរចូលរួមកម្មវិធីអភិសេករូបសំណាក «ព្រះថោងនាងនាគ»។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានរាយការណ៍ពីការងាររៀបចំអភិសេករូបសំណាក «ព្រះថោងនាងនាគ» តាមកម្មវិធីសាសនា ដោយសារកន្លងមក អាជ្ញាធរខេត្តព្រះសីហនុ ក៏បានរៀបចំអភិសេកព្រះបដិមា «ព្រះឧមា-មហេសូរ» នៅរង្វង់មូលភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ និងរូប «សីហរាជមុខ៣» នៅខាងមុខរោងចក្រស្រាបៀអង្គរ ស្ថិតនៅសង្កាត់លេខ ១ ក្រុងព្រះសីហនុ ហើយសមិទ្ធផលរូបសំណាកថ្មីនេះ បង្ហាញឲ្យភ្ញៀវទេសចរណ៍ជាតិ និងបរទេសមកលេងកម្សាន្តនៅខេត្តព្រះសីហនុ កាន់តែច្រើនបន្ថែមទៀត ក្នុងឱកាសពិធីបុណ្យចូលខ្មែរខាងមុខនេះ៕
អត្ថបទ៖ ស៊ុយ ចាន់ធា






-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


